Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ – បងប្អូនជនរួមជាតិ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្មួយៗយុវជនទាំងអស់ជាទីស្នេហា ! ថ្ងៃនេះ គឺជាទិវាដ៏មហានក្ខត្តឫក្សនៃការចាប់ផ្តើមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នៅទូទាំងប្រទេស ដែលជាព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្រមួយ ដ៏មានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា ។ ព្រឹត្តិការណ៍ដ៏ធំនេះ ក៏ប្រព្រឹត្តទៅស្របពេលដែលសមាជិក សមាជិការបស់គណបក្ស យុវជន យុវនារី និងប្រជាជនយើង កំពុងអបអរសាទរយ៉ាងក្លៀវក្លា ខួបលើកទី ៦៧ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានប្រវត្តិដ៏ថ្លៃថ្លា មានប្រភពកើតចេញពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាស្នេហាជាតិប្រឆាំងនឹង ពួកឤណានិគមនិយមបារាំងដើម្បីឯករាជ្យជាតិ ហើយបានពុះពារឆ្លងកាត់បណ្តាដំណាក់កាលបត់បែន និងលំបាកស្មុគស្មាញបំផុតនៃប្រវត្តិសាស្ត្រយុគសម័យថ្មីរបស់កម្ពុជាប្រកបដោយវីរភាព។ ក្នុងនាមគណៈកម្មាធិការ កណ្តាលនៃគណបក្សប្រជាជនកម្ពុជា ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ជូនបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលតែងតែផ្តល់យុត្តិធម៌ ជំនឿ និងការគាំទ្រយ៉ាងរឹងមាំ ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។ គឺទឹកចិត្ត ឆន្ទៈ និងសកម្មភាពដ៏ឧត្តុង្គឧត្តម នេះហើយដែលជាប្រភពកម្លាំងយ៉ាងធំធេង ធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យ ក្នុងរយៈពេលជាង ៣៩ ឆ្នាំកន្លងមក ។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា…
បើឈ្នះឆ្នោត នាថ្ងៃទី ២៩ កក្កដា ខាងមុខនេះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងដោយមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នឹងជំរុញអនុវត្តនូវបណ្តាវិធានការជាក់ស្តែងជាឤទិភាព ដូចខាងក្រោម ៖ ១·រៀបចំឱ្យបើកប្រាក់ឈ្នួលការងារប្រចាំខែ ជូនកម្មករ-និយោជិត ក្នុងរយៈពេល ២ សប្តាហ៍ម្តង ចាប់ពី ឆ្នាំ ២០១៩ ទៅ ដើម្បីធានាឱ្យកម្មករ-និយោជិតយើងទាំងអស់គ្នា ទទួលបាននូវប្រាក់ឈ្នួលពលកម្ម ដែលនឹងត្រូវបានបន្តបង្កើនឡើងជាបន្តបន្ទាប់ក្នុងកម្រិតសមរម្យផង ព្រមទាំងបើកប្រាក់ឈ្នួលពលកម្មនេះបានជាប្រចាំ និងដោយទៀងទាត់ ហើយទាន់ពេល សម្រាប់បម្រើសេចក្តីត្រូវការក្នុងការផ្គត់ផ្គង់ជីវភាពរបស់ខ្លួនផង។ នេះគឺជាការយកចិត្តទុកដាក់បន្ថែមពីលើការផ្តល់កិច្ចគាំពារសង្គម ពីសំណាក់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដល់កម្មករ-និយោជិត ក្នុងពេលកន្លងមកថ្មីៗនេះ រួមមាន៖ ការកំណត់ផ្តល់ជូននូវរបបថែទាំសុខភាពដល់កម្មករ ដោយនិយោជកជាអ្នកបង់ថ្លៃជួស, ការផ្តល់នូវរបបឧបត្ថម្ភមាតុភាពសម្រាប់ការកើតបានកូនមួយ ចំនួន ៤០ ម៉ឺនរៀល, កើតបានកូនភ្លោះពីរ ចំនួន ៨០ ម៉ឺនរៀល និងការអនុញ្ញាតឈប់លំហែមាតុភាពរយៈពេល ៣ ខែ ដោយទទួលបានប្រាក់ឈ្មួលពលកម្ម ១២០% ជាដើម។…
ថ្ងៃនេះ ពូមានការរីករាយ ដែលបានវិលត្រឡប់មកកាន់ទីនេះសាជាថ្មីម្តងទៀត ដើម្បីជួបជាមួយកម្មករ/ការិនីរបស់យើងនៅក្នុងស្រុកអង្គស្នួល។ ម្សិលមិញអ្នកនិយាយ គឺដដែលទេ ប៉ុន្តែ អ្នកដែលចូលរួមស្តាប់ថ្ងៃនេះ គឺជាមនុស្សផ្សេង។ ថ្ងៃម្សិលមិញ ២ ម៉ឺន ៧ ពាន់នាក់ជាង ហើយថ្ងៃនេះក៏ ២ ម៉ឺន ៧ ពាន់នាក់ ផ្សេងទៀតដែរ។ កោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សុំយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរ ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំតាំងពីខែ សីហា ឆ្នាំ ២០១៧ កន្លងទៅ រហូតមកដល់ពេលនេះ អាចចាត់ទុកថាជាដំណាក់កាលទី ១។ នៅក្នុងដំណាក់កាលទី ១ នេះ បានធ្វើឱ្យពូបានជួបជាមួយកម្មករ/ការិនីប្រមាណជា ៦៨ ម៉ឺននាក់ ដែលអាចចាត់ទុកថា ជាចំនួនមួយដ៏សមល្មម ជាមួយនឹងការងារដ៏មមាញឹកក្នុងការដឹកនាំប្រទេសជាតិរបស់ពូ។ ប៉ុន្តែ មិនទាន់អស់ចំនួនទេ នៅក្នុងខេត្តកណ្តាលនេះទើបនឹងបាន ៥ ដង។ លើកទី ១ ដូចជានៅខ្សាច់កណ្តាល។ លើកទី ២ តាខ្មៅ។ លើកទី…