Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃរាជ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ, ជាទីសក្ការៈ។ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិទាំងអស់ ជាទីមេត្រី។ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកានៃអង្គមីទ្ទីង និង បងប្អូនជនរួមជាតិជាទីស្នេហា ! កាលពី ៤០ ឆ្នាំមុន នៅថ្ងៃ ៧ ខែ មករា ឆ្នាំ ១៩៧៩ របបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានផ្តួលរំលំ ដោយកម្លាំងមហាសាមគ្គីជាតិនៃប្រជាជនយើង ដែលបានក្រោកឈរប្រយុទ្ធយ៉ាងអង់ឤចបំផុត ដើម្បីសេរីភាព និងការរស់រានមានជីវិតរបស់ខ្លួន ក្រោមការដឹកនាំនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ មហាជ័យជម្នះជាប្រវត្តិសាស្ត្រនេះ បានបើកឡើងនូវទំព័រសករាជថ្មីនៃប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប ដែលធ្វើឱ្យយើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះនិងមាននូវការជឿជាក់ចំពោះអនាគតដ៏រុងរឿងរបស់ខ្លួន។ ទិវាជាប្រវត្តិសាស្ត្រនេះ ត្រូវបានកត់ត្រាទុកជារៀងរហូត នៅក្នុងការចងចាំរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្រប់ៗជំនាន់ ដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌។ ថ្ងៃនេះ យើងប្រារព្ធពិធីដ៏មហោឡារិកនេះឡើង ដើម្បីរំឭកនូវការចងចាំមិនឤចបំភ្លេចបាន ចំពោះមហាឧក្រិដ្ឋកម្មដ៏សាហាវព្រៃផ្សៃបំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត ដែលបានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា ក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានធ្វើពលិកម្មប្រកបដោយវីរភាព ក្នុងការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ និងការពារមិនឱ្យរបបនេះឤចវិលត្រឡប់មកកម្ពុជាជាថ្មីវិញបាន។ ព្រមជាមួយនេះ យើងទាំងអស់គ្នាសូមលំឱនកាយ វាចាចិត្ត គោរពដល់វិញ្ញាណក្ខន្ធរបស់ជនរួមជាតិរាប់លាននាក់ ដែលត្រូវបានសម្លាប់យ៉ាងអយុត្តិធម៌បំផុត…
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជទាំង ២ គណៈ សម្តេចព្រះថេរានុថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ។ សម្តេចព្រះរាម សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ សូមគោរពបងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីស្រឡាញ់! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំជាមួយព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជនរួមជាតិ នៅក្នុងពិធីជួបជុំរំលឹកខួបអនុស្សាវរីយ៍នៃការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះផង ការសម្ពោធដាក់អោយប្រើប្រាស់វិមានឈ្នះឈ្នះផង និងសម្ពោធដាក់អោយប្រើប្រាស់នូវមហាវិថីឈ្នះឈ្នះ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦A ទៅដល់ផ្លូវជាតិលេខ ៤។ អម្បាញ់មិញ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើរបាយការណ៍រួចហើយទាក់ទងជាមួយនឹងការសាងសង់នូវវិមាននេះ។ ថ្ងៃនេះអ្វីដែលជាចំណុចសំខាន់ ដែលខ្ញុំព្រះករុណាខ្ញុំចង់លើកឡើងនៅទីនេះ ពាក់ព័ន្ធជាមួយនឹងដំណើរជាតិដ៏វែងឆ្ងាយរបស់យើង ដែលយើងគួរតែត្រូវបញ្ជាក់ នៅក្នុងពេលវេលាមួយសមស្រប គឺរយៈពេល ២០…
រីករាយបានជួបកម្មករ/ការិនីតាមការគ្រោងទុកក្នុងជុំទីមួយ … (សំណេះសំណាលលេង) … ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំសាជាថ្មីម្តងទៀត សម្រាប់កម្មករ/ការិនីរបស់យើងតាមការគ្រោងទុកនៅក្នុងជុំទីមួយ។ សម្រាប់ក្មួយៗនៅទីនេះមួយចំនួនបានជួបពូនៅឯកោះពេជ្រ ឯមួយចំនួនទៀតមិនទាន់បានជួបនៅឡើយទេ។ ខ្ញុំក៏សុំអភ័យទោស ដោយសារតែពេលវេលាតម្រូវឱ្យយើងត្រូវធ្វើកិច្ចការងារច្រើនក្នុងពេលតែមួយ។ ដូច្នេះ ជំនួបដែលបានគ្រោងទុកក៏ត្រូវបានពន្យារ ដែលមកដល់ពេលនេះ ដូចដែល ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់អម្បាញ់មិញ គឺនៅជំពាក់ខេត្តកណ្តាលចំនួនមួយដងទៀត។ ជំនួបរបស់យើងថ្ងៃនេះ គឺជួបជុំរវាងម្ខាង គឺកម្មករ/ការិនីដែលមកពីខាងកំពង់ស្ពឺ និងម្ខាងទៀត កម្មករ/ការិនី ដែលអញ្ជើញមកពី(ខាងខេត្ត)កណ្តាល នៅស្រុកពញាឮ។ អ្នកកំពង់ស្ពឺនៅខាងណា? អ្នកកំពង់ស្ពឺនៅម្ខាង។ ចុះ(អ្នកខេត្ត)កណ្តាលនៅខាងណា? អញ្ចឹង អម្បាញ់មិញបានដើរទៅខាងអ្នក(ខេត្ត)កណ្តាល អត់បានដើរទៅខាងអ្នក(ខេត្ត)កំពង់ស្ពឺ។ បញ្ចុះទម្ងន់ក្រោម ៧៤ គីឡូ ហ៊ឹងត្រចៀក និងស្អកក សំដីរបស់ពូរាងស្អកទេ? ស្អកបន្តិចអី? រឿងវាអញ្ចេះ ឥឡូវនេះ ពេទ្យដែលព្យាបាលយើងនៅឯ(ខាង)ក្រៅ គេផ្តាំមកថា ទម្ងន់មិនឱ្យលើសពី ៧៤ គីឡូ។ ឥឡូវ ប្រាប់ទៅពេទ្យវិញហើយថា មិនត្រឹមតែ ៧៤ គីឡូទេ ក្រោម ៧៥…