Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
យើងគួរតែវាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តីក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់ផ្តើមពីបណ្តាញព័ត៌មានដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាមេរិកជាមុន។ នេះជាការរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល ញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក ដែលចេញមកពីក្បាលម៉ាស៊ីនឃោសនាដែលលោកប្រធានាធិបតី ត្រាំ បញ្ឈប់ការផ្តល់ថវិកា។ ដូចខ្ញុំបានជំរាបអង្គប្រជុំអាស៊ាន អាមេរិកចំពោះមុខលោកប្រធានាធិបតី ត្រាំ នៅហ្វីលីពីនឆ្នាំ២០១៧ថា ការមិនទុកចិត្តលើអាមេរិកដោយប្រទេសមួយចំនួន វាក៏មានចំណែកចេញមកពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលធ្វើឲ្យប្រទេសទាំងនោះយល់ច្រឡំថា ជាគោលជំហររដ្ឋាភិបាលអាមេរិក។ ចរិតមាយាទ និងសំដីនៃអ្នកយកព័ត៌មាន និងអ្នកនិយាយព័ត៌មានមួយចំនួនតូចនៃបណ្តាញព័ត៌មាននេះឫកធំជាងប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលទៅទៀត គ្មានគុណធម៌ និងសីលធម៌ទេ។ សូមកោតសរសើរ និងសូមអរគុណលោកប្រធានាធិបតី ដូណាល់ ត្រាំ៕
សម្តេចប្រធានរដ្ឋសភា សម្តេចនាយករដ្ឋមន្ត្រី សម្តេច ឯកឧត្តម ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ,ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល,លោកឧកញ៉ា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាព្រមទាំងបងប្អូនទាំងអស់ដែលបានចូលរួមនៅក្នុងឱកាសនេះ (១) សមាគមឧកញ៉ាមានរចនាសម្ព័ន្ធ បទដ្ឋានគតិយុត្តិ យន្តការទ្រទ្រង់ ធានាបានប្រសិទ្ធិភាពនិងនិរន្តភាព ជាដំបូង អនុញ្ញាតឲ្យខ្ញុំពាំនាំការសាកសួរសុខទុក្ខនិងជូនពរ ចំពោះជោគជ័យនៃសន្និបាតប្រចាំឆ្នាំនៃគ្រួសារសមាគមឧកញ៉ាកម្ពុជា ពីសំណាក់ព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈនិងសម្តេចម៉ែ សម្តេចព្រះរាជមាតាជាតិខ្មែរ។ ព្រះអង្គ សូមកោតសរសើរ និង ជូនពរចំពោះអង្គសន្និបាត ក៏ដូចជាអ្នកឧកញ៉ា លោកឧកញ៉ា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ព្រមទាំងឧកញ៉ាទាំងអស់ សូមមានជោគជ័យ សិរីសួស្តីតរៀងទៅ។ ខ្ញុំមានការរីករាយ ដែលបានមកចូលរួមជាលើកទី២ ជាមួយនឹងសន្និបាតប្រចាំឆ្នាំលើកទី២ របស់សមាគមឧកញ៉ាកម្ពុជា។ ក្នុងនាមជាប្រមុខរដ្ឋស្តីទី ខ្ញុំមិនប្រើប្រាស់តួនាទីជាប្រមុខរដ្ឋស្តីទីដើម្បីនឹងមានសង្កថានោះទេ ប៉ុន្តែជាការជៀសមិនរួច ត្បិតមានមុខងារជាប់នឹងខ្លួន ដែលរួមមានទាំងប្រមុខរដ្ឋស្តីទី រួមមានទាំងប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ ហើយក៏ក្នុងនាមជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជាផងដែរ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះសមាគមឧកញ៉ាដែលបានធ្វើសកម្មភាពក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។ តាមរបាយការណ៍ និងការមើលវីដេអូអម្បាញ់មិញនេះ បង្ហាញពីការរៀបចំនូវរចនាសម្ព័ន្ធដ៏រឹងមាំមួយ ដែលមានបទដ្ឋានគតិយុត្តិ ក៏ដូចជាយន្តការទ្រទ្រង់ ដើម្បីធានានូវនិរន្តភាព និងប្រសិទ្ធិភាពនៃដំណើរការនៃសមាគម។ ខ្ញុំសូមកោតសរសើរគំនិតផ្តួចផ្តើមទាំងឡាយ…
រូបថតប៉ុន្មានសន្លឹកនេះបង្ហាញពីជោគជ័យ នៃការអប់រំបណ្តុះបណ្តាលកូនៗ ដែលពុកម៉ែប្រើពេលជាង៤០ឆ្នាំទើបទទួលផលដូចថ្ងៃនេះ។ ទោះពួកកូនជាកូននាយករដ្ឋមន្ត្រីតែពួកកូនមិនមានម៉ូតូឬឡានជិះទេ។ ពួកកូនត្រូវដើរទៅរៀនព្រោះសាលាមិនឆ្ងាយពីផ្ទះទេ(សាលាចតុមុខ)។ សំណាងជាងគេម៉ាណែតបានកង់ជិះព្រោះត្រូវរៀននៅវិទ្យាល័យព្រះស៊ីសុវត្តិដែលឆ្ងាយជាងគេបន្តិច។ ពុកមានលទ្ធភាពគ្រប់គ្រាន់ទិញឡានឬម៉ូតូឲ្យកូនជិះ តែពុកចង់ឲ្យពួកកូនស្គាល់នូវជីវភាពប្រជាជនធម្មតាដូចកាលពុកនៅពីក្មេង។ ពេលកូនណាមួយមានកំហុសពួកកូនត្រូវជាប់វិន័យទាំងអស់គ្នា ដោយអង្គុយអានសៀវភៅទាំងអស់គ្នាព្រោះពុកចង់ឲ្យពួកកូនចេះជួយដាស់តឿនគ្នាសាមគ្គីគ្នា ដើម្បីជៀសវាងជាប់វិន័យទាំងអស់គ្នា។ ពេលពួកកូនចេញទៅរៀននៅក្រៅប្រទេស ពុកទៅសរសេរវិន័យបិទក្នុងបន្ទប់គេង បន្ទប់ទឹកដែលពុកចាំជាងគេនៅបារាំងសម្រាប់ម៉ានិត ម៉ានី ម៉ាលី គឺ(ចេញពីផ្ទះ៥០០ម៉ែត្រត្រូវប្រាប់បង ណាហ្រ្គា និងសុខហ៊ា និងចាយលុយ លើស100 France ត្រូវសុំការអនុញ្ញាតពីសុខហ៊ា)។ ពេលពួកកូនចេញទៅរៀនជុំគ្នានៅអាមេរិកដែលមានម៉ាណា ម៉ានិត ម៉ានីម៉ាលី លើកលែងតែម៉ាណែត ពុកបានសរេសរវិន័យ (ដើរឃ្លាតពីផ្ទះ៥០០ ម៉ែត្រត្រូវសុំអ៊ំ ចាយលុយលើស ៥០ ដុល្លារត្រូវសុំពីអ៊ំ)។ ទាំងនៅបារាំងទាំងនៅអាមេរិកសុទ្ធមានការកំណត់ម៉ោងត្រូវចូលគេងនិងត្រូវបិទភ្លើងបិទម៉ាសុីនកំដៅ ម៉ាស៊ីនត្រជាក់ដើម្បីសន្សំសំចៃភ្លើង។ ពុកម៉ែសូមអរគុណកូនៗដែលជាង ២០ឆ្នាំ មុនបាននិយាយជាមួយគ្នាដែលពុកបានលួចស្តាប់ឮម៉ានិតនិយាយប្រាប់ទាំងអស់គ្នាថា(ពុកម៉ែតឹងតែងចំពោះពួកយើងគឺចង់ឲ្យយើងល្អ)។ ពិតមែនតែពេលនេះពួកកូនមានប្រពន្ធមានប្តីនិងមានកូនព្រមទាំងចេញដឹកនាំប្រទេស ឬចូលរួមក្នុងការងារបំរើជាតិក្នុងឋានៈខ្ពង់ខ្ពស់តែពុកនៅរង់ចាំធ្វើជាថ្មសំលៀងសម្រាប់ពួកកូនតទៅ ទៀត។ ពុកម៉ែចង់ឲ្យកូនៗខិតខំបណ្តុះបណ្តាលអប់រំកូនៗដែលជាចៅរបស់ពុកម៉ែតាមរបៀបពុកម៉ែតទៅទៀត ពិសេសផ្តោត លើគុណធម៍ ចរិយាធម៍ សិលធម៍ចេះជួយអ្នកក្រីក្រ ទន់ខ្សោយ គោរព ចាស់ ទុំ សុភាពរាបសារ មិនឆ្មើងឆ្មៃ។ល។ ចៅរបស់ពុកម៉ែជាចៅល្អហើយតែត្រូវ តែតាមតម្រង់ទិសពួកគេតទៅទៀត៕