Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
មុនចាប់ផ្ដើម ខ្ញុំចង់សួរ ២-៣សំណួរសិន។ ទី១ យប់មិញនេះ មានប៉ុន្មាននាក់ ដែលបានតាមដានមើលការបើកអាស៊ានប៉ារ៉ាហ្គេមនៅទីក្រុងភ្នំពេញ តាមរយៈទូរទស្សន៍ ឬតាមរយៈហ្វេកប៊ុក? … សំណួរទី២ តើមានប៉ុន្មាននាក់ទៅបានចាក់វ៉ាក់សាំង? ចាក់ទាំងអស់គ្នា។ អ្នកមានផ្ទៃពោះបានចាក់វ៉ាក់សាំងគ្រប់ដូសហើយ បានចាប់ផ្ដើមយកកូន … ឯសំណួរមួយទៀត កាលដែលមកជួបនៅឆ្នាំ២០១៨ មានប៉ុន្មាននាក់ទៅដែលបានជួបកាលនោះ? ច្រើនតើ អ្នកដែលបានជួបកាលពីឆ្នាំ២០១៨។ សូមថែមមួយសំណួរទៀត ឆ្នាំ២០១៨ រហូតដល់ឥឡូវ៥ ឆ្នាំហើយ តើពូនេះចាស់ជាងមុន ឬក៏ក្មេងជាងមុន? ក្មេងជាងមុនទៀត។ ឥឡូវលែងចង់បង្ហោះរូបភាពហើយ។ ថ្ងៃមុនទៅការចៅ ថតម្នាក់ឯងក៏មាន ថតជាមួយនឹងប្រពន្ធក៏មាន ជាមួយចៅក៏មាន។ មានគេបញ្ជូនរូបភាពហ្នឹងមកវិញមិនដឹងអ្នកណាគេបង្ហោះ។ ហ្នឹងជាកាយសម្បទា ប៉ុន្តែយ៉ាងណាក៏ដោយ អាយុគឺ(ច្រើន)។ ប៉ុន្តែជឿតាមគេវិញថាអាយុគ្រាន់តែជាតួលេខ។ (១) ស្រុកគងពិសី មកច្រើនជាងគេ ថ្ងៃនេះ សប្បាយរីករាយណាស់ដែលបានវិលមកជួបបងប្អូនកម្មករ/ការិនីនៅខេត្តកំពង់ស្ពឺសាជាថ្មីទៀត ពិសេសនៅស្រុកគងពិសី។ គងពិសីជាស្រុកមួយដែលខ្ញុំមកញឹកញាប់ជាងគេ។ បើនិយាយអំពីស្ថានភាពនៅ គ្រប់ស្រុកដែលខ្ញុំបានដើរ ស្រុកគងពិសីហ្នឹងបានមកច្រើនជាងគេ។ ក្នុងហ្នឹងពាក់ព័ន្ធនឹងការកសាងសាលារៀន ការកសាងប្រឡាយទឹក។ ទាក់ទងនឹងការជំនួបជាមួយនឹងកម្មករ ដែលកាលពីឆ្នាំ២០១៨ គឺយើងបានជួបគ្នា ហើយក្នុងនេះ ក៏មានកម្មករ/ការិនីមួយចំនួនក៏ធ្លាប់បានជួបរួចមកហើយ។…
(១) តំបន់ប្រយុទ្ធបានក្លាយជាតំបន់អភិវឌ្ឍនិងមានតំបន់រោងចក្រ ដំបូងចង់សួរបន្តិចផ្លូវណាទៅផ្ទះម៉ែក្មេកៗ? ឥឡូវហ្នឹងមកមិញហ្នឹងមិនដឹងថា ឯណាស្រុកពញាឮ? ហើយវាបែកវាត្រង់ថាទៅត្រង់ណា? វង្វេងមែន ពិតជាវង្វង មិនមែនត្រឹមតែវង្វេងក្រុងទេណា ឥឡូវក្រុងភ្នំពេញ បើថាឲ្យបើកឡានខ្លួនឯងចប់បណ្តោយ ឥឡូវហ្នឹងវង្វេងនៅជនបទ។ កន្លែងនេះ គឺជាកន្លែងវាយគ្នា កាលពីទសវត្សរ៍ទី ៨០ ម្តុំនេះជាតំបន់ដែលមានការវាយឆ្មក់ ប៉ុន្តែ ឥឡូវនេះបានក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍ ហើយមានតំបន់រោងចក្រ។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ រួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដើម្បីជួបកម្មករ/ការិនី នៅស្រុកពញាឮសាជាថ្មីម្តងទៀត។ (២) បើគណបក្សប្រជាជនឈ្នះឆ្នោតនឹងបន្តជួបកម្មករ ដូចដែលឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍អម្បាញ់មិញ ហើយខ្ញុំក៏នៅចាំ ដោយសារតែមានការកត់ត្រា