Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សំណួរសំណេះសំណាលពីនេះពីនោះ សុខសប្បាយទេទាំងអស់គ្នា? ឥឡូវសួរសំណួរសិន មកនេះបាន ១៤ លើកហើយ ហើយលើកនេះ លើកទី ១៥ ចង់សួរថា អ្នកដែលធ្លាប់ជួបពូ អ៊ំ តា មានប៉ុន្មាននាក់ទៅដែលធ្លាប់បានជួប លើកដៃទៅមើល? (ច្រើនដែរតើ )។ ឥឡូវសួរមួយមិនថាអៀនខ្មាសអីទេ តើតាចាស់ច្រើន ឬនៅក្មេង? ហើយឥឡូវចង់សួរមួយទៀត ទាំងអស់គ្នានៅទីនេះ បានចាក់វ៉ាក់សាំងហើយមានប៉ុន្មាននាក់ទៅ? ឥឡូវសួរអ្នកមិនបានចាក់មានប៉ុន្មាននាក់ទៅ?ព្រោះអញ្ចេះបានជាសួរសំណួរហ្នឹង ព្រោះដំណាក់កាលដំបូងគ្រូពេទ្យរបស់យើងក៏មិនច្បាស់ អ្នកត្រូវចាក់ក៏ខ្លាច អញ្ចឹងគឺមានការស្ម័គ្រចិត្តឲ្យចាក់ និងគ្រូពេទ្យមិនឲ្យចាក់។ អញ្ចឹងចំណុចនេះមានការយល់ច្រឡំ គឺជំងឺហឺតមិនអាចចាក់បានទេ អញ្ចឹងដោយសារអតីតកាលពីក្មេងមានជំងឺហឺត ឥឡូវនេះអត់ហឺតទេ។ គេហាមឃាត់ថាមនុស្សហ្នឹងកំពុងតែហឺត ទើបមិនអាចចាក់ ប៉ុន្ដែបើមានប្រវត្ដិធ្លាប់ហឺតពីមុន តែឥឡូវអត់ហឺតទេក្នុងពេលវេលាដែលចាក់ហ្នឹង អញ្ចឹងអាចចាក់បាន។ ហ្នឹងសុំសួរសំណួរទាក់ទងនឹងវ៉ាក់សាំងនេះ។ ឥឡូវចាក់ដល់ដូសទីប៉ុន្មានហើយ ?(៥) មើលអ្នកចាក់ដល់ទី ៥ បានប៉ុន្មាន? ហើយអ្នកណាចាក់បានដល់ដូសទី ៤? អញ្ចឹងបន្ដចាក់អាទីដូស ៥ ទៀតណា ព្រោះកូវីដ-១៩ មិនទាន់ទៅណាទេ មានតែវ៉ាក់សាំងទេជាអាវក្រោះការពារខ្លួន ហើយការអនុញ្ញាតឲ្យចាក់អាទី ៦ សុំចាក់ទៀតចុះ ព្រោះជំងឺកូវីដ-១៩…
–សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ–អន្តរជាតិ –មេបញ្ជការ មេបញ្ជាការរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួម ជាមួយសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំង ៥២ ផែននៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៃកងពលតូចលេខ ៧០ ។ ពិធីនេះក៏ជាឱកាសដ៏ប្រសើរថ្មីមួយទៀត ដែលនេះគឺជាលើកទី៧ ហើយនៃការជួបសំណេះសំណាល និងសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ពិសេសនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចលេខ ៧០។ ខ្ញុំសូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ និងសូមកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលតែងតែធ្វើពលិកម្មយ៉ាងធំធេង និងខិតខំពុះពារ ជំនះគ្រប់ឧបសគ្គ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិកម្ពុជា។ ខ្ញុំក៏សូមសម្តែងនូវការដឹងគុណចំពោះបងប្អូន ជនរួមជាតិនៅគ្រប់ជំនាន់ ដែលបានលះបង់កូនចៅ ប្តីសី និង សាច់ញាតិជាទីស្រឡាញ់របស់ខ្លួនឲ្យចូលបម្រើក្នុងជួរកងទ័ព ដើម្បីបុព្វហេតុការពារជាតិ និងមាតុភូមិ។…
ចង់សួរសំណួរខ្លះ មុនពេលយើងចាប់ផ្ដើម។ ចង់សំណួរថា អ្នកដែលមានទូរស័ព្ទប្រើនៅក្នុងកន្លែងនេះ មានប៉ុន្មាននាក់ទៅ សូមលើកដៃ? អ្នកមានច្រើនហើយ។ ឥឡូវចង់សួរអ្នកដែលអត់មានទូរស័ព្ទតែម្ដង មានប៉ុន្មាននាក់ទៅ? មិនចង់ប្រើ ឬយ៉ាងម៉េច ឬយកលុយចូលខារ៉ាអូខេមិនដឹង។ មានមិនដល់ ១% ផងទេ។ ឥឡូវងាកមកសួរអញ្ចេះវិញម្ដង អ្នកដែលមកធ្វើការ ហើយដែលមានមធ្យោបាយជិះ ឬក៏នៅតាមផ្ទះដែលមានម៉ូតូជិះ ប៉ុន្មាននាក់ទៅ សូមលើកដៃ? (មានច្រើន)។ ឥឡូវចង់សួរ អ្នកដែលអត់មានម៉ូតូ ប៉ុន្មាននាក់ សូមលើកដៃ? មានច្រើន។ ឥឡូវចង់សួរ តាមគ្រួសាររបស់ខ្លួនដែលមានគោយន្តហ្នឹង ប៉ុន្មាននាក់ទៅ សូមលើកដៃ? (មានច្រើន)។ ឥឡូវបកមកសំណួរនេះវិញ អ្នកដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ប៉ុន្មាននាក់ទៅ សូមលើកដៃ? ចាក់បានទាំងអស់គ្នា។ ឥឡូវសុំសួរថា អ្នកដែលបានចាក់វ៉ាក់សាំងចាប់ពីដូសទី ៣ឡើង បានប៉ុន្មាននាក់? ទាំងអស់។ នៅនេះ ចាក់ដល់ដូសទីប៉ុន្មានហើយ? ដូសទី៤។ ឥឡូវសួរអញ្ចេះវិញ ចំនួនស្រ្ដីដែលមកធ្វើការនៅទីនេះ មានប្ដីប៉ុន្មានទៅ និងនៅក្រមុំប៉ុន្មាន? ឥឡូវសួរអ្នកមានប្ដីមុន។ មានភាគច្រើនតែម្ដង។ ឥឡូវសួរពីរឿងអ្នកដែលនៅលីវ ប៉ុន្មាននាក់? នៅលីវ និងនៅក្រមុំ…