Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សូមក្រាបថ្វាយបង្គំសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសក្ការៈបងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ (១) ការបោះឆ្នោតឆ្នាំ ២០២៣ ជាការបោះឆ្នោតបំបែកឯតទគ្គកម្មការបោះឆ្នោតកន្លងទៅ មុននេះបន្តិច ខ្ញុំព្រះករុណាខ្ញុំបានចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រជាទីសក្ការៈ ដើម្បីទូលថ្វាយអំពីការបោះឆ្នោតនិងដំណើរការត្រូវរៀបចំនៅពេលខាងមុខ។ ជំហានដំបូងនេះ ខ្ញុំព្រះករុណាខ្ញុំ សូមទូលប្រគេននិងជម្រាបជូនចំពោះបងប្អូនជនរួមជាតិថា ការបោះឆ្នោតរបស់យើងនៅក្នុងឆ្នាំ ២០២៣ នេះ គឺជាការបោះឆ្នោតបំបែកនូវឯតទគ្គកម្ម(ការបោះឆ្នោត)ដែលបានរៀបចំកន្លងទៅ នៅត្រង់ថា បើទោះជាមានការញុះញង់បង្កចលាចល រារាំងប្រជាជនមិនឲ្យទៅបោះឆ្នោតក៏ដោយ ក៏អត្រានៃការចូលរួមបោះឆ្នោតមានរហូតទៅដល់ ៨៤,៥៨ ភាគរយ ជាតួលេខបណ្តោះអាសន្ន បើយើងប្រៀបធៀបទៅនឹងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៣ ដែលពេលនោះមានត្រឹមតែ ៦៩,៦១ ភាគរយប៉ុណ្ណោះ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៨ មានត្រឹមតែ ៨៣,០២ ភាគរយ និងការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ ២០២២ កន្លងផុតទៅនេះគឺចំនួនត្រឹមតែ ៨០,៣២ ភាគរយ។ ជាមួយនឹងចលនានៃការប្រឆាំងការបោះឆ្នោតដែលជាដំណើរការធម្មតានៃលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន ក៏ចាត់ទុកថាជាថ្ងៃបុណ្យរបស់ប្រជាជនដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួន តាមរយៈគណបក្សនយោបាយដែលចូលរួមការបោះឆ្នោត។ (២) សន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកើនជាង ១ លានសម្លេង ធៀបការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ យើងឃើញថាប្រជាជនបានបង្ហាញនូវភាពចាស់ទុំខាងនយោបាយក្នុងដំណើរការប្រជាធិបតេយ្យ ដោយចូលរួមការបោះឆ្នោតយ៉ាងច្រើនកុះករដែលមានសមាមាត្រខ្ពស់បំផុតក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ។ ជាមួយគ្នានេះ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ បានថ្លែងនូវអំណរគុណចំពោះប្រជាជននៅទូទាំងប្រទេស…
សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ,បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់, ថ្ងៃនេះ យើងបានដំណើរការបោះឆ្នោតនៅក្របខណ្ឌទូទាំងប្រទេស (ស្របគ្នានឹងមាន)ការរារាំងនៃក្រុមជ្រុលនិយម (បំផុស)ប្រជាជនកុំឱ្យទៅធ្វើការបោះឆ្នោត ឬទៅ(បោះឆ្នោតតែ)គូសបំផ្លាញសន្លឹកឆ្នោតចោល។ ប៉ុន្តែ មកដល់ពេលនេះ លទ្ធផលដែលខ្ញុំព្រះករុណាខ្ញុំទទួលបានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាបណ្ដោះអាសន្ន គឺចំនួនប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតមានរហូតដល់ ៨៤,២១% ហើយអាចនឹងមានការកើនឡើងថែមទៀត។ បើប្រៀបធៀបទៅនឹងការបោះឆ្នោតឃុំ/សង្កាត់ឆ្នាំ ២០២២ ដែលមានប្រជាជនចេញទៅបោះឆ្នោត ៨០,៣២% ក្នុងពេលដែលពេលនោះ(គណបក្ស)ភ្លើងទៀនចូលរួមបោះឆ្នោត និងពេលនេះខាងភ្លើងទៀននិងមេអ្នកបង្កើតភ្លើងទៀនអំពាវនាវកុំឱ្យប្រជាជនទៅបោះឆ្នោត ឃើញថាអត្រាមានការខុសគ្នា។ពីមុន (គណៈបក្ស)ភ្លើងទៀនចូលរួមបោះឆ្នោត ដោយមានការលើកទឹកចិត្តពីសំណាក់(បក្ស)ភ្លើងទៀនផង ប៉ុន្តែប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតត្រឹមតែ ៨០,៣២%។ ឥឡូវនេះ ទោះបីជាមានការដឹកនាំពីខាងក្រៅជា(អ្នក)បង្កើត(គណបក្ស)ភ្លើងទៀនអំពាវនាវឱ្យប្រជាជនកុំទៅបោះឆ្នោតនិងទៅគូសសន្លឹកឆ្នោតចោល(ក៏ដោយ) ប៉ុន្តែបែរជាមានប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត រហូតទៅដល់ជាង ៨៤% ទៅវិញ។ ចំណុចទាំងនេះ យើងអាចសន្និដ្ឋានបានថា ប្រជាពលរដ្ឋបានចូលរួមនៅក្នុងចលនាប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងច្បាស់។ ប្រជាពលរដ្ឋចង់ទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើនក្រោមដំបូលសន្តិភាពដែលបាននិងកំពុងមាន ហើយចង់ចេញចាកឆ្ងាយពីក្រុមជ្រុលនិយមដែលតែងតែបានបំផ្លាញ(ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា)។ ឥឡូវនេះ (ជាការ)ប្រៀប(ធៀប) ចំនួនប្រជាជនដែលបានចេញទៅបោះឆ្នោតគឺមានចំនួនច្រើនលើស(ពី)ការបោះឆ្នោតដែលមាន(គណបក្ស)ភ្លើងទៀនចូលរួមទៀតផង។ យើងរង់ចាំមើលថាតើមានសន្លឹកឆ្នោតដែលគូសខ្វែងប៉ុន្មានសន្លឹក? ព្រោះមេដឹកនាំក្រុមជ្រុលនិយមបាននិយាយយ៉ាងច្បាស់ថា សន្លឹកឆ្នោតណាដែលគូសខ្វែងគឺជាសន្លឹកឆ្នោតគាំទ្រពួកគេ។ ដូច្នេះតើមានសន្លឹកឆ្នោតគូសខ្វែងប៉ុន្មានសន្លឹក? ឯអត្រាសន្លឹកឆ្នោតមោឃៈដូចជាការគូសខុសគឺវាជារឿងធម្មតាដែលមានកម្រិតប្រមាណជា២%។ នៅក្នុង Channel Telegram ដែលហៅថា Sbai សប្បាយ Telegram យើងបានឃើញគេបោះ(ឆ្នោតជា)គំរូ ហើយគេផ្ញើទៅកាន់ប្រធានរបស់គេនៅទីក្រុងប៉ារីស។ ខ្ញុំសូមជម្រាបជូនខាងក្រុមប្រឆាំងឱ្យបានជ្រាបថា យប់មិញនេះ អស់លោកបានដំណើរការ…
ឯកឧត្តម ហ្សាក់ស៍ ប៉េឡេ (H.E. Jacques Pellet) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយជាអនេក ដែលបានមកចូលរួម ពិធីសម្ពោធ “វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨” ដែលខ្ញុំបានប្រកាស ជាសាធារណៈអំពីការសម្រេចចិត្តសាងសង់វិមាននេះឡើងវិញ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅវិមានអេលីហ្សេ (Elysée) ជាមួយឯកឧត្តម អេមម៉ានូអែល ម៉ាក្រុង (H.E. Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ដើម្បីបង្ហាញនូវសាមគ្គីភាពមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តរវាងប្រទេសយើងទាំង២ បារាំង-កម្ពុជា។ ការសម្ពោធនូវវិមាននេះ ធ្វើឡើងចំថៃ្ងនៃបុណ្យជាតិបារាំង ដែលរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា សូមចូលរួមអបអរសាទរ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានស្នើមកខ្ញុំ ដើម្បីសាងសង់វិមាននេះឡើងវិញនៅលើទីតាំងដដែល ដោយយកតាមលំនាំដើមរបស់លោក ប៉ូល…