Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! ការប្រជុំលក្ខណៈអន្តរជាតិនានា មិនបានជាន់នឹងកាលបរិច្ឆេទនៃការបោះឆ្នោត ថ្ងៃនេះ យើងជួបជុំគ្នា ដើម្បីធ្វើពិធីជូនដំណើរ ចំពោះកីឡាករ/ការិនី ក៏ដូចជា ថ្នាក់ដឹកនាំ និងគ្រូបង្ហាត់ ដើម្បីទៅចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសឥណ្ឌូនេស៊ី។ ឆ្នាំនេះក៏ជាឆ្នាំល្អដែរ ដែលការរៀបចំទាំងអស់ ការប្រជុំទាំងអស់ គឺមិនបានជាន់ទៅលើកាលបរិច្ឆេទនៃការបោះឆ្នោត ខុសប្លែកពីស្ថានភាពមុនៗ ធ្វើអោយយើងមានការលំបាកបន្ដិច ត្រង់ថាពេលដែលមានការបោះឆ្នោតនៅក្នុងប្រទេស ក៏មានការប្រជុំយ៉ាងច្រើននៅក្រៅប្រទេស ធ្វើអោយមន្រ្តីមួយចំនួនមិនបានចូលរួមការបោះឆ្នោត។ កន្លែងមួយចំនួនទៀត យើងមិនបានចាត់មន្រ្តីរបស់យើងទៅចូលរួមទេ គឺចាត់ថ្នាក់អគ្គរដ្ឋទូតចូលរួមនៅខាងក្រៅ។ ក៏ប៉ុន្តែ ឆ្នាំនេះ ការបោះឆ្នោតរបស់យើង ពិនិត្យមើល គឺមិនជាន់ជាមួយនឹងកម្មវិធីជាអន្តរជាតិនោះទេ។ ដូចជាការប្រជុំអាស៊ាន និងវេទិកាតំបន់អាស៊ាន ដែលបាន និងកំពុងប្រជុំបញ្ចប់នៅឯសាំងហ្គាពួរ ក្នុងប៉ុន្មានថ្ងៃនេះ គឺធ្វើឡើងក្រោយការបោះឆ្នោតរបស់យើង។ ផ្នែកកីឡានេះទៀតសោត ក៏បានធ្វើបន្ទាប់ពីការបោះឆ្នោត ធ្វើអោយកីឡាករ/ការិនីមិនលំបាកទៅលើការចេញទៅប្រកួត ហើយមិនបានចូលរួមការបោះឆ្នោតជាតិនោះទេ។ នឹងគ្មានការជួបគ្នា បើសិនគ្មានមេដាយមាស ថ្ងៃនេះ យើងពិតជាមានការរីករាយដែលបានជូនដំណើរកីឡាករ កីឡាការិនីរបស់យើង។ សង្ឃឹមថា យើងនឹងមានការជួបគ្នាទៀត នៅពេលដែលអ្នកទាំងអស់គ្នាបានប្រកួតចប់ ហើយនាំមកនូវមេដាយ។ ប៉ុន្តែ…
សុខសប្បាយទេទាំងអស់គ្នា? ហើយឈ្នះទេ? ឈ្នះ! អរគុណណាស់! ថ្ងៃនេះ យើងចាប់ផ្ដើមជុំទី ២ ទៅចុះ។ ជុំទី ១ គឺត្រូវបានបញ្ចប់ត្រឹមពេលចាប់ផ្ដើមយុទ្ធនាការបោះឆ្នោត ហើយជុំទី ២ គឺចាប់ផ្ដើមក្រោយការបោះឆ្នោត។ ថ្ងៃនេះ ខ្ញុំបានពិតជាមានការរីករាយ ដែលបានអនុវត្ដនូវការសន្យា … ដូចបានជម្រាបជូនក្មួយៗកម្មករ/ការិនីថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ខ្ញុំនឹងបន្ដដើម្បីជួបជាមួយកម្មករ/ការិនីតទៅទៀត តាមកម្មវិធីដែលធ្លាប់មានកន្លងទៅ ប៉ុន្ដែប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនឈ្នះឆ្នោតទេ ពេលនោះ ខ្ញុំនឹងមិនបន្ដធ្វើទេ ព្រោះទុកឲ្យអនាគតនាយករដ្ឋមន្ដ្រីគេនឹងបន្ដការងារគេទៅចុះ។ ឥឡូវនេះ វាបានច្បាស់ហើយថា អនាគតនាយករដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលអាណត្ដិថ្មីទី ៦ គឺនៅតែ ហ៊ុន សែន ដដែលទេ។ ពូបានជម្រាបហើយថា ពូនឹងបន្ដក្នុងមុខតំណែងនាយករដ្ឋមន្ដ្រីតាមរយៈ នៃការបោះឆ្នោត យ៉ាងតិច ១០ ឆ្នាំទៀត ឥឡូវ ច្បាស់ណាស់ថា យ៉ាងតិចក៏មាន ៥ ឆ្នាំ ទៀតដែរ ដែលពូនឹងធ្វើជានាយករដ្ឋមន្ដ្រី ប៉ុន្ដែឆ្នាំ ២០២៣ យើងនឹងមានការបោះឆ្នោតសាជាថ្មីម្ដងទៀត។ អរគុណម្ចាស់រោងចក្រ បដិសណ្ឋារកិច្ចពីកម្មករ/ការិនី និងប្រជាជនកម្ពុជាដែលបានទៅបោះឆ្នោត ខ្ញុំសូមយកឱកាសនេះ…
កម្ពុជាបានសម្រេចជោគវាសនាប្រទេសជាតិ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមរយៈលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ កាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងទៅនេះ ដែលមានពលរដ្ឋទៅបោះឆ្នោត (៨២,៨៩%) នៃចំនួនអ្នកបោះឆ្នោតសរុប (៨.៣៨០.២១៧) និងមានគណបក្សនយោបាយចំនួន (២០) បានចូលរួម គឺបានបង្ហាញច្បាស់ថា ពលរដ្ឋកម្ពុជាច្រើនលើសលុបបំផុត គាំទ្រការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលជាបំណងប្រាថ្នាដ៏ធំបំផុតរបស់ពលរដ្ឋខ្មែរ ហើយដែលត្រូវបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។ បងប្អូនបានបង្ហាញនូវឆន្ទះដ៏ឧត្តុង្គឧត្តមបំផុត ក្នុងការប្រើប្រាស់សិទ្ធិសេរីភាពទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមកពីគណបក្សនយោបាយនានា ដែលខ្លួនពេញចិត្តដោយសេរី គ្មានការកៀបសង្កត់ ឬបង្ខិតបង្ខំអ្វីឡើយ។ ការបោះឆ្នោតកន្លងទៅនេះ គឺបានប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហឹង្សាទៀតផង។ ទន្ទឹមនឹងនេះដែរ គឺមានអ្នកសង្កេតការណ៍ជាតិនៃសហគមន៍អង្គការមិនមែនរដ្ឋាភិបាលប្រមាណ ជាង ៩ ម៉ឺននាក់ និងអ្នកសង្កេតការណ៍អន្តរជាតិជាង ៥០០ នាក់ ក៏បានចូលរួមអង្កេត តាមដាន និងពិនិត្យដំណើរការបោះឆ្នោតដោយហ្មត់ចត់បំផុត។ កម្ពុជា ដែលជាប្រទេសមានឯករាជ្យ និងអធិបតេយ្យភាពត្រឹមត្រូវ គឺនឹងបន្តរៀបចំការបោះឆ្នោតនៅរៀងរាល់ ៥ឆ្នាំម្តងនៅថ្ងៃអាទិត្យក្នុងសប្តាហ៍ទី ៤ នៃខែកក្កដា ដើម្បីពលរដ្ឋមានឱកាសចូលរួមបោះឆ្នោតសម្រេចជោគវាសនាប្រទេសជាតិទាំងអស់គ្នាដោយសេរី នឹងដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋអោយកាន់តែរឹងមាំថែមទៀតនៅក្នុងប្រទេស។…