Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី, បងប្អូនអតីតយុទ្ធជនទាំងអស់ ជាទីមេត្រី ! ជាបឋម ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខ្ញុំមានសេចក្តី រីករាយដោយបានមកចូលរួមក្នុងពិធី អបអរសាទរខួបលើកទី ៩ ទិវាអតីតយុទ្ធជនកម្ពុជា ដែលត្រូវបាន ប្រារព្ធឡើង យ៉ាងអធិកអធមនាពេលនេះ។ ទិវានេះ មានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់សម្តែង នូវការដឹងគុណចំពោះ បងប្អូនអតីតយុទ្ធជន, ប្រជាជន និងបងប្អូនអ្នកស្នេហាជាតិ យើងដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុង បុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជាយើងនៅគ្រប់ដំណាក់កាល។ ក្នុងឱកាសជាប្រវត្តិសាស្ត្រនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ខ្ញុំសូមលំឱនកាយគោរពចំពោះវិញ្ញាណក្ខ័ន្ធបងប្អូនអតីតយុទ្ធជន ដែលបានធ្វើពលីកម្មដើម្បី បុព្វហេតុការពារជាតិ មាតុភូមិជាទីស្នេហារបស់យើង និងសូមផ្តាំផ្ញើសួរសុខទុក្ខដល់កងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ, គ្រប់លំដាប់ថ្នាក់ដែលបាន និងកំពុងបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុជាតិមាតុភូមិនៅទូទាំងប្រទេស និងបំពេញបេសកកម្មថែរក្សាសន្តិភាព ក្នុងគោលដៅមនុស្សធម៌ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់សម្តេច ឯកឧត្តម លោក ជំទាវ អ្នកឧញ៉ា លោកឧញ៉ា លោក លោកស្រីជាសមាជិកគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា, ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជារាជធានី ខេត្ត និងបងប្អូនអតីតយុទ្ធជនទាំងអស់ ដែល អញ្ជើញមកពីបណ្តារាជធានីខេត្ត ដែលមានចំនួនសរុបប្រមាណ ២ ៨៦០ នាក់ បានចូលរួមក្នុងពិធីនេះ។ ទន្ទឹមនឹងនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសង្គមកិច្ច…
ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមក្នុងការចែកសញ្ញាបត្រ ចំពោះនិស្សិត ថាសិស្សអញ្ចឹងទៅចុះ ដែលបានបញ្ចប់ការសិក្សា និងបើកវគ្គសិក្សាថ្មី សម្រាប់សាលាភូមិន្ទរដ្ឋបាលរបស់យើង។ ពិតជាមានការរីករាយណាស់ ដោយសារយើងបានធ្វើកិច្ចការជាបន្តបន្ទាប់ នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសទាក់ទងជាមួយមន្ត្រីតែម្តង។ អបអរសាទរជ័យលាភី និងប្រកាសបើកវគ្គថ្មី ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើចំពោះវឌ្ឍនភាពនៃសាលានេះ ដែលបានខិតខំប្រឹងប្រែង ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់បំពេញអោយតម្រូវការនៃមន្ត្រីគ្រប់ទីកន្លែង ហើយជាពិសេសការធ្វើកម្មសិក្សាទំាងឡាយ សម្រាប់មន្ត្រីរបស់យើង។ ឯកឧត្តមរដ្ឋមន្ត្រី ពេជ្រ ប៊ុនធិន បានធ្វើរបាយការណ៍រួចហើយ ពាក់ព័ន្ធជាមួយនឹងវឌ្ឍនភាពនេះ។ កាសែត ខេមបូឌាដេលី ចុះផ្សាយរឿងសមុទ្រចិនខាងត្បូង។ គ្រោងនៅក្នុង iPhone នេះ ព្រោះវាអត់មានពេលអង្គុយសរសេរ អញ្ចឹងវាមានតែដេកវ៉ៃ ខ្ញុំព្រះករុណាខ្ញុំ គិតថាថ្ងៃនេះ ចង់ថ្លែងសារច្រើននៅក្នុងក្របខណ្ឌជាផ្ទៃក្នុង ក៏ប៉ុន្តែថ្ងៃនេះ បាឋកថាមួយគឺប្រហែលជាមានតម្លៃ ដែលជាសាស្ត្រាចារ្យចុងក្រោយសម្រាប់អ្នកចូលរួមរៀនសូត្រនៅទីនេះ ហើយក៏ចែករំលែកទៅដល់អាស៊ាន និងបណ្តាប្រទេសជាដៃគូដទៃទៀត ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង។ ខ្ញុំព្រះករុណាខ្ញុំ មិនអាចនឹងមិនថ្លែងនៅក្នុងថ្ងៃនេះបានទេ។ ថ្ងៃនេះ កាសែត ខេមបូឌាដេលី បានលើកឡើងថា «កម្ពុជាធ្វើអោយខូចកិច្ចប្រជុំអាស៊ានមួយទៀត ទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង» ដូច្នេះ បាឋកថាថ្ងៃនេះ គឺជាគោលជំហររបស់ជាតិកម្ពុជា ដើម្បីផ្ញើជូនទៅចំពោះអ្នកសរសេរទំាងឡាយ…
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់ ដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារថ្មីកម្ពស់ ១០ ជាន់ នៅសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល និងចូលរួមអបអរសាទរផងដែរ ខួបលើកទី ៧០ នៃ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ បើយើងពិនិត្យអំពីប្រវត្តិសាកលវិទ្យាល័យនេះ ពិតជាបានកើតមុនពេលនៃការចាប់កំណើតរបស់ខ្ញុំ ព្រោះថា នៅពេលនេះខ្ញុំមិនទាន់មានអាយុ ៧០ ឆ្នាំ នៅឡើយទេ ប៉ុន្តែ សាកលវិទ្យាល័យនេះមានអាយុរហូតទៅដល់ ៧០ ឆ្នាំ ហើយដែល ឯកឧត្តម រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបញ្ជាក់អម្បាញ់មិញថា ជាសាកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេ។ វិធីយកស្លឹកត្នោតខ្ចប់ស្ករត្នោត កសាងបានអគារមួយចំនួន ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ ចំពោះការខិតខំទាំងអស់របស់សាកលវិទ្យាល័យ ដែលយើងបានប្រឹងប្រែង បន្ទាប់ពីការស្លាប់ម្តងរួចទៅហើយ នៅក្នុងចន្លោះឆ្នាំ ១៩៧៥ និង ១៩៧៩។ ខ្លួន ខ្ញុំផ្ទាល់បានមកចូលរួមក្នុងការបើកនូវសាកលវិទ្យាល័យនេះ បើខ្ញុំមិនច្រឡំទេ គឺនៅដើមខែ មករា ឆ្នាំ ១៩៨០ តែម្តង។ ពេលនោះ គឺជាការធ្វើសន្និបាតលើកទី ១ របស់ក្រសួងសុខាភិបាល។ ជាក្រសួងតែមួយគត់ ដែលបានធ្វើសន្និបាតប្រចាំឆ្នាំមិនដែលអាក់ខាន…