Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
… នៅព្រឹកថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចសន្ទនាតុមូលជាមួយនាយកប្រតិបត្តិក្រុមហ៊ុនធំៗ នៃប្រទេសចិនដែលបានមកវិនិយោគនៅកម្ពុជាចំនួន ៦។ កិច្ចសន្ទនានេះក៏មានការចូលរួមពី លោក ឈិន ចូវ អនុប្រធាន នៃក្រុមប្រឹក្សាជម្រុញពាណិជ្ជកម្ម អន្តរជាតិ ចិន លោក ឈិន វូ អភិបាលតំបន់ស្វយ័តក្វាងស៊ី រួមទាំងតំណាងក្រុមហ៊ុន ព្រមទាំងមានអ្នកសារព័ត៌មានជាតិ អន្តរជាតិជាច្រើនរូបផងដែរ។ លោក ឈិន វូ អភិបាលតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ក៏ដូចជាប្រជាជនចិន បានចាត់ទុក សម្តេចតេជោ គឺជាមិត្តចាស់ និងជាមិត្តដ៏ល្អទុកចិត្តបានរបស់ប្រទេស និងប្រជាជនចិន។ សម្តេចតេជោ គឺជាមេដឹកនាំអាស៊ានមួយរូប ដែលមានវត្តមានអញ្ជើញមកចូលរួមពិព័រណ៌ចិន-អាស៊ាន និងវេទិកាធុរកិច្ចចិន-អាស៊ាន ច្រើនជាងគេនៅទីក្រុងណាននីង។ សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ និងអបអរសាទរចំពោះកិច្ចសន្ទនាតុមូល ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសជំរុញការវិនិយោគពីប្រទេសចិនទៅកាន់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងរយៈពេល…
… បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារជាមួយនាយកសាជីវកម្មអភិវឌ្ឍន៍កួហុងរួច សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាចំនួន ២២៩ នាក់ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនិស្សិតទាំងអស់ ដែលកំពុងខិតខំយកចិត្តទុកដាក់សិក្សានៅប្រទេសចិន ហើយបានឆ្លៀតយកពេលវេលាដ៏មានតម្លៃទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ កន្លងមកនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់និស្សិតអោយខិតខំសិក្សា គោរពច្បាប់ប្រទេស។ កាលពីមុនកម្ពុជាមិនសូវសំបូរធនធានមនុស្សទេ គឺរាល់ពេលដែលសម្តេចតេជោអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេស គឺសម្តេចតែងតែស្នើសុំអាហារូបករណ៍ដើម្បីផ្តល់ជូននិស្សិតកម្ពុជាបានចេញទៅសិក្សានៅបរទេស ទោះតិចក្តី ឬច្រើនក្តី គឺដើម្បីយកចំណេះដឹងកសាង និងអភិវឌ្ឍប្រទេសជាតិ។ សម្តេចតេជោបានមានប្រសាសន៍អំពីនយោបាយឈ្នះ-ឈ្នះ ដែលសម្តេចបានដាក់ចេញកាលពី ២០ ឆ្នាំមុន ដែលបាននាំមកនូវសុខសន្តិភាព។ មានសន្តិភាពទើបយើងមានឱកាសអភិវឌ្ឍប្រទេសជាតិបាន។ ថ្ងៃនេះទើបតែមានរយៈពេល ៤ ថ្ងៃប៉ុណ្ណោះ ដែលរូបសម្តេចបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកក្រៅប្រទេសជាលើកដំបូង។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ជូនក្មួយៗនិស្សិតទាំងអស់អោយបានដឹងផងដែរថា សម្តេចបានអញ្ជើញមកកាន់ទីក្រុងណាននីង ចំនួន ១១ លើក…
[ចាប់ផ្តើមសេចក្តីអធិប្បាយ] ថ្ងៃនេះ គណៈរដ្ឋមន្ត្រីរបស់យើងបើកការប្រជុំពេញអង្គដំបូង ដែលខ្ញុំសូមបញ្ជាក់ថា ថ្ងៃនេះ យើងប្រជុំបែងចែកជាពីរផ្នែក។ មួយផ្នែក គឺយើងមានការផ្សាយបន្តផ្ទាល់ ដើម្បីថ្លែងជូនទៅកាន់ប្រជាពលរដ្ឋអំពីកម្មវិធីនយោបាយ ក៏ដូចជាយុទ្ធសាស្ត្រចតុកោណដោយសង្ខេប។ បន្ទាប់ពីកាប្រជុំនោះចប់ យើងសម្រាកបន្តិច ហើយយើងទៅថតរូបជុំគ្នា។ បន្ទាប់ទៅយើងចូលមក ដើម្បីនិយាយគ្នាពីបញ្ហាកិច្ចការមួយចំនួន ដែលទាក់នឹងការបែងចែកភារកិច្ចផ្សេងៗ។ សមាជិករាជរដ្ឋាភិបាល ៤៦ នាក់ ទទួលខុសត្រូវចំពោះសភា មុនចូលដល់ខ្លឹមសារនៃការប្រជុំថ្ងៃនេះ ខ្ញុំគួរតែបញ្ជាក់ជូនបន្តិច។ បើយោងទៅលើចំនួនពិតប្រាកដ នៃសមាជិករាជរដ្ឋាភិបាលនៅពេលនេះ ប្រៀបធៀបជាមួយអាណត្តិមុន ពេលដែលរដ្ឋធម្មនុញ្ញបានកំណត់អោយរដ្ឋលេខាធិការជាសមាជិករបស់រាជរដ្ឋាភិបាល ពេលនោះគណៈរដ្ឋមន្ត្រីរបស់យើង មានទៅដល់ជាង ៣០០ (នាក់) និងទៅដល់ ៤០០ (នាក់) ឯណោះ។ ប៉ុន្តែ យោងទៅតាមទម្លាប់ រដ្ឋលេខាធិការមិនទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី និងសភាទេ។ រដ្ឋមន្ត្រីទេ ដែលជាអ្នកទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្រី្ត និងចំពោះមុខសភា។ ដូច្នេះ យើងក៏បានកែរដ្ឋធម្មនុញ្ញរបស់យើង ដោយដករដ្ឋលេខាធិការចេញពីសមាជិកនៃរដ្ឋាភិបាល។ យោងទៅលើចំនួនជាក់ស្ដែង យើងមាន ២៨ ក្រសួង និងរដ្ឋលេខាធិការមួយ។ ដូច្នេះ បើបូកនឹងអ្នកដែលកាន់កាប់ប្រអប់នៃស្ថាប័ន គឺបូកទាំងនាយករដ្ឋមន្ត្រីផង យើងមានតែ ៣០ នាក់…