Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ប្រជុំលើរបៀបវារៈ ៣ ថ្ងៃនេះគណៈរដ្ឋមន្រ្តីរបស់បានដំណើរការប្រជុំពេញអង្គ ដើម្បីឆ្លងនូវរបៀបវារៈ (១) សេចក្ដីព្រៀងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ (២) សេចក្ដីព្រៀងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ (៣) បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីការអនុម័តពីស្ថាប័ននីតិបញ្ញត្តិ លើសេចក្ដីព្រៀងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្ដីពីការពង្រឹងយន្តការដោះស្រាយវិវាទ។ ដូចមុនៗដែរ បញ្ហាផ្សេងៗនេះ មិនមានការពិភាក្សាទាក់ទិនជាមួយនឹងការអនុម័តលើពិធីសារអាស៊ាននេះទេ។ ខ្ញុំសុំគណៈរដ្ឋមន្រ្តីចុះហត្ថលេខាបញ្ជូនទៅសភាតែម្ដង។ ក្នុង សប្ដាហ៍នេះ គឺមានកិច្ចការច្រើន។ អាទិត្យក្រោយនេះ ជាមួយនឹងការប្រជុំសភា ដើម្បីឆ្លងនូវការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ការបោះឆ្នោតបំពេញបន្ថែមសមាជិករាជរដ្ឋាភិបាល យើងនឹងមានការប្រជុំអាស៊ានចំនួន ៣ ថ្ងៃ ដែលពេលនោះកម្ពុជានឹងទទួលញញួរជាប្រធានអាស៊ានផងដែរ។ បើតាមដឹង ញញួរនេះបានដឹកមកដល់ទីក្រុងភ្នំពេញហើយ ព្រោះមិនអាចបញ្ជូនតាមអនឡាញបានទេ។ ត្រូវតែបញ្ជូនមកមុន (ដើម្បីប្រុងប្រៀប)ក្នុងភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ ២០២២។ ដំណើររៀនរស់នៅជាមួយកូវីដ-១៩ … រៀបចំកម្មវិធីដែលបានលុបចោលពីមុនៗ ចូលដល់ខែវិច្ឆិកា យើងក៏មានកិច្ចការបន្តទៀត។ ខ្ញុំក៏សូមជម្រាបថា ដោយសារការត្រៀមបម្រុងរបស់យើងក្នុងដំណើររៀនរស់នៅជាមួយកូវីដ-១៩ យើងត្រូវធ្វើកិច្ចការផ្ទាល់ ដូចជាការប្រជុំរបស់យើងនេះ។ លទ្ធភាពនៃការ(រៀបចំ)ប្រជុំទៅបាន គឺយើងប្រជុំផ្ទាល់ ហើយលទ្ធភាពដែលយើងប្រជុំមិនបាន គឺយើងប្រជុំតាម Zoom។ ក្នុងអាទិត្យនេះ ខ្ញុំប្រជុំតាម Zoom ពីរដង…
បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់! បន្ទាប់ពីភ្ជុំបិណ្ឌ ហើយនៅពេលដែលប្រជាពលរដ្ឋរបស់យើងដើរលេងនៅច្រើនកន្លែង យើងបានសង្កេតឃើញថា ចំនួនឆ្លងគឺពុំមានការកើនឡើងនោះទេ។ ផ្ទុយទៅវិញ ចំនួនឆ្លងគឺមានការថយចុះ ឯចំនួនស្លាប់ឃើញមានចំនួនថេរ ហើយក៏មាននិន្នាការថយចុះផងដែរ។ ចំណុចទាំងនេះគឺជាចំណុចសាកល្បងដ៏ធំ ដូចដែលខ្ញុំព្រះករុណាខ្ញុំបានទូលប្រគេន និងជម្រាបជូនចំពោះបងប្អូនជនរួមជាតិ អំពីការសាកល្បងរបស់យើងដើម្បីឈានទៅដល់ការបើកប្រទេសឡើងវិញលើគ្រប់វិស័យ។ ទោះបីជាជំងឺឆ្លងបានធ្លាក់ចុះ ការស្លាប់ក៏មិនមានការកើន ហើយមាននិន្នាការថយចុះ ក៏ប៉ុន្តែហានិភ័យក៏នៅតែមានខ្ពស់នៅឡើយ ដូច្នេះការសម្របខ្លួនរៀនរស់នៅជាមួយ កូវីដ-១៩ គឺជាដំណើរជៀសវាងមិនបាន ព្រោះយើងមិនអាចដឹងបានថា កូវីដ-១៩ ត្រូវចប់នៅពេលណា។ ការចាក់វ៉ាក់សាំងរបស់យើងបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដែលមកដល់ពេលនេះប្រជាជន ១៣ លាន ៦ សែននាក់ជាង ត្រូវបានចាក់ ដែលគិតជាអត្រាគ្របដណ្ដប់មានរហូតទៅដល់ជាង ៨៥% នៃចំនួនប្រជាជន ដែលធ្វើឱ្យអ្នកឆ្លងរបស់យើងមួយចំនួនមិននាំទៅរកភាពធ្ងន់ធ្ងរនោះទេ។ អ្នកដែលបានទទួលមរណភាពដោយសារ កូវីដ-១៩ ភាគច្រើនយើងបានសង្កេតឃើញថា ភាគច្រើនជាអ្នកដែលមានជំងឺធ្ងន់កាលពីពេលមុន ហើយដែលពួកគាត់មកដល់មន្ទីរពេទ្យគឺចាប់ផ្ដើមមានបញ្ហាធ្ងន់ធ្ងរ។ ស្ថានភាពទាំងអស់នេះគឺយើងអាចនិយាយបានថា វ៉ាក់សាំងគឺជាគ្រឹះការពារដ៏រឹងមាំសម្រាប់ការពារអាយុជីវិតរបស់ប្រជាជនយើង កាត់បន្ថយការឆ្លង ហើយប្រសិនបើមានការឆ្លងហើយក៏មិននាំទៅដល់គ្រោះថ្នាក់។ ឥឡូវនេះបន្ទាប់ពីការចាក់ដូសទី ២ ដល់ពេលវេលាដែលត្រូវចាក់ដូសទី ៣ ទៅតាមតំបន់ ទៅតាមទីកន្លែងដែលបានចាក់មុនចាក់ក្រោយ ហើយកំពុងធ្វើយុទ្ធនាការនៅក្នុងទីក្រុងភ្នំពេញ ដែលការចាក់នេះត្រូវប្រើរយៈពេលពីដូសទី២ ទៅដូសទៅ៣ក្នុងរង្វង់ ៤-៦ ខែ។ វាជាគុណបុណ្យរបស់យើង ដែលយើងបានមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ការចាក់ជូនប្រជាពលរដ្ឋរបស់យើង តាមរយៈជំនួយពីប្រទេសជាមិត្តពិសេស…
សម្ដេច ឯកឧត្ដម លោកជំទាវ, ហើយក៏សូមគោរពផងដែរ បណ្ដាខេត្ត/រាជធានី ក៏ដូចជាបណ្ដាអង្គភាពនៃកងយោធពលខេមរភូមិន្ទ និងគ្រប់បណ្ដាញ ដែលបានចូលរួមការប្រជុំថ្ងៃនេះតាមវីដេអូ និងការប្រជុំផ្ទាល់របស់គណៈរដ្ឋមន្រ្តីរបស់យើង! ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ យើងបានផ្អាកការប្រជុំនេះអស់មួយរយៈ ក៏ប៉ុន្តែបន្ទាប់ពីវ៉ាក់សាំងបានស្រោចស្រពទាំងនៅទីក្រុង និងជនបទ ស្ថានភាពរបស់យើងបានប្រសើរ សង្ឃឹមថាយើងនឹងរៀបចំឲ្យមានការប្រជុំ ការជួបជំុតាមរបៀបថ្មីរបស់យើង។ ដូចជា រាល់ដង គណៈរដ្ឋមន្រ្តីរបស់យើងប្រជុំតែអង្គុយនឹងតុនេះទេ តែឥឡូវយើងរក្សាគម្លាត ពាក់ម៉ាស។ ដូច្នេះ គឺជារឿងដែលយើងអាចធ្វើទៅរួច។ ថ្ងៃនេះគណៈរដ្ឋមន្រ្តីរបស់យើងបើកការប្រជុំពេញអង្គ សំដៅទី ១ គឺសេចក្ដីព្រៀងច្បាប់ធម្មនុញ្ញ ស្ដីពី វិសោធនកម្មមាត្រា ១៩ មាត្រា ៨២ មាត្រា ១៩ ថ្មី មាត្រា ៨២ ថ្មី មាត្រា ១០៦ ថ្មី មាត្រា ១១៩ ថ្មី និងមាត្រា ១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការប្រក្រតី នៃស្ថាប័នជាតិ។…