Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សុំចូលរួមមរណទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់គ្រួសារជាទីស្រឡាញ់ ថ្ងៃនេះខ្ញុំពិតជារីករាយបើទោះបីថា ទឹកជំនន់បានយាយីក៏ដោយ តែខ្ញុំបានរីករាយជាមួយការមកដល់សាជាថ្មីម្ដងទៀត ហើយយើងបានគិតត្រូវកាលពីជំហានដំបូង នៅពេលដែលខ្ញុំបាននិយាយថាត្រឡប់មកវិញ ខ្ញុំគិតថាព្រឹកនេះបានចេញតាមឧទ្ធម្ភាចក្រមកដល់ខេត្តបន្ទាយមានជ័យ ប៉ុន្តែបើសិនជាចេញតាមឧទ្ធម្ភាចក្រប្រហែលជាពេលនេះ យើងនៅហោះត្រឹមពោធិសាត់អីប៉ុណ្ណឹង ព្រោះត្រូវការពេលហោះ១ ម៉ោង ៤៥ នាទី។ បើគិតទាំងឡើងទាំងចុះ ២ ម៉ោងគត់។ ប៉ុន្តែ ដោយសារម្សិលមិញនេះ ប្រជុំគណៈរដ្ឋមន្ត្រីចប់ក៏បានធ្វើដំណើរមកសៀមរាប។ មុនម៉ោង ៥ កន្លះ យើងចាប់ផ្ដើមចេញដំណើរ(ពីសៀមរាប)។ ដូច្នេះយើង(អាច)ចាប់ផ្ដើមបានរហ័ស ចំណេញពេលវេលាទាំងនៅទីនេះផង និងទៅឯស្រុកម៉ាឡៃផង។ សុំយកឱកាសនេះពាំនាំព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមាតាជាតិខ្មែររបស់យើង ដែលព្រះអង្គតែងតែយកចិត្តទុកដាក់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមចូលរួមរំលែកនៃការលំបាក ជាមួយបងប្អូនដែលបានជួបប្រទះនូវគ្រោះទឹកជំនន់នេះ។ អម្បាញ់មិញអភិបាលខេត្ត អ៊ំ រាត្រី បានធ្វើរបាយការណ៍ថាបន្ទាយមានជ័យមានអ្នកស្លាប់ដល់ ២២ នាក់ហើយ ក្នុងចំណោម ៣៩ នាក់ដែលបានស្លាប់(ក្នុងគ្រោះទឹកជំនន់ទូទាំងប្រទេស)។ ក្នុងនោះ នៅខាងម៉ាឡៃ មានកុមារអាយុ ២ ឆ្នាំម្នាក់ ដែលខ្ញុំនឹងហៅទៅជួបនៅកន្លែងនោះតែម្ដង។ ការបាត់បង់ជីវិតគឺជាការសោកស្ដាយសម្រាប់យើង មិនមែនគ្រាន់តែក្រុមគ្រួសារទេ ក៏ប៉ុន្តែសម្រាប់ជាតិយើង។ ខ្លួនខ្ញុំផ្ទាល់សុំចូលរួមមរណទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ដែលបានបាត់បង់គ្រួសារជាទីស្រលាញ់ ព្រមជាមួយគ្នានេះ ក៏សូមចែករំលែកនូវការលំបាកដែលបងប្អូនបានជួបប្រទះក្នុងរយៈពេលនៃគ្រោះទឹកជំនន់។ វីរភាពរបស់ប្រជាជន…
រយៈពេល ៨ ខែ បានមកជួបគ្នាម្ដងទៀត ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ បើទោះបីថាមានការលំបាកដោយសារទឹកជំនន់យាយី ប៉ុន្តែការរីករាយរបស់ខ្ញុំ គឺបានមកជួបជុំជាមួយបងប្អូនជនរួមជាតិកំពុងទទួលរងនូវផលប៉ះពាល់ ដើម្បីបានបំពេញកាតព្វកិច្ចក្នុងឋានៈជាអ្នកទទួលខុសត្រូវ និងក្នុងឋានៈជាអ្នករួមសុខរួមទុក្ខជាមួយនឹងប្រជាជនកម្ពុជារយៈពេលជាង ៤១ ឆ្នាំរួចមកហើយ។ ខ្ញុំសុំអភ័យទោសពីសំណាក់បងប្អូនទាំងអស់ចំពោះការរង់ចាំយូរ ដោយសារមុនពេលដែលខ្ញុំមកដល់ទីនេះ ខ្ញុំត្រូវទៅស្រុកថ្មពួក ដើម្បីចែកជូនប្រជាពលរដ្ឋនៅស្រុកថ្មពួកចំនួន ៥០០០ គ្រួសារ។ ដូច្នេះ ធ្វើឱ្យបងប្អូនដែលរង់ចាំនៅទីនេះមានការលំបាក។ ខ្ញុំគិតថា ការលំបាកនេះប្រហែលជាមិនលំបាកដូចទឹកលិចពេលកន្លងទៅនោះទេ។ ម្ខាងទៀត យើងបានជួបគ្នាឡើងវិញ បន្ទាប់ពីខែកុម្ភៈ កាលពីពេលនោះខ្ញុំមកសម្ពោធផ្លូវលេខ ៥៨ ប្រហែលជាមានបងប្អូនមួយចំនួនក៏បានជួបជុំចូលរួមក្នុងពិធីសម្ពោធផ្លូវនោះដែរ។ អញ្ចឹងពីខែកុម្ភៈ មកដល់ពេលនេះ មានរយៈពេល ៨ ខែ ដែលយើងបានជួបជុំគ្នា។ មុននឹងបន្ត ខ្ញុំសូមឆ្លៀតយកឱកាសនេះ ពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈ ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋរបស់យើង។ ជំនន់បន្ទាយមានជ័យធំលើសកម្រិតឆ្នាំមុនៗ នៅក្នុងឱកាសនេះផងដែរ អនុញ្ញាតឱ្យខ្ញុំអាចចូលរួមរំលែកនូវការលំបាក ជាមួយបងប្អូនទាំងឡាយ ដែលទទួលរងនូវគ្រោះទឹកជំនន់នេះ ដែលស្ថានភាពបែបនេះ វាបានតែងកើតជាបន្តបន្ទាប់នៅខេត្តបន្ទាយមានជ័យ។ ក៏ប៉ុន្តែទំហំនៃការកើតមុនៗ នោះវាតូច។ ឆ្នាំនេះវាមានទំហំធំលើសកម្រិត ហើយដែលទាមទារឱ្យមានអន្តរាគមន៍ដល់ថ្នាក់ជាតិ មិនត្រឹមតែថ្នាក់ជាតិជាស្ថាប័នទេ គឺថ្នាក់ជាតិដែលជាអ្នកគេហៅថា ប្រធាននៃអង្គការនីតិប្រតិបត្តិ…
ផ្ដល់អាទិភាពខ្ពស់លើការសង្គ្រោះអាយុជីវិត សូមគោរពបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់។ ថ្ងៃនេះ យើងជួបជុំគ្នា បន្ទាប់ពីប៉ុន្មានឆ្នាំមុននោះ នៅទីនេះដែរ សម្ពោធផ្លូវលេខ ៥៦ ហើយក៏មានពេលមកកាលពីខែកុម្ភៈកន្លងទៅនេះ សម្ពោធផ្លូវលេខ ៥៨។ អញ្ចឹងទេ ទៅមកៗជាមួយអ្នកបន្ទាយមានជ័យនេះ ដូចជាមិនសូវខានទេ។ ២០១៩ ដូចជាមកភ្ជាប់ផ្លូវដែករវាងកម្ពុជា និងថៃ។ ប៉ុន្តែ ថ្ងៃនេះ យើងមកក្នុងស្ថានភាពមួយដែលយើងបានដឹងទាំងអស់គ្នាហើយ ពិសេសបងប្អូនប្រជាពលរដ្ឋរបស់យើងខ្លួនឯងដែលជាអ្នករងគ្រោះផ្ទាល់។ ខ្ញុំសូមយកឱកាសនេះ សូមនាំមកនូវរាជបណ្ដាំសាកសួរសុខទុក្ខ ចំពោះប្រជាពលរដ្ឋទាំងអស់ ពីសំណាក់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ និងសម្ដេចម៉ែ ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់ជាមួយនឹងសុខទុក្ខរបស់ប្រជារាស្រ្ត។ ថ្ងៃនេះ សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ដែលបានអមដំណើរខ្ញុំមកទីនេះ គឺដើម្បីចូលរួមជាមួយនឹងការលំបាករបស់ប្រជាពលរដ្ឋរបស់យើង ហើយនៅក្នុងទីតាំងស្រុកថ្មពួកនេះ គឺយើងដឹងថា ផ្នែកខាងថ្មពួកនេះមានជនរងគ្រោះ(ដល់អាយុជីវិត ដែល) អនុញ្ញាតឱ្យខ្ញុំបានចូលរួមនូវមរណទុក្ខ ការសោកស្ដាយជាមួយគ្រួសារសព។ ខេត្តបន្ទាយមានជ័យមានរហូតទៅដល់ ១៨ នាក់ ថែម ១ យប់មិញទៀត ឡើង ១៩ នាក់ហើយ ដែលបានរងគ្រោះ។ អញ្ចឹង ខេត្តបន្ទាយមានជ័យ…