Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលឆ្នាំ ២០២០ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ៖ «ការកសាងឆ្ពោះទៅមុខប្រកបដោយចីរភាពនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន (Building Forward Sustainability in Emerging Economies) ដើម្បីចែករំលែកបទពិសោធន៍ និងវិធានការសំខាន់ៗ ក្នុងគោលបំណងសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ ២០៣០៖ ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងបរិការណ៍មួយ ដែលប្រទេសទាំងអស់កំពុងខិតខំប្រឹងប្រែងស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។ ពិតណាស់ថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បាន និងកំពុងបង្កើនការព្រួយបារម្ភ និងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងតំបន់ និងពិភពលោក។ ការណ៍នេះ បានធ្វើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្លាយជាបញ្ហារួមរបស់យើងទាំងអស់គ្នា ទោះបីជាប្រទេសយើងនីមួយៗកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងដំណាក់កាលផ្សេងៗគ្នាក៏ដោយ។ នៅក្នុងបរិការណ៍នេះ ខ្ញុំសូមលើកឡើងនូវគំនិតមួយចំនួន ដើម្បីឱ្យប្រទេសកំពុងអភិវឌ្ឍន៍អាចបន្តកសាងអនាគតប្រកបដោយចីរភាព ដូចខាងក្រោម៖ ទី១. ការកាត់បន្ថយនូវផលប៉ះពាល់ និងធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយរក្សាលំនឹងផលិតកម្ម កិច្ចដំណើរការនៃធុរកិច្ច និងការវិនិយោគនានា គឺជាការងារដ៏សំខាន់ដែលរដ្ឋាភិបាលនីមួយៗ ត្រូវតែប្រឹងប្រែងអនុវត្តឱ្យបានជាអតិបរមា។ ដើម្បីគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការមុតស្រួច និងបន្ទាន់ ចំនួន ៥ ជុំ…
ឯកឧត្តមប្រធាន ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាទីរាប់អាន! ខ្ញុំសូមចូលរួមជាមួយថ្នាក់ដឹកនាំទាំងអស់ អបអរសាទរខួបលើកទី ៧៥ នៃ អង្គការសហប្រជាជាតិ ។ ជាការពិត ការប្រារព្ធខួបលើកទី ៧៥ នេះ គឺស្ថិតនៅក្នុងកាលៈទេសៈនៃការបង្អាក់រំខានដ៏ខ្លាំងក្លាចំពោះពិភពលោក បង្កឡើងដោយវិបត្តិសុខភាពសកលពុំធ្លាប់មាន ដែលបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីភាពខ្ទេចខ្ទាំក្នុងភ្លើងសង្គ្រាមលោកលើកទី ២ នៅក្នុងបុព្វកថានៃធម្មនុញ្ញអង្គការសហប្រជាជាតិ មេដឹកនាំនៃពិភពលោកបានប្រកាសថា ការប្រើប្រាស់នូវ «យន្តការអន្តរជាតិសម្រាប់ការលើកស្ទួយសេដ្ឋកិច្ច និងការរីកចម្រើនក្នុងសង្គមសម្រាប់ប្រជាជនគ្រប់រូប » គឺជាមធ្យោបាយជាសារវន្តក្នុងការធានាសុខសន្តិភាព ការលើកកម្ពស់សិទ្ធិមនុស្ស និងធានានូវវឌ្ឍនភាពសង្គម។ ផ្ទុយពីទស្សនវិស័យនេះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលកំពុងតែស្ថិតនៅជាធរមាន យើងសងេ្កតឃើញថា «យន្តការអន្តរជាតិ» និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបុព្វហេតុនេះ កំពុងរងការបំផ្លិចបំផ្លាញ និងតម្រូវឲ្យមានការយកចិត្តទុកដាក់ជាបន្ទាន់។ ជាក់សែ្តង យន្តការពហុភាគីនិយម កំពុងទទួលរងការវាយប្រហារយ៉ាងដំណំ ពិសេសគឺដោយសារទង្វើជាតិនិយមជ្រុល និងគាំពារនិយមរបស់ប្រទេសមហាអំណាចខ្លះលើសកលលោក។ ជំនួសការទទួលបានការគាំទ្រ ជារឿយៗ ប្រទេសកំពុងអភិវឌ្ឍន៍តែងត្រូវបានបែ្រក្លាយជាមុខព្រួញនៃការដាក់ទណ្ឌកម្ម ចំពោះកិច្ចដំណើរការប្រឹងប្រែងកសាងជាតិរបស់ខ្លួន ដែលមិនបានល្អឥតខ្ចោះស្របតាមស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍ ខណៈដែលសមត្ថភាពប្រទេសទន់ខ្សោយទាំងនោះនៅមានការខ្វះខាត ក្នុងកិច្ចការពារសិទ្ធិមនុស្សជាមូលដ្ឋាន ដូចជាសិទ្ធិទទួលបានសន្តិភាព សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានអាហារ ទីជម្រក និងការងារជាដើម។…
ឯកឧត្តម លី យ៉ុង (LI Yong )អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ UNIDO ឯកឧត្តម ស៊ូហេល ម៉ូហាម៉េត ហ្វារ៉ាច អាល ម៉ាស្សរ៉ូអ៊ី (Suhai Mohammed Faraj Al Mazroui ) រដ្ឋមន្រ្តីក្រសួងថាមពល និង ហេដ្ឋារចនាសម្ព័ន្ធនៃសហភាពអារ៉ាប់រួម ឯកឧត្តម លោកជំទាវ លោក លោកស្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលកម្មន្តសាល និងឧស្សាហូបនីយកម្មសកល ឆ្នាំ ២០២០ ក្រោមប្រធានបទស្តីពី “ការស្តារឡើងវិញនូវវិបុលភាពក្នុងពិភពលោកក្រោយពីជំងឺឆ្លងរាតត្បាត” ដើម្បីចែករំលែកបទពិសោធន៍ និងវិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញសំដៅធ្វើអន្តរាគមន៍ និងគ្រប់គ្រងផលប៉ះពាល់លើសង្គម-សេដ្ឋកិច្ចបណ្តាលមកពីជំងឺកូវីដ-១៩ ព្រមទាំងគោលនយោបាយជាក់លាក់មួយចំនួនទៀត សំដៅស្ដារស្ថានភាពផលិតកម្ម និងឧស្សហកម្ម ក្រោយពីមានការថមថយ និងផុតរលត់ទៅនៃជំងឺកូវីដ-១៩ នាពេលខាងមុខ។ ជាកិច្ចចាប់ផ្ដើម ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) និងក្រសួងថាមពល និងឧស្សាហកម្ម នៃសហភាពអារ៉ាប់រួម…