Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសក្ការៈ។សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមចែកសញ្ញាបត្រ ក៏ដូចជាបើកវគ្គសម្រាប់ការបណ្ដុះបណ្ដាល សម្រាប់មន្រ្តីនៅសាលាភូមិន្ទរដ្ឋបាលរបស់យើង ដែលខកខានមិនបានធ្វើក្នុងឆ្នាំ ២០២១, ២០២២ កន្លងទៅ ដោយសារតែបញ្ហាកូវីដ-១៩។ (១) និស្សិត ៦នាក់រៀននៅរដ្ឋធានីកាទុំ ប្រទេសស៊ូដង់ បានជម្លៀសខ្លួនដោយសុវត្ថិភាព មុនចូលដល់បញ្ហាតទៅទៀត អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំ បានជូនដំណឹង ២សំខាន់៖ ទី១ ទាក់ទិនជាមួយនឹងនិស្សិតខ្មែរឥស្លាមរបស់យើង ដែលកំពុងរៀននៅរដ្ឋធានីកាទុំ ប្រទេសស៊ូដង់ ដែលកំពុងតែមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានោះ ត្រូវបានជម្លៀសចេញពីប្រទេសស៊ូដង់តាមនាវា។ ឥឡូវនេះ ពួកគេបានមកដល់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយជំនួយរបស់ប្រទេសម៉ាឡេស៊ី។ ព័ត៌មានយប់មិញនេះ ត្រឹមម៉ោង ៩ នៅប្រទេសអារ៉ាប៊ីសាអូឌីត ស្មើនឹងម៉ោង ១ យប់ នៅក្នុងប្រទេសរបស់យើង (ពួកគេ)បានមកដល់។ តាមការជូនដំណឹងរបស់ឯកឧត្តម អូស្មាន ហាហ្សាន់ និស្សិតទាំង ៦នាក់នេះ កំពុងធ្វើដំណើរទៅកាន់សណ្ឋាគារ ប្រហែលជាគេអាចដល់សណ្ឋាគារហើយ។ សូមជូនដំណឹងទៅដល់ក្រុមគ្រួសារនៃនិស្សិតទាំង ៦រូបនេះ ឱ្យបានជ្រាបថា កូនចៅរបស់ខ្លួន…
(១) បន្ទាប់ពីចូលឆ្នាំ មិនឃើញសញ្ញាណានៃការរីករាលដាលឡើងវិញនៃជំងឺកូវីដ-១៩ទេ ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានវិលត្រឡប់មកចែកសញ្ញាបត្រសាជាថ្មីម្ដងទៀត សម្រាប់បុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូរបស់យើង ដែលថ្ងៃនេះ មានចំនួនរហូតទៅដល់ ២ ៣៨៥ នាក់។ យើងអាក់ខានធ្វើពិធីនេះអស់រយៈពេល ៣ឆ្នាំ គឺឆ្នាំ២០២០-២០២១-២០២២ ដោយសារតែជំងឺកូវីដ-១៩។ អ្វីដែលយើងបានខិតខំរួមគ្នាប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩ ដែលផ្ដល់ឱកាសឱ្យយើងបើកប្រទេសឡើងវិញដោយពេញលេញ។ ទោះបីថា សារចុងក្រោយនេះ ដែលខ្ញុំបានបន្ធូរបន្ថយថែមទៀតនូវវិធានការសុខាភិបាលសម្រាប់ការគ្រប់គ្រងកូវីដ-១៩ តាមរយៈការមិនតម្រូវឱ្យពាក្យម៉ាស់នៅក្នុងការជួបជុំ និងការមិនធ្វើតេស្ដក្នុងពេលវេលានៃការជួបជុំ ប៉ុន្តែខ្ញុំនៅតែសង្កេតឃើញថា ប្រជាជនរបស់យើង រាប់ទាំងលោកគ្រូអ្នកគ្រូនៅទីនេះផងដែរ ក៏នៅតែប្រកាន់យកនូវវិធានការ(ពាក់ម៉ាស) ដែលខ្ញុំបាននិយាយថា “ប្រសិនបើមិនមានការជឿជាក់ខ្លួនឯងទេ គឺយើងអាចពាក់ម៉ាស់” ព្រោះយើងអាចនឹងទៅចម្លងអ្នកដទៃនៃជំងឺរបស់យើង ឬក៏យើងអាចបារម្ភអំពីការឆ្លងពីអ្នកដទៃមកយើង។ ខ្ញុំគិតថា យើងនៅតែបន្តការគ្រប់គ្រងបានល្អសម្រាប់កូវីដ-១៩ ហើយផ្ដល់ឱកាសឱ្យយើងមានការជួបជុំគ្នាបែបនេះ។ បន្ទាប់ពីចូលឆ្នាំរួចហើយ ក្នុងពេលដែលសប្បាយរីករាយ យើងមិនទាន់មានឃើញសញ្ញាណានៃការរីករាលដាលឡើងវិញ នៃជំងឺកូវីដ-១៩ នោះទេ។ សាររំលែកទុក្ខចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជននិងកីឡា ខ្ញុំពិតជាមានការរីករាយ ប៉ុន្តែ យ៉ាងណាក៏ដោយ ថ្ងៃនេះ អវត្តមានរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិតសភាចារ្យ…
ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃនាយករង សម្តេចព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមកាត់ខណ្ឌសីមាជាកិច្ចបង្ហើយបុណ្យសម្រាប់វត្តព្រះបារមីវង្កតបុរី ដែលយើងទើបនឹងសាងសង់នៅពេលនេះ។ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានធ្វើរបាយការណ៍ប្រគេនចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនចំពោះបងប្អូនដែលមកកាន់ទីនេះ ក៏ដូចជាការផ្សាយផ្ទាល់ចេញពីទីនេះផងដែរអំពីប្រវត្តិនៃវត្តនេះ។ យ៉ាងណាក៏ដោយ មុននឹងបន្តទៅទៀត អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំបានយកឱកាសនេះ ប្រគេនពរចំពោះសម្តេចព្រះសង្ឃ នាយករង សម្តេចព្រះតេជព្រះគុណគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ និងបងប្អូនជនរួមជាតិទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មីនេះ សូមជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ថ្ងៃនេះដោយសារកម្មវិធីផ្សារភ្ជាប់រវាងអាណាចក្រ និងពុទ្ធចក្រ។ បើនិយាយអំពីឋានានុក្រមជាក្រុមគ្រួសារ ខ្ញុំព្រះករុណាខ្ញុំស្ថិតនៅលំដាប់ទី ៣ ឯណោះវិញទេ ដោយសារបងប្រុសច្បងនៅទីនេះគឺជាអ្នកទី ១ បន្ទាប់ទៅបងថ្លៃដែលជាបងទី ២ និងមកដល់ខ្លួនខ្ញុំ…