Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗ ហៅក្មួយៗវាមិនសមទៀត ក្មួយៗ ត្រូវជាឪពុកម្តាយនៅខាងក្រោមនោះទេ អានោះបានត្រូវ, ចៅៗដែលជាជ័យលាភីនិទ្ទេស A ទាំងអស់, សូមគោរពផងដែរ ចំពោះមាតាបិតា អាណាព្យាបាល ដែលខ្ញុំបានឆ្លៀតជួបនៅខាងក្រោមអម្បាញ់មិញនេះ! ដរាបណាគណបក្សប្រជាជននៅតែឈ្នះឆ្នោត នៅតែបន្តការជួបជាមួយសិស្សនិទ្ទេស A និងកម្មករ/ការិនី ថ្ងៃនេះ យើងមានពិធីជួបជុំគ្នាសារជាថ្មីម្តងទៀត ដូចដែលខ្ញុំបានបញ្ជាក់ប្រាប់កាលពីមុនៗហើយថា រៀងរាល់ឆ្នាំ គឺខ្ញុំត្រូវជួបជាមួយនឹងសិស្ស ដែលប្រឡងជាប់និទ្ទេស A ប៉ុន្តែ ចំណុចនេះក៏មានលក្ខខណ្ឌរបស់វាផងដែរ។ បើសិនជាយើងមិនស្ថិតនៅក្នុងតំណែងជានាយករដ្ឋមន្រ្តីទេ បានសេចក្តីថា ទុកឱ្យនាយករដ្ឋមន្រ្តី ក្រោយ គេសម្រេចចិត្តខ្លួនគេថា ជួបឬមិនជួប រឿងរបស់គេ។ ដូចជាការជួបជាមួយកម្មករ/ការិនីដូចគ្នាដែរ នៅមុនការបោះឆ្នោតបានមកដល់ ខ្ញុំបានបញ្ជាក់ថា យើងផ្អាកមួយរយៈ ដើម្បីដំណើរការបោះឆ្នោត ហើយប្រសិនបើការបោះឆ្នោតនោះ គណបក្សប្រជាជនឈ្នះ ខ្ញុំទទួលបន្តជានាយករដ្ឋមន្រ្តី នឹងបន្តជួបជាមួយកម្មករតទៅទៀត។ ប៉ុន្តែ បើសិនគណបក្សប្រជាជនមិនឈ្នះទេ គឺទុកឱ្យអនាគតនាយករដ្ឋមន្រ្តីគេធ្វើការងារគេទៅចុះ ខ្ញុំមិនដណ្ដើមការងារគេនោះទេ។ ក៏ដូចគ្នាសម្រាប់សិស្សនិទ្ទេស A របស់យើង ឥឡូវវាច្បាស់ហើយថា នាយករដ្ឋមន្រ្តី…
អរគុណ! ក្មួយៗ សុខសប្បាយទេហ្នឹង? ដល់ខែរងាហើយ។ សុំសួរបន្តិច អ្នកដែលត្រៀមចូលរោងការប៉ុន្មានទៅទាំងស្រី/ប្រុស លើកដៃទៅមើល? ប្រហែលប៉ុន្មានភាគរយ? ថ្ងៃនេះ ដាច់ខែ អស្សុជ ស្អែកនេះ គឺ ១ កើត ខែ កត្តិក ហើយ។ អាចារ្យដែលឆ្លាត គឺរើសថ្ងៃខែរៀបការឱ្យចំខែរងា។ អាចារ្យឆ្លាតមែនទែន ដេញថ្ងៃខែចំតែ ថ្ងៃសៅរ៍/អាទិត្យ។ ថ្ងៃសៅរ៍/អាទិត្យ វាមានភ្ញៀវចូលរួម(ច្រើន)។ បន្តិចទៀត គឺថា ភ្លេងការប្រគុំលាន់លឺគ្រប់ទីកន្លែងទាំងអស់។ វាត្រូវដល់ពេលវាអញ្ចឹង។ ជំនួបថ្ងៃនេះ បើប្រៀបធៀបនឹងជំនួបកន្លងទៅ អាចចាត់ទុកជាជំនួបធំមួយ ថ្ងៃនេះ ខ្ញុំពិតជាមានការសប្បាយរីករាយ ដែលបានមកកាន់ខេត្តតាកែវសាជាថ្មីម្តងទៀត។ កាលពីប៉ុន្មានខែមុនបានចុះខាងទៅស្រុកដូនកែវ ឯថ្ងៃនេះ យើងមកកាន់ស្រុកបាទី ដើម្បីជួបជាមួយកម្មករ/ការិនី រហូតទៅដល់ ២៤.៣៦៦ នាក់ ដែលមកពី ២០ រោងចក្រ នៅក្នុងស្រុកបាទីរបស់យើងនេះ។ អាចចាត់ទុកថា ជាជំនួបធំមួយ ក្នុងចំណោមជំនួបដែលពូបានជួបជាមួយកម្មករ/ការិនីនៅទីកន្លែងនានា។ ក្នុងនោះ ក៏មានក្មួយៗដែលមានផ្ទៃពោះ ចំនួន ១.០៤១ នាក់ ផងដែរ។…
ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវជាតិ និងអន្តរជាតិ ឯកឧត្តម ប្រធានវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ ប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ លោក លោកស្រី អ្នកនាងកញ្ញា និងអង្គសន្និសីទ ទាំងមូល ជាទីមេត្រី ! ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពីធីបើកសន្និសីទ ថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលបានប្រារព្ធឡើងយ៉ាងឱឡារិកនាឱកាសនេះ។ នេះជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ដើម្បីលើកកម្ពស់ការងារវិស័យសុខាភិបាលនៅក្នុងកម្រិតតំបន់។ អង្គសន្និសីទនេះបានផ្តល់ឱកាសឱ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងក្រសួងសុខាភិបាលកម្ពុជា រួមទាំងប្រទេសជាសមាជិកក្នុងតំបន់ រួមមានប្រទេសចិន ភូមា ថៃ ឡាវ និងវៀតណាម ព្រមទាំងដៃគូនានា ដូចជាវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ តំណាងអង្គការសុខភាពពិភពលោក តំណាងយូនីតៃដ និងតំណាងនគរបាលអន្តរជាតិប្រចាំតំបន់ បានរួមគ្នាពិនិត្យពិភាក្សារកដំណោះស្រាយ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាពដែលជាបញ្ហាសកល ហើយកំពុងកើតមានក្នុងតំបន់ និងក្នុងមហាអនុតំបន់មេគង្គ។ ជាការពិត ឱសថត្រូវបានចាត់ទុកជាផ្នែកសំខាន់មួយនៃប្រព័ន្ធការពារ និងព្យាបាលសុខភាពប្រជាជនដែលមិនឤចខ្វះបានក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែវត្តមានឱសថក្លែងក្លាយ និងអន់គុណភាព បានបង្កគ្រោះថ្នាក់ខ្ពស់ដល់សុខភាព សុវត្ថិភាពសង្គម និងធ្វើឱ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ន បញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព កំពុងរីករាលដាលគួរឱ្យព្រួយបារម្ភ។ ក្នុងនោះផលិតផលឱសថមួយចំនួនកំពុងធ្វើឤជីវកម្មតាមប្រព័ន្ធអនឡាញ…