Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រីប្រិយមិត្តបរទេស ដែលបានអញ្ជើញចូលរួមនាក្នុងឱកាសនេះ!លោកគ្រូពេទ្យ បងប្អូនជនរួមជាតិ និស្សិត ដែលបានអញ្ជើញចូលរួម! (១) អគារនេះកើតពីថវិការដ្ឋផង និងថវិកាពីសប្បុរសជននានា ថ្ងៃនេះ ខ្ញុំនិងភរិយាសប្បាយរីករាយដែលបានមកសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារមួយនៃផ្នែកមួយនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតរបស់យើងនេះ។ យើងបានបិទផ្លូវសម្រាប់ធ្វើពិធីមួយនេះ ដែលសង្ឃឹមថាអ្នកធ្វើដំណើរទាំងឡាយនឹងអាចយល់អំពីគោលបំណងនៃការបិទផ្លូវនេះ … បន្តិចទៀតនឹងបើកផ្លូវនេះវិញ។ ខ្ញុំអរគុណឯកឧត្ដម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានធ្វើរបាយការណ៍អម្បាញ់មិញទាក់ទង នឹងការកសាងអគារមួយនេះ។ ខ្ញុំក៏សូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំកសាងនូវមន្ទីរពេទ្យនេះតាមរយៈនូវដំណាក់កាលខ្លះ ដែលខ្ញុំនឹងជម្រាបជូននៅបន្តិចទៀតនេះ។ ខ្ញុំក៏សូមអរគុណចំពោះសប្បុរសជននានាដែលបានគាំទ្រសម្រាប់ការអំពាវនាវរបស់ខ្ញុំ ក៏ដូចជាជូនចំពោះឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានយល់ស្របតាមសំណើរបស់ខ្ញុំ ទម្លាក់ថវិកា ៣០ លានដុល្លារសម្រាប់មកកាន់ទីនេះ។ ដូចដែលឯកឧត្ដម ម៉ម ប៊ុនហេង បានធ្វើរបាយការណ៍ វាពិតជាមានទំនាក់ទំនងជាមួយខ្ញុំពិតប្រាកដមែន។ នៅពេលនោះ ម្ដាយក្មេករបស់ខ្ញុំត្រូវយកមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតនេះ។ មូលហេតុនេះ ធ្វើឲ្យខ្ញុំខកខានមិនបានចេញទៅប្រជុំអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ (ពេលនោះ មេគង្គ-កូរ៉េ បានលើកកម្រិតពីថ្នាក់រដ្ឋមន្រ្តីការបរទេស ទៅជាថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល)។ ខ្ញុំបានប្រាប់ប្រធានាធិបតី Moon…
[សួរនាំកម្មការិនីអំពីរឿងស្នេហា និងគ្រួសារ] ឯកឧត្ដម Wang Wentian ក៏ដូចជាអ្នកទាំងអស់ដែលបានចូលរួមនៅទីនេះ! (១) កម្មវិធី៣៖ សំណេះសំណាលកម្មករនិយោជិត ពិពណ៌សមិទ្ធផល សម្ពោធរោចចក្រសំបកកង់ ខ្ញុំសប្បាយរីករាយដែលបានវិលត្រឡប់មកកាន់ទីនេះសាជាថ្មីម្ដងទៀត បន្ទាប់ពីការអាក់ខានមួយរយៈ។ ការមកនេះ យើងធ្វើកិច្ចការ៣រួមគ្នា៖ ទីមួយ កម្មវិធីសំណេះសំណាលជាមួយកម្មករ និយោជិត ទីពីរ ទស្សនាពិព័រណ៍សមិទ្ធផលនៅទីនេះ និងទីបី សម្ពោធដាក់ឲ្យប្រើប្រាស់នូវរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយផ្លូវមួយនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ខ្ញុំចាប់ផ្ដើមពីបញ្ហាទាក់ទិននឹងការសួរសុខទុក្ខកម្មករ … ហើយក៏ចង់ផ្ដល់បន្ថែមនូវអ្វីដែលជាតម្រូវការរបស់កម្មករ ដែលមិនទាន់បានដោះស្រាយ … ក្មួយៗបានដឹងហើយថា កាលពីប៉ុន្មានឆ្នាំមុននេះ ពូបានដើរជួបកម្មករប្រហែលជាមួយលាននាក់។ ក្នុងហ្នឹងមានជំនួបពីរលើកនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ។ ថ្ងៃនេះ ខ្ញុំសូមអរគុណចំពោះម្ចាស់រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្ដីនៅក្រៅក្ដី ដែលបានផ្ដល់ឱកាសឲ្យកម្មករ/ការិនីមកជួបសំណេះសំណាលនិងឈប់សម្រាកពេញមួយថ្ងៃដោយមានបៀវត្សរ៍នៅថ្ងៃនេះ។ មិនចាំបាច់ប្រញាប់ប្រញាល់ពេលថាទៅធ្វើការពេលល្ងាចទេ ដោយសារពូបានស្នើសុំនូវការធ្វើរបៀបនេះជាមួយនឹងម្ចាស់រោងចក្រ ដើម្បីឲ្យកម្មករ/ការិនីរបស់យើងមានឱកាសមកជួបជុំធ្វើការសំណេះសំណាល។ (២) កម្មការិនីមានផ្ទៃពោះ បានឈប់សម្រាក ៣ខែ និងបៀវត្សរ៍ ១២០ភាគរយ ការសំណេះសំណាលរបស់យើង បានរកឃើញនូវវិធីសាស្រ្តដោះស្រាយក្នុងរយៈពេលកន្លងទៅ។ យើងបានយល់អំពីសុខទុក្ខរបស់កម្មករ/ការិនី។ ក្នុងហ្នឹង ប្រហែលជានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ក៏មានមួយភាគដែលបានទទួលនូវផលប្រយោជន៍ ទាក់ទិនជាមួយនឹងស្ដ្រីពេលមានផ្ទៃពោះ គ្រប់ខែឆ្លងទន្លេ ដែលទទួលបាននូវការឈប់សម្រាក ៣ខែ…
(១) មោទនភាពនឹងការឈានឡើងនៃវិស័យសុខាភិបាល ថ្ងៃនេះ ខ្ញុំមានការរីករាយដែលបានមកចូលរួមដើម្បីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ១ ៣៩៦ នាក់។ នេះគឺជាសមទ្ធផលថ្មីមួយទៀតនៅក្នុងវិស័យសុខាភិបាលរបស់យើង។ តាមរយៈរបាយការណ៍ឯកឧត្តម ម៉ម ប៊ុនហេង និងការយល់ដឹងផ្ទាល់របស់ខ្ញុំពាក់ព័ន្ធនឹងដំណើរជាតិរបស់កម្ពុជា ខ្ញុំមានមោទនភាពចំពោះការឈានឡើងនៅក្នុងវិស័យសុខាភិបាលនេះ។ បើយើងពិនិត្យកាលពីឆ្នាំ១៩៧៩ ចំនួនគ្រូពេទ្យនៅសេសសល់តិចណាស់។ ពេលនោះនិយាយតាមត្រង់ មានអ្នកខ្លះតាំងខ្លួនជាវេជ្ជបណ្ឌិត។ ប៉ុន្ដែចូលមកដល់ទីក្រុងភ្នំពេញ ជួបគ្រូពេទ្យ(ជាវេជ្ជបណ្ឌិត ក៏ដឹង)ថា (អ្នកហ្នឹង)នឹងមិនមែនជាវេជ្ជបណ្ឌិតទេ។ វេជ្ជបណ្ឌិតមាននិក្ខេបទរក្សានៅសាលាឯនោះ ហើយគ្រូពេទ្យនិងគ្រូពេទ្យគេស្គាល់គ្នា។ អញ្ចឹងទេបញ្ឈប់បញ្ហាអំពីគ្រូពេទ្យមិនមែនជាវេជ្ជបណ្ឌិត។ (២) ក្រោយឆ្នាំ១៩៧៩ បើកសន្និបាតសុខាភិបាលនិងដំណើរការសាលាវេជ្ជសាស្ត្រ ឥឡូវ យើងបានធ្វើការបណ្ដុះបណ្ដាល(គ្រូពេទ្យត្រឹមត្រូវ)។ បើខ្ញុំមិនច្រលំទេ ខ្លួនខ្ញុំផ្ទាល់តែម្ដងបានមកធ្វើសន្និបាតក្រសួងសុខាភិបាល នៅឯសាកលវិទ្យាល័យសុខាភិបាលសព្វថ្ងៃនេះ និងបើកអោយដើម្បីដំណើរការសាកលវិទ្យាល័យ(ឡើងវិញ)។ ពេលនោះ ជាសមាជិកអចិន្ដ្រៃយ៍របស់គណៈរដ្ឋមន្ដ្រី ខ្ញុំជាអធិបតីនៅក្នុងពិធីសន្និបាតនោះ។ ខ្ញុំសូមយកឱកាសនេះថ្លៃងនូវការកោតសរសើរចំពោះក្រសួងសុខាភិបាលក៏ដូចជាសាកលវិទ្យាល័យ ថ្នាក់ដឹកនាំ សាស្ដ្រាចារ្យដែលបានខិតខំក្នុងរយៈពេលកន្លងទៅ។ យើងបានវិនិយោគច្រើនទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាកិច្ចការទាក់ទងនឹងសុខភាពរបស់ប្រជាជន។ ប្រសិនបើយើងវិលទៅមើលរូបភាពដើមនៃស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជាកាលពីពេលនោះ ជាពិសេសសុខភាពប្រជាជនរបស់យើង វាច្បាស់ណាស់ថាគួរឲ្យសង្វេគ។ យើងបានដើរឆ្ងាយចេញពីទីកន្លែងដែលយើងធ្លាប់លំបាក ប៉ុន្ដែវាមិនទាន់អស់រឿងត្រូវដោះស្រាយទេ។ នៅមានរឿងច្រើន។ (៣) ពង្រាយមន្ដ្រីសុខាភិបាលមានការហ្វឹកហាត់ជំនាញបច្ចេកទេសបម្រើសុខុមាលភាពប្រជាពលរដ្ឋ ប៉ុន្ដែ ប្រសិនបើយើងប្រៀបធៀបពីចំណុចចេញដំណើរដ៏លំបាករបស់យើងក្នុងស្ថានភាពនៃផលវិបាកដែលពួកខ្មែរក្រហមបានបន្សល់ទុក គឺពិតជាគួរឲ្យមានមោទនភាពអំពីកិច្ចខិតខំរួមគ្នារបស់យើង។ ពេលនេះ យើងមានមន្ដ្រីសុខាភិបាលពង្រាយទៅតាមទីកន្លែងនានា ដែលមានការហ្វឹកហាត់ជំនាញបច្ចេកទេស។…