Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយត្រូវអាក់ខានរយៈពេល ២ ឆ្នាំ ដោយសារជំងឺរាលដាលកូវីដ-១៩។ ខ្ញុំសូមស្វាគមន៍វត្តមានរបស់សម្ដេច ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នសិក្សាស្រាវជា្រវ និងសារព័ត៌មាន ក្នុងពិធីដ៏សំខាន់នេះ។ ក្នុងឱកាសនេះ ខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសំខាន់ៗជាច្រើន ដែលថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកក្រសួងការបរទេសសម្រេចបានក្នុងឆ្នាំ២០២២កន្លងទៅ។ ខ្ញុំក៏សូមសំដែងការកោតសរសើរចំពោះវិភាគទានដ៏សំខាន់ និងដ៏សកម្មរបស់ក្រសួង-ស្ថាប័ន និងអង្គភាពទាំងមូល ដែលបានចូលរួមចំណែកkក្នុងការធ្វើឲ្យឆ្នាំ ២០២២ ក្លាយជាឆ្នាំជោគជ័យធំបំផុតមួយក្នុងការទូតរបស់កម្ពុជាយើង។ សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ដូចដែលបានលើកឡើងក្នុងរបាយការណ៍សង្ខេបរបស់ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអម្បាញ់មិញនេះ អង្គសន្និបាតបានពិនិត្យពិភាក្សាសភាពការណ៍តំបន់ និងពិភពលោក ឈានទៅវាយតម្លៃអំពីឥទ្ធិពល និងផលប៉ះពាល់នៃការប្រែប្រួលយ៉ាងជ្រាលជ្រៅ និងស្មុគស្មាញនៃភូមិសាស្រ្តនយោបាយ យុទ្ធសាស្រ្ត និងសេដ្ឋកិច្ច មកលើតំបន់ និងប្រទេសកម្ពុជាយើង និងបានពិចារណា រិះរកក្នុងការជំរុញនូវការកែទម្រង់ស្ថាប័នបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់យើង។ ពិតណាស់ ឆ្នាំ២០២២…
សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ ដែលមានវត្តមាននៅទីនេះ ក៏ដូចជាកំពុងទស្សនាការផ្សាយផ្ទាល់ ព្រឹទ្ធាចារ្យមរតកមនុស្សរស់ វីរសិល្បករ-សិល្បការិនី សាស្រា្ដចារ្យ អ្នកគ្រូ លោកគ្រូ លោក លោកស្រី និងបងប្អូន កូនក្មួយដែលជាអ្នកសិល្បៈទាំងអស់ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយដែលបានមកជួបជុំដោយផ្ទាល់ជាមួយមហាគ្រួសារអ្នកសិល្បៈ វប្បធម៌ប្រមាណ ៤ ពាន់នាក់ ក្នុងឱកាសប្រារព្ធ “ទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ ឆ្នាំ២០២៣” រួមជាមួយនឹង “ពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនីទូទាំងប្រទេសលើកទី៤” ។ ក្នុងឱកាសនេះ ខ្ញុំក៏សូមចូលរួមអបអរចំពោះព្រឹទ្ធាចារ្យមរតកមនុស្សរស់ចំនួន ៩ រូប ដែលបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះ- រាជាណាចក្រកម្ពុជាប្រោសប្រទានគោរមងារថ្នាក់ជាតិក្នុងពេល ដែលជាការសបញ្ជាក់នូវព្រះរាជហឫទ័យយកចិត្តទុកដាក់ជា ទីបំផុតចំពោះធនធានមនុស្សនៅក្នុងវិស័យវប្បធម៌ជាតិ ។ ជាការពិតជំនួបក្នុងកម្រិតទ្រង់ទ្រាយធំបែបនេះ ត្រូវបានអាក់ខានអស់រយៈពេល ២ ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែយ៉ាងណាក្ដី ខ្ញុំបានដាក់ចេញសារាចរណែនាំឱ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្រសួងស្ថាប័នស្ថានតំណាងកម្ពុជានៅបរទេស និងភាគីពាក់ព័ន្ធបន្តរៀបចំកម្មវិធីដើម្បីរំលឹក និងអបអរទិវាវប្បធម៌ជាតិដោយក្នុងឆ្នាំ…
ចាប់ពីថ្ងៃនេះដល់ថ្ងៃដែលកម្ពុជាបើកការប្រកួតស៊ីហ្គេម យើងនៅសល់ ៦៥ ថ្ងៃទៀត ដែលជាការរង់ចាំរបស់យើង នៃការរង់ចាំ(អស់)រយៈពេល ៦៤ ឆ្នាំ។ សូមអ្នកទាំងអស់គ្នាអបអរសាទរជាមួយខ្ញុំ។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ! (១) ចាប់ផ្តើមការសិក្សាឡើងវិញពីដៃទទេ ក្នុងស្ថានភាពសង្គ្រាម និងទណ្ឌកម្មដ៏អយុត្តិធម៌ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលចូលជាមួយ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ក៏ដូចជា និស្សិតជ័យលាភី ដើម្បីធ្វើកម្មវិធីពីរជាមួយគ្នា ទី(១) សម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារ ២ ខ្នង ដូចដែលឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានធ្វើរបាយការណ៍អម្បាញ់មិញ។ ទី(២) កាផ្ដល់សញ្ញាបត្រសម្រាប់និស្សិតជ័យលាភី (ចំនួន) ៤ ៦១៧ នាក់។ ត្រឹមតែក្នុងរយៈពេល ៣ ថ្ងៃតែប៉ុណ្ណោះ ខ្ញុំបានធ្វើកិច្ចការងារចែកសញ្ញាបត្រនៅទីនេះ គឺមានចំនួនច្រើន។ ក្នុងផ្នែកវិស័យសិក្សាធិការកម្រិតថ្នាក់ឧត្តមសិក្សានេះ (ខ្ញុំ) នឹងត្រូវចែកសញ្ញាបត្រជាបន្ដបន្ទាប់ ដែលបង្ហាញឱ្យឃើញពីវឌ្ឍនភាពនៃវិស័យអប់រំនិងការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងប្រទេសរបស់យើង។ អម្បាញ់មិញ ឯកឧត្តម…