Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សម្តេច ឯកឧត្ដម លោកជំទាវ គណៈអធិបតី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិក សមាជិកា អង្គសន្និបាតជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយជាអនេកដោយបានចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២១-២០២២ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២២-២០២៣” ដែលក្រសួងអប់រំយុវជន និងកីឡាបានរៀបចំឡើងក្នុងរយៈពេល ៣ ថ្ងៃ កន្លងមកនេះ។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គសន្និបាតអប់រំ ដែលបានដំណើរការដោយរលូន និងទទួលបានសមិទ្ធផលគួរជាទីមោទនៈលើការងារអប់រំ ការអភិវឌ្ឍយុវជន និងការអប់រំកាយនិងកីឡា ដោយបានពិនិត្យឡើងវិញនូវសមិទ្ធផលសម្រេចបានក្នុងរយៈពេល ១០ ឆ្នាំកន្លងមក តាមរយៈការអនុវត្តការកែទម្រង់ជាបន្តបន្ទាប់ ក៏ដូចជាវឌ្ឍនភាពសម្រេចបានក្នុងឆ្នាំសិក្សាកន្លងមក ព្រមទាំងបានដាក់ចេញនូវអាទិភាព ៨ ចំណុច សម្រាប់ទិសដៅការងារនាពេលខាងមុខ ឱ្យកាន់តែស៊ីជម្រៅ ស្របតាមបរិការណ៍ថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងខណៈដែលកម្ពុជាកំពុងរក្សាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងបានឆ្លើយតបទៅនឹងចក្ខុវិស័យកម្ពុជានៅឆ្នាំ ២០៣០ និងឆ្នាំ២០៥០។ ដូចក្នុងរបាយការណ៍ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន សមិទ្ធផលដែលទទួលបាន ពិតជាបានស្តែងចេញពីកិច្ចខិតខំប្រឹងប្រែង…
សម្តេចក្រឡាហោម, សម្ដេចពិជ័យសេនា, ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធី សំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាស ធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរស្វាគមន៍ ឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧។ នេះគឺជាការជួបជុំទ្រង់ទ្រាយធំលើកទី ១ របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ហើយខ្ញុំ ក៏សូមលើកទឹកចិត្តឱ្យមានការជួបជុំបែបនេះនៅឆ្នាំក្រោយៗបន្តទៀត សំដៅបង្កើនមិត្តភាព ការផ្លាស់ប្តូរមតិយោបល់និងឧត្តមានុវត្តន៍ជាក់ស្តែងល្អៗ សម្រាប់អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មរបស់កម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលបានសហការរៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ដ៏មានសារៈសំខាន់នេះឡើង។ ពិធីនេះផ្តល់ឱកាសដល់សហគ្រិន ធុរជន និងនវធុរជនបានជួបប្រាស្រ័យទាក់ទងគ្នា រាប់អានគ្នាកាន់តែជិតស្និទ្ធ…
(១) ជួបយឺត ប្រសើរជាងមិនបានជួប ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ គ្រូឧទ្ទេស អាចារ្យ អាចារិនី ទាំងអស់ជាទីស្រលាញ់។ ថ្ងៃនេះ ខ្ញុំមានការរីករាយដែលបានមកចូលរួមក្នុងពិធីសំណេះសំណាលជាមួយនឹងអាចារ្យ អាចារិនី លើកទី៨។ បើតាមខ្ញុំចាំ ខ្ញុំចូលរួមនៅលើកទី១ ឯបន្តបន្ទាប់មក គឺលោកជំទាវ ម៉ែន សំអន បានតំណាងឱ្យខ្ញុំ ធ្វើការជួបសំណេះសំណាលជាបន្តបន្ទាប់។ លើកនេះ ជាលើកទី៨ បន្ទាប់ពីការបណ្ដុះបណ្ដាល គឺក្រសួងធម្មការនិងសាសនា ឯកឧត្តម ឈិត សុខុន បានស្នើអញ្ជើញម្ដងទៀត។ គាប់ជួននៅឆ្នាំនេះ មានការជួបជុំខាងគ្រិស្ដសាសនាផង មានការជួបជុំខាងឥស្លាមសាសនាផង យើងក៏មិនអាចនឹងបដិសេដជាមួយនឹងការចូលរួមសម្រាប់ការសំណេះសំណាលជាមួយនឹងអាចារ្យអាចារិនី។ ខ្ញុំក៏មិនភ្លេចនូវការសូមការអភ័យទោស អំពីការផ្លាស់ប្ដូរពេលវេលាសម្រាប់ការជួបជុំនេះ។ កាលពីមុន គ្រោងនៅព្រឹកថ្ងៃទី០៣ ខែមេសា ប៉ុន្តែ ដោយសារកម្មវិធីមមាញឹកពេក បើសិនជាយើងធ្វើនៅព្រឹកថ្ងៃទី ០៣ គឺខ្ញុំត្រូវទៅសម្ពោធមន្ទីរពេទ្យក្រូចឆ្មារនៅព្រឹកថ្ងៃទី ០៤ ហើយល្ងាចថ្ងៃទី ០៤ ត្រូវហោះចេញទៅវៀងច័ន្ទដើម្បីប្រជុំកំពូលគណៈកម្មការអន្តរជាតិខាងទន្លេមេគង្គ។ អញ្ចឹងបានជាស្នើសុំលើកពេលវេលាពីការជួបនៅព្រឹកថ្ងៃទី ០៣ មកកាន់ការជួបនៅព្រឹកថ្ងៃទី ០៨ នេះវិញ។ បើទោះបីជាមានការលើកពេល…