Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានចូលរួម នៅក្នុងពិធីនេះសាជាថ្មីម្តងទៀត។ បន្ទាប់ពីការជួបជុំគ្នា កាលពីមួយឆ្នាំមុន ប្រហែលជាអ្នកទាំងអស់គ្នាបានចូលរួមកាលពីឆ្នាំមុន មានអារម្មណ៍យល់ថា យើងទាំងអស់គ្នាបានកើន ១ ឆ្នាំ ទៀតហើយ។ អ្នកដែលមានអាយុ ៥០ ឆ្នាំ បានឡើងទៅ ៥១ ឆ្នាំ។ ជោគជ័យដ៏ធំធេងរបស់កាកបាទក្រហមកម្ពុជា អ្វីដែលជាការសប្បាយរីករាយរបស់យើង ថ្ងៃនេះក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសំដែងការស្វាគមន៍ ចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុង ទិវា នៃទិវាកាកបាទក្រហម ដែលក្រោមប្រធានបទ “កាកបាទក្រហម មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា និងមិនទុកអ្នកណាម្នាក់ចោល”។ ក្នុងរយៈពេលមួយឆ្នាំកន្លងផុតទៅ តាមរយៈរបាយការណ៍ប្រធានកាកបាទក្រហមអម្បាញ់មិញនេះ ក៏បានបង្ហាញអំពីជោគជ័យដ៏ធំធេងនៅក្នុងស្មារតីសាមគ្គីភាព និងមនុស្សធម៌ ទុកសម្រាប់ប្រជាជនទូទៅ។ នៅក្នុងឱកាសនេះ ខ្ញុំចង់ឆ្លៀតរំលេចបន្តិចអំពីជោគជ័យ ដែលយើងទទួលបានក្នុងរយៈពេលកន្លងទៅ ក្នុងក្របខណ្ឌកាកបាទក្រហមកម្ពុជាជាជំនួយការឲ្យអាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌។ ព្រះបាទនរោត្តមសីហនុ…
ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ។ លោកយាយ លោកតា អ៊ំ មាមីង បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធបើកការដ្ឋាន ដើម្បីសាងសង់ពង្រីកនូវផ្លូវជាតិលេខ ៣ ចំនួន ១៣៤ គីឡូម៉ែត្រ ដែលតភ្ជាប់ពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តកំពត។ បវរកញ្ញាខណ្ឌពោធិ៍សែនជ័យ មុននឹងចាប់ផ្ដើមនិយាយពីផ្លូវ អនុញ្ញាតអោយខ្ញុំសុំអោយអ្នកថតរូបដើរចេញពីនេះបន្ដិច ខ្ញុំមើលមុខបវរកញ្ញាខណ្ឌពោធិ៍សែនជ័យ។ ងើបឈរឡើង នេះជាបវរកញ្ញារបស់ខណ្ឌពោធិ៍សែនជ័យ ៥ រូប អបអរសាទរ។ ឥឡូវបន្ដិចទៀត សុំទាំង ៥ នាក់ មិនថាលេខ ១ លេខ ២ លេខ ៣ ទេ ទទួលបានរង្វាន់ម្នាក់ៗ ១ លានរៀលស្មើៗគ្នា។ អភិបាលខណ្ឌចេះរកចំណុចមើល នេះមិនមែនជាបវរកញ្ញាទេ (គឺ)បវរមាតា។ សូម្បីតែឯកឧត្តម អគ្គរដ្ឋទូតអម្បាញ់មិញ គាត់ក៏បានជូនពរចូលឆ្នាំថ្មី … គិតថា ពេលណាមួយ…
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនគ្រីស្ទបរិស័ទ និងថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ គ្រប់លំដាប់ថ្នាក់ ជាទីមេត្រី! រីករាយ ដែលបានអនុវត្តការសន្យា ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានអនុវត្តនូវការសន្យារបស់ខ្លួន ដែលមានជំនួបប្រចាំឆ្នាំតាំងពីឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ កន្លងទៅ។ នៅខែ ឧសភា កន្លងទៅ យើងក៏បានសម្រេចថានូវការជួបជុំលើកក្រោយ ដើម្បីទទួលទានអាហារជាមួយគ្នា។ ថ្ងៃនេះ ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំពិតជាមានការរីករាយ ដោយទទួលបានការចូលរួមពីសំណាក់បងប្អូនគ្រីស្ទបរិស័ទ ដែលអញ្ជើញមានជំនួបនៅក្នុងទីនេះ។ គ្រប់និកាយជួយអភិវឌ្ឍសេដ្ឋកិច្ច រក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ខ្ញុំចាំបានថា អ្វីដែលយើងបានជួបគ្នាពីរឆ្នាំកន្លងទៅមាន ១៣ ចំណុច បើសិនជាបូកសរុបឡើងវិញ ប៉ុន្តែ មុនទៅដល់បញ្ហានោះ អនុញ្ញាតឱ្យខ្ញុំសុំយកឱកាសនេះ សម្ដែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងទាំងអស់នូវគ្រប់បរិស័ទ ទាំងគ្រប់និកាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង ដែលក្នុងរយៈមួយឆ្នាំកន្លងផុតទៅនេះ ក៏បានរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម …