Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
(១) ការអំពាវនាវកុំតម្លើងថ្លៃផ្ទះ គួបផ្សំនិងការដោះស្រាយត្រឹមត្រូវថ្លៃទឹក/ភ្លើង បង្កើតស្ថានភាពល្អសំរាប់កម្មករ/ការិនី ដោយសារតែការជួបជុំនេះមានចម្រុះគ្នា ក្នុងរាជធានីភ្នំពេញខ្លះ មកពីខេត្តកណ្ដាលខ្លះ តើមានប៉ុន្មាននាក់ដែលធ្វើការតាមរោងចក្រនៅទីក្រុងភ្នំពេញ? (អ្នកភ្នំពេញចង់គ្របយកអស់ហើយហ្នឹង)។ ឥឡូវសុំសួរអ្នកធ្វើការនៅខេត្តកណ្ដាលម្ដង? (អ្នកធ្វើការនៅខេត្តកណ្ដាលក្នុងជំនួបនេះតិចនាក់ទៅវិញ)។ អ្នក(នៅទីនេះ) មានស្ថានភាពពាក់កណ្ដាលក្រុងពាក់កណ្ដាលជាយក្រុង។ ក្មួយៗដែលចេញពីធ្វើការ ទៅសំរាកនៅផ្ទះខ្លួនឯងវិញ មានប៉ុន្មាននៅទីនេះ? (ក្រែលដែរតើ)។ ចុះអ្នកដែលធ្វើការហើយជួលផ្ទះគេនៅមានប៉ុន្មាន?(ច្រើន)។ ពូតែងតែអំពាវនាវកុំឲ្យម្ចាស់ផ្ទះឡើងថ្លៃ។ កាលពីមុនជំនួប កម្មករឡើងប្រាក់ខែ ៥ដុល្លារ ផ្ទះឈ្នួលឡើង ១០ដុល្លារបាត់។ អញ្ចឹងធ្វើម៉េចតាមទាន់។ ថ្លៃទឹកថ្លៃភ្លើងដោះស្រាយអត់ទាន់ទេ។ ចាប់តាំងពីពេលនោះមក (ពូបានធ្វើការអំពាវនាវ ដែលធ្វើអោយ)ម្ចាស់ផ្ទះមានការយោគយល់ បូកជាមួយនឹងវិធីសាស្ដ្រដោះស្រាយថ្លៃទឹក/ភ្លើងឲ្យបានត្រឹមត្រូវ ក៏បង្កើតនូវស្ថានភាពល្អប្រសើរសម្រាប់កម្មករ/ការិនី។ ឥឡូវសុំសួរមួយទៀត អ្នកទទួលទាននំប៉័ងហើយប៉ុន្មាននាក់ទៅលើកដៃ? …។ (២) ពហុកីឡដ្ឋានមរតក៌តេជោ មិនមែនសំរាប់ជំនាន់តេជោទេ ក្មួយៗក៏មិនបាច់ប្រញាប់ប្រញាល់ពេកទេ។ សំរាប់ក្មួយៗថ្ងៃនេះអាចមានឱកាសចូលមើលពហុកីឡដ្ឋាន។ សូមទាក់ទងទៅពហុកីឡដ្ឋានដើម្បីកម្មករ/ការិនីណាដែលចង់ទៅមើល អាចទៅមើលបាន ព្រោះក្មួយៗ ខ្លះអត់បានមកមើលស៊ីហ្គេមទេ។ សូមសួរ មានប៉ុន្មាននាក់ដែលបានមកមើលកាលពីស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅហ្នឹង?(អត់បានមកមើល)។ សូមអភ័យទោសដែរ ព្រោះកន្លែងដែលយើងមានមានប្រហែលជាង ៦ម៉ឺន នាក់ថាអស់ហើយ ៧ម៉ឺន។ អ្នកដែលចង់មើលកន្លះលានអ្នក ឬ ១លាននាក់។ ពេលនោះមានការលំបាក។…
(១) តភ្ជាប់នយោបាយឈ្នះឈ្នះជាមួយប្រវត្ដិនៃការចាប់ផ្ដើម(ដំណើរការតស៊ូរំដោះជាតិ) ថ្ងៃនេះ ជាខួបលើកទី៤៦ នៃថ្ងៃចាកចេញរបស់ខ្ញុំ ជាថ្ងៃយកជីវិតធ្វើជាដើមទុនដើម្បីរំដោះប្រទេស។ ខ្ញុំសូមអរគុណ គណៈកម្មាការសិក្សានិងកសាងវិមានឈ្នះឈ្នះ និងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដែលបានសិក្សាដំណើរតភ្ជាប់ប្រវត្ដិនៃនយោបាយឈ្នះឈ្នះជាមួយនឹងប្រវត្ដិនៃការចាប់ផ្ដើម(ការតស៊ូរំដោះជាតិ)របស់ខ្ញុំ។ ខ្ញុំសូមអរគុណចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំការងារនេះដ៏ល្អិតល្អន់ ព្រមជាមួយសហការីឯទៀតមាន ឯកឧត្តម សៅ សុខា បានកសាងតំបន់ X16 ឲ្យក្លាយជាតំបន់ប្រវត្ដិសាស្ដ្រមួយ បន្ថែមទៅដោយការស្រាវជ្រាវរបស់ឯកឧត្តម ណឹម សុវត្ថិ ដែលបានចងក្រងនូវបណ្ដាឯកសារទាំងឡាយ។ (២) X16 តំបន់ឆ្លងកាត់ព្រំដែនទៅវៀតណាម កាលពីឆ្នាំទៅយើងបានធ្វើខួបអនុស្សាវរីយ៍លើកទី ៤៥ នៅឯ X16 ដែលមានការចូលរួមពីសំណាកនាយករដ្ឋមន្ដ្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ X16 ជាតំបន់ដែលខ្ញុំបានឆ្លងកាត់ព្រំដែន(ពីខាងកម្ពុជាទៅខាងវៀតណាម)ទាំងលំបាក។ ឆ្នាំនេះ យើងក៏បានធ្វើខួបសំណេះសំណាលខួបលើកទី ៤៥ឆ្នាំនៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា។ ប៉ុន្ដែ ដោយសារយើងជាប់(ធ្វើជាម្ចាស់ផ្ទះ)ស៊ីហ្គេម យើងមិនអាចបំបែកកំលាំងទៅរៀបចំនៅ X16 ដែលជាតំបន់ប្រវត្ដិសាស្ដ្រយោធាបាន។ ដូច្នេះបានជាមានការសំណេះសំណាលនៅឯទីក្រុងភ្នំពេញនេះតែប៉ុណ្ណោះ។ (៣) ស្នើសិក្សាជាមួយអ្នកច្បាប់ ស្តីពីការបង្កើតច្បាប់ប្រវត្ដិសាស្ដ្រយោធា មុននឹងចាប់ផ្ដើមបន្ដ ខ្ញុំសូមឆ្លើយសំណូមពររបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលមានទាំងអស់ ៥ សំណូមពរ។ ជាគោលការណ៍ខ្ញុំយល់ស្រប…
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៦ នៃរដ្ឋសភា នាពេលនេះ ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសម្តេច ឯកឧត្តម លោកជំទាវ សមាជិករាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់នៅតាមក្រសួង-ស្ថាប័ន និងមន្ត្រីនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ ចុះបំពេញការងារតាមមូលដ្ឋាននានាទូទាំងប្រទេស ស្វែងយល់អំពីជីវភាព សុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាសំណូមពរ និងបញ្ហាប្រឈមជាក់ស្តែងនានានៅតាមមូលដ្ឋាន សំដៅពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ រួមគ្នាដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ក៏ដូចជាជំរុញការអភិវឌ្ឍមូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជា-ពលរដ្ឋ។ ដូចដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងអំពីការសម្រេចបានសមិទ្ធផលគួរជាទីមោទនៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដែលបានខិតខំកៀរគរធនធានពីប្រភពស្របច្បាប់នានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសមិទ្ធផលសង្គមលើគ្រប់វិស័យនៅមូលដ្ឋាន និងការចូលរួមជួយឧបត្ថម្ភគាំទ្រគ្រឿងឧបភោគបរិភោគ និងមធ្យោបាយ សម្ភារ:ដល់ប្រជាពលរដ្ឋនៅពេលជួបប្រទះគ្រោះធម្មជាតិ និងគ្រោះថ្នាក់នានា ក៏ដូចគ្រួសារក្រីក្រ និងជនងាយរងគ្រោះ។ ក្រោយថ្ងៃរំដោះ ៧ មករា…