Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ថ្ងៃនេះ មើលមុខឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រហែលជាមិនស្លក់ប៉ុន្មានទេ ប្រហែលបើយើងធ្វើមីទ្ទីងពីម្សិលមុខស្លក់បន្ដិច ប្រហែលអ្នកទាំងអស់គ្នាតាមដានបាល់ទាត់ក្បែរៗភ្លឺ។ មិនដឹងថាអ្នកណាឈ្នះ ប៉ុន្មាន ចាញ់ប៉ុន្មានហើយទេ យប់នេះខ្ញុំច្បាស់ជាយកអាល្លឺម៉ង់ហើយ។ សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចព្រះសង្ឃរាជ សម្តេចព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ គណៈចាងហ្វាងជាន់ខ្ពស់សាសនិកអ៊ិស្លាម គណៈដឹកនាំគ្រីស្តសាសនិក សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ តំណាងអង្គទូតនៃបណ្ដាប្រទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំនៃបណ្ដាគណបក្សនយោបាយ សមាជិក សមាជិកានៃអង្គមីទ្ទីង និងបងប្អូនជនរួមជាតិដែលកំពុងរស់នៅក្នុងប្រទេស និងក្រៅប្រទេសជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត! ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ជាថ្ងៃគម្រប់ខួប ៧៣ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ក្នុងការបម្រើបុព្វហេតុដ៏ឧត្ដុង្គឧត្តមបំផុតរបស់ជាតិ និងប្រជាជន ឆ្លងកាត់ដំណាក់កាលធំៗរបស់ប្រទេសជាតិប្រកបដោយវីរភាព គឺការតស៊ូប្រយុទ្ធដើម្បីឯករាជ្យជាតិ ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការតស៊ូរំដោះជាតិ…
លោកជំទាវ អាលីស វៃរីមូ ឌីរីទូ (Alice Wairimu Nderitu) អគ្គលេខាធិការរង និងជាទីប្រឹក្សាពិសេស នៃអគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួម ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដែលបានមកចូលរួម និងថ្លែងសុន្ទរកថាបិទសន្និសីទ ក្រោមប្រធានបទ «អនាគតនៃប្រទេសកម្ពុជាដែលគ្មានអំពើប្រល័យពូជសាសន៍៖ ការបង្ការ និងការឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព» ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លា របស់ទីស្តីការគណៈរដ្ឋមន្ត្រី អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.), កងយោធពលខេមរភូមិន្ទ និងមជ្ឈមណ្ឌលឯកសារកម្ពុជា។ សាលយុត្តិតេជោនេះ គឺជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយ ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនកម្ពុជា នៅក្នុងការប្រឈមមុខនឹងអតីតកាលដ៏ខ្មៅងងឹត តាមរយៈការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះនិងអ្នករស់រានមានជីវិតពីអំពើប្រល័យពូជសាសន៍ ដោយមានកិច្ចសហការគាំទ្រពីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសជាមិត្ត។ នេះគឺជាទីតាំងដ៏សក្តិសមបំផុតមួយ ដែលប្រជាជនកម្ពុជាគ្រប់ស្រទាប់ គ្រប់វ័យ ក៏ដូចជាសហគមន៍អន្តរជាតិ អាចមករៀបចំសកម្មភាពនិងកម្មវិធីផ្សេងៗ ដើម្បីរៀនសូត្រពីប្រវត្តិសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងការទប់ស្កាត់ការកកើតឡើងវិញនៃអំពើប្រល័យពូជសាសន៍។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) វិធានការការពារ ការគ្រប់គ្រងចរាចរណ៍ ថែមដោយការការពារសុវត្ថិភាពពិរុទ្ធជន ពេលសវនាការម្ដងៗ តម្រូវឱ្យជ្រើសយកទីតាំងបញ្ជាការកងទ័ពជើងគោកធ្វើសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហម ដើម្បីយល់ដឹងបន្ដិចអំពីទីតាំងនៃការរៀបចំប្រារព្ធការកាត់ទោសខ្មែរក្រហមនៅទីនេះ។ ខ្ញុំគួរតែត្រូវរំលេចឱ្យឃើញ…
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គុំព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ បងប្អូនជនរួមជាតិជាទីស្រឡាញ់! (១) ចលនាជាតិគាំទ្រគម្រោងដែលមានចរិតជាសេដ្ឋកិច្ច-សង្គម និងឯករាជ្យខាងនយោបាយ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានបញ្ហាមួយចំនួនដែលត្រូវទូលប្រគេន និងជម្រាបជូនបងប្អូនជនរួមជាតិ ទាក់ទិននឹងប្រធានបទ ”ព្រែកជីកហ៊្វូណន-តេជោ”។ ជាដំបូង អនុញ្ញាតឱ្យខ្ញុំព្រះកុរណាខ្ញុំបានថ្លែងនូវអំណរព្រះគុណ និងអរគុណចំពោះព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ដែលផ្ដល់នូវការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ចំពោះ(គម្រោង)ព្រែកជីកហ៊្វូណន-តេជោ។ សូម្បី Profile Facebook, Profile Telegram, Profile WhatsApp និងមធ្យោបាយទំនាក់ទំនងដទៃទៀត ក៏មានការដាក់ Profile បង្ហាញការគាំទ្រសកម្មភាពរបស់រាជរដ្ឋាភិបាលទាក់ទងទៅនឹងការជីកព្រែកជីក(ហ៊្វូណន-តេជោ)នេះ។ ខ្ញុំព្រះករុណាខ្ញុំចាត់ទុកថា នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយ ដើម្បីគាំទ្រដល់គម្រោងដែលមានចរិតជាសេដ្ឋកិច្ច-សង្គមផង និងមានចរិតជាឯករាជ្យខាងនយោបាយផង។ (២) នាយករដ្ឋមន្ត្រី Pham Minh Chinh ផ្ញើសារគោរពអធិបតេយ្យភាពកម្ពុជា មកថ្នាក់ដឹកនាំកម្ពុជា អ្វីដែលខ្ញុំព្រះករុណាខ្ញុំធ្វើការកត់សម្គាល់ក្នុងរយៈពេលកន្លងទៅនេះ ទន្ទឹមនឹងការគាំទ្រដ៏ទូលំទូលាយពីសំណាក់ប្រជាពលរដ្ឋរបស់យើង ក៏នៅមានការបកស្រាយខ្លះពីសំណាក់មនុស្សមួយចំនួនជាជនជាតិកម្ពុជា ពីសំណាក់អ្នកសរសេរអត្ថបទសារព័ត៌មានមួយចំនួននៅក្រៅប្រទេស និងការបកស្រាយមួយចំនួនរបស់បងប្អូនប្រជាជនវៀតណាម ឬក៏មន្ត្រីរបស់វៀតណាម។ បន្ទាប់ពីការដែលខ្ញុំព្រះករុណាខ្ញុំបានថ្លែងសារជូនចំពោះប្រជាពលរដ្ឋនៅក្នុងឱកាសចូលរួមក្នុងវេទិកាសមាគមឧកញ៉ា ដែលខ្ញុំព្រះករុណាខ្ញុំបានពន្យល់ពីអ្វីដែលបានកើតឡើង ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានអញ្ជើញទៅចូលរួមខួបលើកទី៧០ឆ្នាំនៃជ័យរបស់វៀតណាម នៅ Dien Bien…