Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ជយោ! ព្រះរាជាណាចក្រកម្ពុជា! ជយោ! ចំណងសាមគ្គីភាពកម្ពុជា-វៀតណាមស្ថិតស្ថិរចេរកាល! ឯកឧត្តម Phạm Minh Chính នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម! សម្តេច ឯកឧត្តម លោកជំទាវ ភ្ញៀវជាតិ-អន្តរជាតិ នាយទាហាន នាយទាហានរង ពលទាហាន ក៏ដូចជា កងកម្លាំងប្រដាប់អាវុធ ព្រមទាំងយុវជនទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! ថ្ងៃនេះ គឺជាខួបលើកទី ៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលយើងធ្វើពិធីរំលឹកខួបនៅពេលនេះ រួមជាមួយនឹងការសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16។ អស់លោកនាយទាហាន ពលទាហាន នាយនគរបាល ពលនគរបាល អាវុធហត្ថ ក៏ដូចជា យុវជនរបស់យើងបានឈរយូរណាស់មកហើយ។ សូមសំរួសឥរិយាបថតាមការគួរ ព្រោះថាយើងឈរយូរហើយ។ យើងអាចសំរួលឥរិយាបថបាន។ ដំបូងនេះ អនុញ្ញាតឱ្យខ្ញុំសូមសម្តែងនូវ អំណរគុណ ចំពោះឯកឧត្តម Phạm Minh Chính នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ដែលបានទទួលនូវការអញ្ជើញរបស់ខ្ញុំ មកចូលរួមនៅក្នុងពិធីសំណេះសំណាលរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ និងសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា…
– សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី កីឡាករ កីឡាការិនី លោក គ្រីសជាន ការឹមប៊ែរ(Christian Karember) តំណាងបេសកជនពិសេស ហ្វីហ្វា (FIFA)! ខ្ញុំពិតជាមានមោទនភាព និងសេចក្តីរីករាយក្រៃលែង ដោយបានមកចូលរួមទទួលស្វាគមន៍ និងលើកពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Trophy Tour) ជាលើកដំបូងជាមួយ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី កីឡាករ កីឡាការិនី នាឱកាសនះ។ ពានរង្វាន់មាសសុទ្ធទម្ងន់ ៦,១ គីឡូក្រាម ពិតជាមានអត្ថន័យ សម្រាប់វិស័យកីឡាកម្រិតពិភពលោក ដែលអនុញ្ញាតឱ្យតែប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសមួយចំនួន ដែលក្បួនត្រូវបានហែឆ្លងកាត់ទីលានវេទិកា ទើបអាចមានឱកាសកាន់ប៉ះដោយផ្ទាល់ នូវពានរង្វាន់ដ៏មានតម្លៃ និងសារៈសំខាន់នេះ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំពិតជាមានមោទនភាព ដូចប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាច្រើន ដែលបានកាន់ និងលើកពានរង្វាន់បាល់ទាត់ពិភពលោកដ៏មានអត្ថន័យនេះ។ ជាការពិត ពាននេះក៏ជានិមិត្តរូបតំណាងឱ្យមនុស្សជាតិលើពិភពលោកទាំងមូលផងដែរ ពីព្រោះពានរង្វាន់នេះ តំណាងឱ្យប្រជាជន…
(១) ឈ្នះសមរភូមិ Delta, Alpha និង Omicron ក្នុងសង្គ្រាមកូវីដ-១៩ … បើកដំណើរការឡើងវិញតាមគន្លងថ្មី ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីប្រារព្ធពិធីចែកសញ្ញាប័ត្រសម្រាប់បិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២០ និង ២០២១ ១៧៣៣ នាក់ ជាមួយនឹងការបើកវគ្គបណ្តុះបណ្តាលថ្មីសម្រាប់សិស្សចំនួន ៦៦៥ នាក់។ ពិធីនេះ យើងបានអាក់ខានធ្វើសម្រាប់ឆ្នាំ ២០២១ ក៏ប៉ុន្តែយើងបានវិលត្រឡប់មកធ្វើនៅក្នុងឆ្នាំ ២០២២ នេះ បន្ទាប់ពីយើងគ្រប់គ្រងបាននូវជំងឺ កូវីដ-១៩។ ជំងឺនេះវាមិនទាន់ចប់នៅឡើយទេ។ យើងក៏នៅបន្តការប្រុងប្រយ័ត្ន ប៉ុន្តែយ៉ាងហោចណាស់ យើងបានដោះស្រាយបញ្ហាមួយជំហាន។ បានសេចក្តីថា បើយើងប្រៀបធៀបរវាងសង្គ្រាមនិងសមរភូមិ ពេលនេះយើងទើបនឹងឈ្នះសមរភូមិតែប៉ុណ្ណោះ។ យើងមិនទាន់ឈ្នះសង្គ្រាមទាំងមូលនៅឡើយទេ។ មានន័យថា សង្គ្រាមប្រឆាំងជាមួយនឹង កូវីដ-១៩ មិនទាន់ចប់ ប៉ុន្តែសមរភូមិលើ Delta, Alpha និង Omicron យើងគ្រប់គ្រងបានហើយ។ ស្ថានភាពនេះ អំណោយផលសម្រាប់យើងក្នុងការបើកដំណើរការឡើងវិញនៅក្នុងគ្រប់ផ្នែកទាំងអស់ដែលយើងធ្លាប់ធ្វើ នៅមុនពេល កូវីដ-១៩ បានមកដល់។ ប៉ុន្តែយើងត្រូវធ្វើតាមរបៀបគន្លងថ្មី។ ដូចជាថ្ងៃនេះ តម្រូវឲ្យមានការពាក់ម៉ាសនិងរក្សាគម្លាត។ នោះហើយជារបៀបថ្មី ដែលយើងកំពុងស្ថិតនៅនិងដំណើរទៅមុខជាបន្តទៀត។…