Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ខ្ញុំសូមផ្ញើជូនសម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃបណ្តាស្ថាប័ន, ឯកឧត្តម លោកជំទាវ អភិ បាលខេត្ត រាជធានីខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ! ទោះបីថ្ងៃនេះខ្ញុំមានសម្លេងស្អកបន្តិច បន្ទាប់ពីការហាត់ប្រាណពេលល្ងាចក៏ដោយ តែខ្ញុំមានការចាំបាច់ ដើម្បីនិយាយទៅកាន់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការស៊ីវិល គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក ទាំងអស់ឲ្យបានជ្រាបថា ដំណើរការចាក់វ៉ាក់សាំងកំពុងតែបាននិងកំពុងធ្វើទៅលើកងកម្លាំងប្រដាប់អាវុធ និងធ្វើទៅលើមន្ត្រីរាជការស៊ីវិល នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ កងកម្លាំងប្រដាប់អាវុធ ជាពិសេស កងយុទ្ធពលខេមរភូមិន្ទ (ត្រូវ)បានដឹកនាំ និងបញ្ជាផ្ទាល់ក្នុងដំណើរការចាក់វ៉ាក់សាំង នៅទូទាំងកងទ័ព ដោយសម្តេចពិជ័យសេនា ទៀ បាញ់។ ឯលទ្ធផលមកដល់ពេលនេះ កងទ័ពស្ទើរតែ ១០០% ទៅហើយ ដែលបានចាក់វ៉ាក់សាំងដូសទី ១ ហើយប្រហែលជាជិត ៧០% ទៅ ៨០% ទៅហើយ ដែលបានទទួលនូវដូសទី ២។ កម្លាំងនគរបាលរបស់យើងមួយចំនួន ក៏ត្រូវបានចាក់ទៅដោយកងទ័ព និងមួយចំនួនទៀត ទៅបានចាក់ដោយស៊ីវិល។ កន្លងមកថ្មីៗនេះ យើងដំណើរការចាក់វ៉ាក់សាំងសម្រាប់មន្ត្រីរាជការនៅថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្រោមជាតិ។ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ យើងបានឃើញមនុស្ស ២…
លោកជំទាវ ឱ វណ្ឌឌីន, ឯកឧត្តម វង្ស៊ី វិស្សុត, និងគណៈកម្មការវ៉ាក់សាំង ឥឡូវគឺ គួរតែត្រូវបានគ្រោងរៀបចំនូវដំណើរការចាក់វ៉ាក់សាំងជាបន្តទៀត។ ឥឡូវនេះ សម្រាប់ដំណើរការចាក់វ៉ាក់សាំងទៅលើក្រុមអាទិភាពនៅក្នុងក្របខណ្ឌទូទាំងប្រទេស បាននិងកំពុងដំណើរការហើយ។ ប៉ុន្តែ បើពិនិត្យអំពីស្ថានភាពនៅពេលខាងមុខ ហើយទាក់ទិនជាមួយការីករាលដាលនៅទីក្រុងភ្នំពេញ ជំហានបន្តរបស់យើងត្រូវគ្រប់គ្រងទីក្រុងភ្នំពេញនិងខេត្តកណ្ដាលឱ្យខាងតែបាន។ ជាពិសេស ភ្នំពេញយើងបានផ្ដល់អាទិភាពខ្ពស់ដោយកន្លងទៅ (បានផ្គត់ផ្គង់ជាវ៉ាក់សាំង) AstraZeneca សំរាប់ចាក់ជូនប្រជាពលរដ្ឋច្រើនម៉ឺននាក់ ហើយនិង Sinopharm ៤០ ម៉ឺនដូស ក៏ប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញផងដែរ។ ដើម្បីធានាភាពស៊ាំនៅទីក្រុងភ្នំពេញដែលជាតំបន់លំហូរ និងប្រមូលផ្ដុំមនុស្ស ទីកន្លែងលំហូរចេញក្រៅ និងពីក្រៅចូលមកក្នុង ចាំបាច់ត្រូវតែមានភាពស៊ាំ នៅទីក្រុងភ្នំពេញនិងខេត្តកណ្ដាលដែលជាប់ទីក្រុងភ្នំពេញ។ ដូច្នេះ ខ្ញុំសុំអោយគណៈកម្មការចំពោះកិច្ចសម្រាប់ការងារវ៉ាក់សាំង