Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
តាមទម្លាប់ កាត់ឫសសីមាតែពីរវត្តទេក្នុងមួយឆ្នាំ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ ព្រះអង្គ ចូលរួមជាមួយសម្ដេច ឯកឧត្តម លោកជំទាវ និងបងប្អូនជនរួមជាតិ ដើម្បីកាត់ឫសសីមាជាកិច្ចបង្ហើយបុណ្យនៅព្រះវិហារថ្មី នៅវត្តសិរីសាគរ ហៅវត្តកំពង់ត្របែក ដែលមានអាយុកាលចំនួន ១៥៩ ឆ្នាំរួចទៅហើយ។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងអំណរព្រះគុណចំពោះព្រះតេជព្រះគុណ ព្រះចៅអធិការ ក៏ដូចជាព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈកម្មាធិការអាចារ្យវត្ត និងពុទ្ធបរិស័ទ ជាពិសេសគឺសប្បុរសជននានា ដែលបានផ្ដល់កិត្តិយសអោយខ្ញុំព្រះករុណាខ្ញុំ កាត់ឫសសីមានៅថ្ងៃនេះ។ តាមទម្លាប់ឆ្នាំនេះ គឺខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាឆ្នាំទៅដែរ គឺកាត់ឫសសីមាតែពីរវត្តទេក្នុងមួយឆ្នាំ ដោយសារពេលវេលាមានកម្រិត អញ្ចឹងទេឆ្នាំទៅ កាត់(ឫសសីមាបាន)ពីរវត្តដែរ៖ កាត់មួយនៅខេត្តព្រៃវែង នៅវត្តឥន្ទមុនី ហៅវត្តព្រៃជ្រាំង។ ហើយឆ្នាំនេះ កាត់(ឫសសីមា)វត្តមួយនៅភ្នំពេញ វត្តព្រែកប្រា និងវត្តមួយទៀត គឺវត្តនេះ។ ហើយសូមអភ័យទោសពីព្រះតេជព្រះគុណ ព្រះសង្ឃនៅតាមទីអារាមនានា ដែលបានអញ្ជើញខ្ញុំព្រះករុណាខ្ញុំ ទៅកាត់ឫសសីមា ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ ក៏បានអោយតំណាងទៅកាត់ឫសសីមា(ជំនួស) ក្នុងហ្នឹងក៏មានវត្ត ខ្លះនៅក្នុងខេត្តព្រៃវែងនេះ (ដែល)សម្ដេចក្រឡាហោម ស ខេង ក៏បានទទួលបន្ទុកកាត់ឫសសីមា(ជំនួសខ្ញុំ)។…
ក្នុងមួយឆ្នាំ យើងជួបជុំដើម្បីអបអរទិវា ៨ មីនា សម្រាប់នារីម្តង ហើយនៅតែដូចមុនៗ ដែលខ្ញុំអំពាវនាវអោយបង្កើតទិវាបុរស ហើយគិតថាទិវាបុរស ៣៨ មីនា មួយខែមាន ៣៨ ថ្ងៃ ប្រហែលត្រូវចាំ ៣០០ ឆ្នាំទៀត។ សម្តេច លោកជំទាវ ឯកឧត្តម អ្នកអង្គម្ចាស់ លោកឧកញ៉ា លោក លោកស្រី -ក្មួយៗនិស្សិត ក្មួយៗកម្មការិនី និងអង្គពិធីទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំ និងភរិយាមានសេចក្តីរីករាយដោយបានមកចូលរួមអបអរសាទរខួបទី ១០៦ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០១៧ ជាមួយលោកជំទាវ ឯកឧត្តម អ្នកអង្គម្ចាស់ លោកឧកញ៉ា លោក លោកស្រី តំណាងដៃគូអភិវឌ្ឍ សង្គមស៊ីវិល អង្គការជាតិ-អន្តរជាតិ ក្មួយៗនិស្សិត និងក្មួយៗកម្មការិនីទាំងអស់នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងនូវការគាំទ្រលើប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ក្នុង គោលបំណងរំលេចពី តម្លៃសុខសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាន…
ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានមកចូលរួម ដើម្បីសម្ពោធដាក់អោយប្រើប្រាស់ នូវសមិទ្ធផលបន្ថែមទៀត នៅក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលមានឈ្មោះថា CBL (Cambodia Brewery Limited) ហើយសូមថ្លែងនូវ អំណរគុណចំពោះរបាយការណ៍ ដែលបានលើកឡើងដោយ ឯកឧត្តម សាន់ ស៊ូអេ ដែលតំណាងអោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងសូមថ្លែងអំណរគុណចំពោះ លោក Frans Eusman ប្រធានក្រុមហ៊ុន Heineken ប្រចំាអាស៊ីប៉ាស៊ីហ្វិច ដែលបានធ្វើបាយការណ៍អំម្បាញ់មិញនេះ។ ថ្ងៃនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការកោតសរសើនូវការខិតខំប្រឹងប្រែងក្នុងរយៈកាលជាង ២០ ឆ្នំាផុតទៅ។ ពិតហើយ ដូចលោក Frans Eusman បានលើកឡើងអំម្បាញ់មិញ។ កាលពីជាង ២០ ឆ្នំាមុន តាមខ្ញុំដឹង យើងសម្ពោធក្នុងពេលល្ងាច ខ្ញុំជាមួយ សម្តេចក្រុមព្រះ នរោត្តម រណរិទ្ធ បានរួមគ្នាជាមួយ ឯកឧត្តម ហ្គោ ចុកតុង (អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី) មកសម្ពោធនៅទីនេះ នៅក្នុងខែ…