Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សូមទេវតាឆ្នាំចាស់ ទេវតាឆ្នាំថ្មីប្រទានពរជ័យ ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមបើកអង្គរសង្រ្កាន្តលើកទី ៦។ ដែលនេះ ជាឆ្នាំទី ៤ ដែលខ្ញុំព្រះករុណាខ្ញុំ និងភរិយា បានចូលរួម។ ពិតមែនហើយ ខុសពីឆ្នាំមុនៗ ដែលឆ្នាំៗមុននេះ ទេវតាឆ្នាំចាស់បានចាកចេញទៅ និងទេវតាឆ្នាំថ្មីបានមកដល់ ប៉ុន្តែនៅពេលនេះ យើងនៅសល់ជាង ២៤ ម៉ោងទៀត ទើបទេវតាឆ្នាំចាស់នឹងយាងចាកចេញ ហើយទេវតាឆ្នាំថ្មីនឹងបានមកដល់។ ទោះបីយ៉ាងណាក៏ដោយ ការផ្លាស់ប្ដូរវេនទេវតា មិនរារាំងនូវការបើកអង្គរសង្រ្កាន្តរបស់យើងនេះទេ ហើយអង្គរសង្រ្កាន្តរបស់យើងនៅឆ្នាំនេះ ពិតជាធ្វើនៅក្នុងចុងឆ្នាំចាស់ និងដើមឆ្នាំថ្មី សង្ឃឹមថា ទេវតាឆ្នាំចាស់ និងទេវតាឆ្នាំថ្មីប្រទានពរជ័យសម្រាប់យើងទាំងអស់គ្នា។ សង្រ្កាន្តបង្ហាញវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយសារតែព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ ហើយជាឱកាសនៃការចូលឆ្នាំប្រពៃណីជាតិរបស់យើង។ យើងបានឆ្លៀតឱកាសដើម្បីរៀបចំនូវព្រឹត្តិការណ៍អង្គរសង្រ្កាន្តរយៈពេល ៥ ឆ្នាំកន្លងផុតទៅ ហើយនេះជាឆ្នាំទី ៦។ តាមរយៈអង្គរសង្រ្កាន្តនេះ សង្រ្កាន្តនៅកន្លែងដទៃ…
[ផ្តើមអត្ថាធិប្បាយ] ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! មុននឹងចូលទៅដល់ខ្លឹមសារ ខ្ញុំព្រះករុណាខ្ញុំសូមប្រកាសមុនថា កាកបាទក្រហមកម្ពុជា ដែលមុននេះ ធ្លាប់ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងមួយឆ្នាំ ១ លានដុល្លារ ឥឡូវនេះ គឺសូមផ្ទេរនូវថវិកាមួយលានដុល្លារនោះមកកាន់មូលនិធិសម្រាប់មួយឆ្នាំ ១ លានដុល្លារបន្តទៀត។ សូមអបអរសាទរ។ សម្រាប់ខ្លួនខ្ញុំ និងភរិយា បានពិភាក្សាគ្នាមុននឹងចេញមកទីនេះ ក៏សូមប្រកាសផ្តល់នូវការចូលរួមវិភាគទានក្នុងមួយឆ្នាំ ៥ ម៉ឺនដុល្លារ រយៈពេល ៥ ឆ្នាំ។ ឥឡូវមានអ្នកចូលរួម ដែលបានកត់ត្រាចូលទៅក្នុងនេះ ចំនួន ៤៩ នាក់ ហើយសង្ឃឹមថានឹងមានអ្នកចូលរួមដទៃទៀត ប៉ុន្តែ ខ្ញុំនឹងបញ្ជាក់អំពីសមាជិកភាព ដែលនឹងត្រូវរៀបចំបែបណានៅក្នុងសុន្ទរកថាបកស្រាយរបស់ខ្ញុំ ដើម្បីយើងអាចកៀរគរបានទូលំទូលាយសម្រាប់ក្របខណ្ឌទូទាំងប្រទេស មិនមែនគ្រាន់តែជាសមាជិកស្ថាបនិក ឬសមាជិកកិត្តិយសនោះទេ តែយើងក៏ចង់បាននូវសមាជិកគាំទ្រផងដែរ។ [ចប់អត្ថាធិប្បាយ] ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានសេចក្តីរីករាយក្រៃលែង ដោយបានចូលរួមជាកិតិ្តយសក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា»។ ខ្ញុំឤចនិយាយបានថា ថៃ្ងនេះគឺជាថៃ្ងប្រវត្តិសាស្ត្រមួយដែលកុមារកម្ពុជានឹងបន្តទទួលបានការធានានូវការគាំពារផ្នែកសុខភាព ប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ។ ច្បាស់ណាស់…
ឯកឧត្តម Xiong Bo ឯកអគ្គរដ្ឋទូតវិសាមញ្ញ នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា អរគុណសមាគមខ្មែរ-ចិន ដែលរួមចំណែករក្សាស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដោយបានជួបជុំសាជាថ្មីម្តងទៀត ជាមួយនឹងសមាគមខ្មែរ-ចិននៅក្នុងព្រះរាជាណាចក្រកម្ពុជា មុនពេលដែលឆ្នាំចាស់ត្រូវបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខ ជំនួសដោយឆ្នាំថ្មីដែលនឹងមកដល់។ ខ្ញុំពិតជាមានការសប្បាយរីករាយ ដែលបានឃើញវឌ្ឍនភាព ដែលត្រូវបានលើកឡើងដោយឧកញ៉ា ពង្ស ខៀវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន។ រយៈកាលមួយឆ្នាំកន្លងទៅនេះ ខ្ញុំពិតជាមានការរីករាយដោយបានឃើញថា សមាគមបានដើរតួនាទីមួយនៅក្នុងការជួយជម្រុញទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិរបស់យើង។ ខ្ញុំសូមយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ កោតសរសើរចំពោះថ្នាក់ដឹកនាំនៃសមាគម ក៏ដូចជាសម្ព័ន្ធសមាគមរួមទាំងមូល និងសមាគមនីមួយៗ ដែលបានខិតខំធ្វើសកម្មភាពក្នុងរយៈពេលកន្លងទៅ ដែលជាការរួមចំណែកទៅដល់ការរក្សាស្ថេរភាពនយោបាយ ក៏ដូចជាស្ថេរភាពនៃម៉ាក្រូសេដ្ឋកិច្ច។ បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិន ទន្ទឹមនឹងការអបអរសាទរជាមួយនឹងវឌ្ឍនភាព ដូចដែលបានលើកឡើងដោយឧកញ៉ា ពង្ស ខៀវសែ ខ្ញុំក៏សូមឯកភាពជាមួយនឹងផែនការនៅក្នុងឆ្នាំថ្មីទាំង ៣ ចំណុចដែលត្រូវបានលើកឡើងអម្បាញ់មិញនេះ។ ក្នុងនោះ ចំ ណុចត្រូវយកចិត្តទុកដាក់ គឺ (១) សមាគមបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិន ដែលបច្ចុប្បន្នមានសិស្ស ៥៥…