Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
យល់ស្របសំណើបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមាន កូវីដ១៩ និងអ្នកធ្វើចត្តាឡីស័ក សូមផ្ញើជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! មុននេះបន្តិច ខ្ញុំព្រះករុណាខ្ញុំបានយល់ព្រមទៅលើសំណើរបស់អន្តរក្រសួង ដែលដឹកនាំដោយរដ្ឋមន្រ្តីសុខាភិបាល ពាក់ព័ន្ធទៅលើបញ្ហាមួយចំនួន។ ទី ១ គឺទាក់ទងនឹងបញ្ហាការបង្ហាញអត្តសញ្ញាណអ្នកដែលមានកូវីដ១៩។ បញ្ហានេះ គឺវាចាំបាច់ណាស់នៅពេលនេះ ដែលយើងត្រូវធ្វើ។ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា មកដល់ពេលនេះ ពុំទាន់មានពន្លឺថា វាឆ្លងមកពីប្រភពណានៅឡើយទេ ហើយវាចាប់ផ្ដើមឆ្លងពីអ្នកណា? ពិតមែនតែក្រុមអ្នកបច្ចេកទេស បានធ្វើការបកស្រាយច្បាស់លាស់ថា មិនមានទាក់ទងទៅនឹងករណី ៣ វិច្ឆិកា នោះទេ ប៉ុន្តែ ភាពងងឹតរបស់យើងនៅតែបន្ត ចំពោះការឆ្លងពីប្រភពណា និងឆ្លងអ្នកណាមុន អ្នកណាក្រោយ។ ដូច្នេះហើយ មានការចាំបាច់ដើម្បីនឹងធ្វើការផ្សព្វផ្សាយនូវរូបថត ក៏ដូចជាឈ្មោះ ទីលំនៅ អាសយដ្ឋាន និងជារួមអត្តសញ្ញាណ នៃអ្នកដែលបានកើតកូវីដ១៩ នេះ ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងបានស្គាល់ ហើយប្រសិនបើមានទំនាក់ទំនងជាមួយឈ្មោះនោះ សូមបង្ហាញខ្លួនភ្លាមៗ ដើម្បីនឹងយកសំណាក និងធ្វើចត្តាឡីស័កបានទាន់ពេលវេលា។ បើមិនដូច្នោះទេ សភាពការណ៍នឹងពិបាកស្រោចស្រង់។ ការបង្ហាញអត្តសញ្ញាណ មិនមែនរំលោភសិទ្ធិបុគ្គល តែចៀសវាងការឆ្លងបែកខ្នែងនិងរីកសាយភាយ ថ្ងៃនេះ យើងបានរកឃើញ ៦…
ម៉ាសរបស់កម្ពុជាចំនួន ១ លាន ៥ ម៉ឺន និងសម្ភារបរិក្ខារមួយចំនួនទៀត ត្រូវបានដឹកតាមយន្តហោះពិសេសចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង ៥ ព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២០ ទៅប្រគល់ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត (ទីម័រឡេស្ត)។ ការដឹកជញ្ជូនជំនួយរបស់កម្ពុជានេះ ដឹកនាំដោយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយតំណាងក្រសួងសុខាភិបាល និងមន្រ្តីមួយចំនួនទៀត។ ជំនួយរបស់កម្ពុជាផ្តល់ជូនប្រទេសទីម័រឡេស្តនាពេលនេះ រួមមាន៖ ៖ ម៉ាសចំនួន ១ លាន, ម៉ាសក្រណាត់៥ ពាន់, ម៉ាស N95 ចំនួន ១ ម៉ឺន, វែនតាសុវត្ថិភាព ចំនួន ១ ម៉ឺន, សំលៀកបំពាក់សុវត្ថិភាពសម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន ១ ម៉ឺនឈុត, ឧបករណ៍វាស់កំដៅ ចំនួន…
កាត់បន្ថយអ្នកចូលរួមមកនៅសល់ត្រឹម ១៥០ នាក់ ថ្ងៃនេះយើងធ្វើពិធីប្រារព្ធបើកការដ្ឋានសាងសង់ផ្លូវ ៣៨ ខ្សែ រួមនិងការកែលម្អដងស្ទឹង សៀមរាប ដែលមុននេះ យើងគ្រោង(ធ្វើ) ថ្ងៃទី១៦ ខែវិច្ឆិកា ក៏ប៉ុន្តែគាប់ជួនជាមួយ “ព្រឹត្តិការណ៍ ០៣ វិច្ឆិកា” បានកើតឡើង (យើងក៏លើកពេល)។ សម្រាប់ថ្ងៃនេះ តាមគម្រោងដើម យើងគ្រោងអញ្ជើញប្រជាពលរដ្ឋរបស់យើងប្រមាណ ១ ៥០០ នាក់ មកចូលរួម ក៏ប៉ុន្តែដោយសារស្ថានភាពបានកើតឡើង ដែលខាងក្រោមនេះ ខ្ញុំនឹងនិយាយទាក់ទង COVID-19 យើងកាត់បន្ថយអ្នកដែលចូលរួមមកនៅត្រឹមតែ ១៥០ នាក់ តែប៉ុណ្ណោះ ដើម្បីជៀសវាងការប្រមូលផ្ដុំហ្វូងមនុស្ស ដែលអាចនាំទៅដល់ការឆ្លងរីករាលដាល នៅក្នុងសហគមន៍ នៅពេលដែលយើងស្រាវជ្រាវមិនទាន់បានច្បាស់លាស់។ COVID-19 មិនអាចបញ្ឈប់ការខិតខំប្រឹងប្រែងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ កូវីដ-១៩ អាចរារាំងដំណើរការរបស់យើង ប៉ុន្តែមិនអាចបញ្ឈប់នូវកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការស្ថាបនាផ្លូវទាំងនេះនោះទេ។ ដូចដែលឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងនៅក្នុងរបាយកាណ៍អម្បាញ់មិញនេះ កាលពីថ្ងៃទី ០៤ កញ្ញា ២០២០ នៅក្នុងពេលប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គ ខ្ញុំបានប្រកាសអំពីការបញ្ចុះថវិកាពីរង្វង់ ១០០ ទៅ…