ធ្វើផែនការសម្រាប់ការចាក់វ៉ាក់សាំងបន្ត នៅពេលដែលវ៉ាក់សាំងថ្មីបានមកដល់ សំដៅឆ្ពោះលើភូមិសាស្រ្តភ្នំពេញនិងខេត្តកណ្ដាល ដែលជាប់ទីក្រុងភ្នំពេញតែម្ដង។ បើយើងមិនធ្វើដូច្នេះទេ យើងដាក់ត្រង់នេះបន្តិច ត្រង់នោះបន្តិច គឺភាពស៊ាំនេះមិនគ្រប់គ្រាន់ទេ។ ដូច្នេះ យើងត្រូវផ្ដល់អាទិភាពអោយទីក្រុងភ្នំពេញតែម្ដង សម្រាប់ការចាក់វ៉ាក់សាំង ហើយទីក្រុងភ្នំពេញមិនសំដៅថាជាអ្នកណាទេ ព្រោះយើងបានកំណត់គោលដៅអាទិភាពដែលត្រូវបានចាក់រួចស្រេចទៅហើយ ដូច្នេះគោលដៅបន្តត្រូវច្បាមយកចំនួនមនុស្សទាំងអស់ត្រូវតែចាក់វ៉ាក់សាំង។ ឥឡូវនេះ ការចាក់វ៉ាក់សាំងដំណើរការដោយស្ម័គ្រចិត្ត។ ប៉ុន្តែខ្ញុំគិតថា នៅពេលណាមួយ គឺវ៉ាក់សាំងក្លាយទៅជាវ៉ាក់សាំងកាតព្វកិច្ច ដែលនេះគ្រាន់តែជាការគិតគូរ ដោយយោងទៅលើសភាពការណ៍ជាក់ស្ដែងដែលបាននឹងកំពុងវិវឌ្ឍនៅលើពិភពលោក…
លោកជំទាវ ឱ វណ្ណឌីន ឯកឧត្តម លោកជំទាវ នៅក្នុងគណៈកម្មការចំពោះកិច្ច, ភ្នំពេញក្លាយទៅជាចំណុចសំខាន់នៃការឆ្លងរីករាលដាល ហើយក៏ជាទីកន្លែងដែលយើងត្រូវទប់ស្កាត់។ វ៉ាក់សាំងគឺបានប្រើប្រាស់នៅគ្រប់ខេត្ត-រាជធានី ប៉ុន្តែសម្រាប់ទីក្រុងភ្នំពេញត្រូវតែប្រើប្រាស់ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ កន្លងទៅខ្ញុំបានអនុញ្ញាតរួចហើយ ហើយបានស្នើ Sinopharm ៤០ ម៉ឺនដូស ដើម្បីតម្រង់ឆ្ពោះទៅរកអ្នកដែលមានហានិភ័យដូចជាកង់បី ដូចជាតាក់ស៊ី និងអ្នករកស៊ីដទៃទៀត ទាំងអ្នកលក់ត្រី លក់បន្លែបង្ការនៅតាមផ្សារដែលហៅថាសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ខ្ញុំគិតថាចំនួន ៤០ ម៉ឺនដូសនេះ អាចប្រើប្រាស់បានបន្ថែមទៅលើដែលយើងបានចាក់ AstraZeneca ទៅឲ្យមនុស្សចាស់អាយុលើសពី ៦០ ឆ្នាំ ហើយយើងតម្រង់ឆ្ពោះទៅចំពោះអ្នកដែលបាន ដែលរងហានិភ័យទាក់ទិនជាមួយនឹងមុខរបរក្រៅប្រព័ន្ធជាពិសេសនៅទីផ្សារតែម្តង។ អញ្ចឹង ខ្ញុំសុំស្នើលោកជំទាវ ឱ វណ្ណឌីន ក៏ដូចជាឯកឧត្តម ឃួង ស្រេង ដែលមួយជាប្រធានគណៈកម្មការចំពោះកិច្ច មួយទៀតអនុប្រធានគណៈកម្មការចំពោះកិច្ច រៀបចំជាបន្ទាន់អំពីការចាក់(វ៉ាក់សាំងនេះ)ហើយអ្នកលក់ត្រី អ្នកលក់បន្លែបង្ការ អ្នករកស៊ីដែលមានផលប៉ះពាល់ ដែលអាចងាយឆ្លងនៅទីផ្សារឲ្យបានឆាប់រហ័ស។ ធ្វើសកម្មភាពដើម្បីបានចាក់វ៉ាក់សាំងឲ្យពួកគាត់ដូចដែលយើងបានធ្វើចំពោះកម្មករនៅក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រីផងដែរ។ អ្នកកង់បី អ្នកតាក់ស៊ី អ្នកដឹកជញ្ជូនផ្សេងៗដែលយកតាមការបញ្ជាពីកន្លែងមួយទៅកាន់កន្លែងមួយក៏ត្រូវទទួលបានចាក់វ៉ាក់សាំងបង្ការ។ Sinopharm គឺជាវ៉ាក់សាំងដែល(មានចន្លោះពេល)ឆាប់(រវាងការ)ទទួលដូសទី ១ និងដូសទី ២។ កូនៗ របស់ខ្ញុំ បានទទួលចាក់…