Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ជួបជុំ បង្កើតការប្រាស្រ័យទាក់ទងល្អ រវាងមេដឹកនាំ ជាមួយកីឡាករ/ការិនី និងសាមគ្គីភាពក្នុងវិស័យកីឡា ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានចូលរួមសារជាថ្មីម្តងទៀតតាមកម្មវិធីប្រចាំឆ្នាំ ដែលបានគ្រោងទុក។ អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះ សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះកីឡាករ/ការិនី ក៏ដូចជា គ្រូបង្ហាត់ អាជ្ញាកណ្តាល និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានអញ្ជើញចូលរួមតាមការអញ្ជើញរបស់ខ្ញុំ។ នេះ គឺជាការរៀបចំប្រចាំឆ្នាំ ដើម្បីជួបជុំកីឡាករ/ការិនីរបស់យើង។ ការជួបជុំរបស់យើងនេះ មានគោលបំណងមិនគ្រាន់តែការជួបជុំ រវាងមេដឹកនាំប្រទេសជាមួយកីឡាករ/ការិនីប៉ុណ្ណោះទេ ក៏ប៉ុន្តែ យើងក៏ចង់បង្ហាញ និងបង្កើតនូវលក្ខខណ្ឌងាយស្រួល សម្រាប់ការប្រាស្រ័យទាក់ទងផ្នែកកីឡាមួយ ទៅកាន់កីឡាមួយទៀត ហើយនោះក៏ជាផ្នែកនៃការសាមគ្គីរួម សម្រាប់ការឆ្ពោះទៅមុខនៅក្នុងវិស័យកីឡារបស់យើង។ គណៈកម្មាធិការអូឡាំពិកកម្ពុជា សហការល្អជាមួយ ក្រសួង និងគ្រប់សហព័ន្ធកីឡា ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះគណៈកម្មការជាតិអូឡាំពិកកម្ពុជា ក៏ដូចជា ក្រសួងអប់រំ យុវជន និងកីឡា ដែលជានិច្ចជាកាលបានសហការគ្នាយ៉ាងល្អ ក្នុងការរៀបចំ ទាំងប្រកួតក្តី នៅក្នុង ការទទួលផ្តល់ជូននូវពានរង្វាន់ សម្រាប់កីឡាករ/ការិនីក្តី ជាពិសេស គឺការជួបជុំគ្នានៅទីនេះ ដែលមានកិច្ចសហការដ៏ល្អ។ ខ្ញុំក៏សូមយកឱកាសនេះ សំដែងនូវការកោតសរសើរដ៏ស្មោះ ជូនចំពោះគ្រប់សហព័ន្ធកីឡាទាំងអស់ ដែលថ្ងៃនេះ មានប្រធាន…
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះបាឡាត់គុណ ព្រះអនុគណ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ! ឯកឧត្តម Hidehisa HORINOUCHI អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានចូលរួមនៅក្នុងឱកាសនេះ! សូមគោរព ចំពោះលោកយាយ/តា លោកអ៊ំ មាមីង បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរូម ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តកំពត ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុននាពេលនេះ! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការសប្បាយរីករាយ ដែលបានវិលត្រឡប់មកខេត្តកំពតសាជាថ្មីម្តងទៀត ដែលក្នុងឆ្នាំនេះ កាលពីលើកមុននោះ គឺមកជួបសំណេះសំណាលជាមួយកម្មករ/ការិនីរបស់យើង។ ឯលើកនេះ យើងមកសម្ពោធដាក់ឱ្យប្រើប្រាស់ នូវសមិទ្ធផលសំខាន់មួយ ដែលទាក់ទងជាមួយនឹងការផ្គត់ផ្គង់ទឹកស្អាត សម្រាប់ប្រជាជននៅក្នុងខេត្តកំពតរបស់យើងនៅទីនេះ។ ប្រព័ន្ធទឹកស្អាតនៅកំពត ជាគម្រោងមួយ ក្នុងចំណោម ៦ ដែលជប៉ុនបានជួយ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីថ្លែងនូវការអរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចជាកាលបានផ្តល់នូវការគាំទ្រ សម្រាប់ការអភិវឌ្ឍកម្ពុជា។ អម្បាញ់មិញ ឯកឧត្តម…
សូមក្រាបថ្វាយបង្គំ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជារីករាយ ដោយសារដើមអាទិត្យនេះ ក៏បានមកជួបជាមួយនឹងនិស្សិតជ័យលាភី ដើម្បីចែកជូនសញ្ញាបត្រ សម្រាប់វិទ្យាស្ថាន វ៉ាន់ដា (គណនេយ្យ)សរុប ៣ ២១៦ នាក់។ ហើយដែលក្នុងនោះ គឺយើងបានសង្កេតឃើញថា គ្រឹះស្ថានឧត្តមសិក្សាមួយនេះ ចាត់ទុកថា ប្រហាក់ប្រហែលនគរស្រីល្វោ ដោយ សារតែចំនួននិស្សិតគ្រប់ផ្នែកទាំងអស់ គឺមានជាង ៨២% (ជាស្រ្តី) នៃចំនួននិស្សិតសរុប ដែលជាតម្រូវការច្រើន សម្រាប់វិស័យដែលគេទទួលយកទៅធ្វើការ។ វឌ្ឍនភាពវិទ្យាស្ថាន វ៉ាន់ដា/សេរីភាវូបនីយកម្មលើវិស័យអប់រំនេះ ធ្វើតាំងពីជំនាន់អតីតរដ្ឋកម្ពុជាមកម្លេះ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងអំណរគុណ ចំពោះរបាយការណ៍លើកឡើងរបស់ ឯកឧត្តម ហេង វ៉ាន់ដា បានធ្វើរបាយការណ៍អម្បាញ់មិញនេះ ទាក់ទិនទៅនឹងវឌ្ឍនភាព នៃវិទ្យាស្ថាននេះ។ បើតាមខ្ញុំមិនច្រឡំទេ យើងតាំងពីអើយ ហើយកាលហ្នឹងមានទូរទស្សន៍ជាតិរបស់យើង ដែលផ្សព្វផ្សាយពាណិជ្ជកម្មថា វ៉ាន់ដា គណនេយ្យ ចាប់ផ្ដើមពីអាហ្នឹង អាមួយទៀត Banana…