ក្នុងនោះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ខ្ញុំបាននិយាយថា “ក្មួយៗដែលមិនទាន់បានជួប សង្ឃឹមថានឹងជួបគ្នានៅពេលក្រោយបោះឆ្នោត។ លក្ខខណ្ឌនៅត្រង់ចំណុចនេះ បើសិនជាពូឈ្នះឆ្នោតគឺដំណើរជួបជាមួយនឹងកម្មករនឹងបន្តធ្វើ (ពូបាននិយាយថា)ក្នុងរយៈពេល១០ ឆ្នាំទៀត។ បើសិនជាថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ បែរជាគណបក្សប្រជាជនចាញ់ឆ្នោត ពូពុំមានឱកាសដើម្បីធ្វើនាយករដ្ឋមន្រ្តីតទៅទៀតទេ។ ដូច្នេះដំណើរការជួបគ្នាគឺមិនអាចជួបបានតទៅទៀតដែរ។ សង្ឃឹមថាក្មួយៗនឹងបោះឆ្នោតឲ្យពូ ឲ្យគណបក្សប្រជាជន ដើម្បីឲ្យពូមានលទ្ធភាពដឹកនាំ”។…
សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រីបងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! មិននឹកស្មានថាកាលពីមកបើកការដ្ឋាននៅត្រើយម្ខាងខាងនោះពាក់ពាវក្នុង(ពណ៌)អញ្ចឹង។ ឥឡូវមកមើលអម្បាញ់មិញអាវក្នុងពណ៌ហ្នឹងដែរ។ វាជាការគាប់ជួនទេ អត់បានពិនិត្យថាកាលពីពេល(មុន)ហ្នឹងពាក់អាវអី ប៉ុន្តែសំបកក្រៅដូចជាមិនមែនខ្មៅទេ(ពណ៌)ខៀវ ប៉ុន្តែខាងក្នុងពណ៌ហ្នឹងដដែល។ មុខដដែលពាក់អាវដដែលមានស្អី។ (១) យកចំណូលពីទីក្រុងភ្នំពេញ អភិវឌ្ឍទីក្រុងភ្នំពេញ ថ្ងៃនេះខ្ញុំមានការសប្បាយរីករាយដែលបានមកចូលរួមជាមួយ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឫស្សីកែវឆ្លងកាត់ទន្លេសាប ក៏ដូចជាស្ពានអាកាសឫស្សីកែវដែលស្ថិតនៅតាមផ្លូវជាតិលេខ៥ រួមគ្នាតែម្ដង។ នេះជាសមិទ្ធផលថ្មីមួយទៀតដែលយើងបានរួមគ្នាកសាង ចាប់ផ្ដើមពីការលំបាកលំបិនរហូតទៅដល់មានការអភិវឌ្ឍបែបនេះ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានធ្វើរបាយការណ៍ស្តីពីការសាងសង់ហើយ។ យើងកំពុងតែស្ថិតនៅលើវិធីសាស្ត្រយកស្លឹកត្នោតខ្ចប់ស្ករត្នោត មានន័យថាយកចំណូលពីទីក្រុងភ្នំពេញអភិវឌ្ឍទីក្រុងភ្នំពេញ។ (២) ឆ្នាំ ១៩៨៩ ខ្មែរក្រហមបាញ់ H12 សំដៅឃ្លាំងសាំងឫស្សីកែវ តំបន់ដែលយើងកំពុងនៅទីនេះ តភ្ជាប់រហូតទៅដល់កន្លែងប្រកួតស៊ីហ្គេមនិងវិមានឈ្នះឈ្នះ គឺសុទ្ធជាតំបន់ដែលយើងបានបញ្ជូនយុវជនពីត្រើយម្ខាង រាប់ទាំងពីបណ្ដាស្ថាប័ន ដូចជាក្រសួងការបរទេសជាដើម មកកាប់ព្រៃ ដើម្បីការពារកុំឱ្យខ្មែរក្រហមចូលមកកៀកទីក្រុងភ្នំពេញ។ ត្រឹមឆ្នាំ១៩៨៩ ដប់ឆ្នាំក្រោយពេលដែលយើងរំដោះ ពេលនោះយើងក៏ធ្វើពិធីបុណ្យធំមួយ ដោយមានព្យុះហយាត្រានៃកងកម្លាំងប្រដាប់អាវុធក៏ដូចជាមហាជនផង។ ពួកខ្មែរក្រហមបានបាញ់ H12 ចូលមកតំបន់ឫស្សីកែវនេះសំដៅមកឃ្លាំងសាំង។ រដ្ឋាភិបាលជំនាន់នោះ ក៏បានតម្រូវឱ្យមានការកាប់ព្រៃនៅខាងតំបន់ត្រើយម្ខាង រហូតដល់កន្លែងនេះទៀត…