Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស និងសមាជិក សមាជិកា នៃអង្គពិធី ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយ ដោយបានមកចូលរួម ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី ២ (២០២១-២០៣០) បន្ទាប់ពីដំណាក់កាលទី ១ នៃកម្មវិធីជាតិរយៈពេល ១០ ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិត្រូវបានបញ្ចប់នាចុងឆ្នាំ ២០២០ កន្លងមក។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដែលបានបំពេញតួនាទីដឹកនាំ និងសម្របសម្រួលកិច្ចការជាទូទៅនៃកម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្រេចបានសមិទ្ធផលគួរជាទីមោទនៈ។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ដែលបានចូលរួមអនុវត្តការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកម្មវិធីកែទម្រង់សំខាន់ៗដទៃទៀតរបស់រាជរដ្ឋាភិបាលសម្រេចបានជោគជ័យជាបន្តបន្ទាប់។ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង ៣ អាណត្តិកន្លងមក ដើម្បីរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជានីតិបុគ្គលនៃនីតិសាធារណៈដែលត្រូវទទួលនូវសិទ្ធិអំណាចនានាដោយរដ្ឋធម្មនុញ្ញ…
ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ ផ្លែផ្កាថ្មី នៃទំនាក់ទំនងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែប កម្ពុជា-ចិន ថ្ងៃនេះ ខ្ញុំពិតជាមានការសប្បាយរីករាយ ដែលបានមកចូលរួមឯកឧត្តម វ៉ាង វិនធៀន ជាមួយនឹងសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសគ្រូពេទ្យរបស់យើងនៅទីនេះ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ ឯកឧត្តម ម៉ម ប៊ុនហេង បានធ្វើរបាយការណ៍រួចហើយ ហើយក៏មានការគូសបញ្ជាក់អំពីឯកឧត្តម វ៉ាង វិនធៀន ទាក់ទងនឹងការកសាងនូវសមិទ្ធផលដ៏ធំនេះ។ ខ្ញុំនៅចាំបានថា យើងបានលើកសំណើជាបន្តបន្ទាប់អំពីការកសាងសមិទ្ធផលនៅទីនេះ ហើយដែលរយៈពេលចុងក្រោយនៃដំណើររបស់ខ្ញុំទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមនៅក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ យើងបានចុះហត្ថលេខានៅឯទីក្រុងប៉េកាំង ទាក់ទងនឹងដំណើរការ(សាងសង់មន្ទីរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈ)នេះ។ ថ្ងៃនេះ សមិទ្ធផលនេះ(បានកើតឡើង) ជាផ្លែផ្កានៃទំនាក់ទំនងរវាងកម្ពុជា-ចិន ដែលលើកកម្ពស់ដល់កម្រិតដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមានឈ្នោះថាជាមិត្តដែកថែប។ អ្វីៗបានកើតចេញមកថ្ងៃនេះ វាផ្ដើមចេញពីកិច្ចសហប្រតិបត្តិការ ជាជឿទុកចិត្តគ្នា…
លោកបណ្ឌិត Dereje Wordofa ប្រធានភូមិកុមារ SOS អន្តរជាតិ និងគណៈប្រតិភូ! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនជនរួមជាតិជាទីស្រឡាញ់! សម្ពោធដាក់ឱ្យប្រើប្រាស់ភូមិកុមារ SOS នៅខេត្តព្រៃវែង ដែលជាភូមិទី ៧ ថ្ងៃនេះ យើងសប្បាយរីករាយ ក្នុងភាពជាដៃគូដ៏រឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងភូមិកុមារ SOS។ យើងសម្ពោធដាក់ឱ្យប្រើប្រាស់ភូមិកុមារ SOS នៅខេត្តព្រៃវែង ដែលជាភូមិទី ៧ បន្ទាប់ពីការចាប់ផ្តើមរបស់យើងនៅចុងទសវត្សរ៍ ១៩៩០ ដែលចាប់ផ្តើមសម្ពោធដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនៅទីក្រុងភ្នំពេញ នាឆ្នាំ ២០០២។ អម្បាញ់មិញ ឯកឧត្តម វង សូត បានធ្វើរបាយការណ៍ពាក់ព័ន្ធ ហើយលោកបណ្ឌិតប្រធានអង្គការក៏បាននិយាយពាក់ព័ន្ធជាមួយនឹងបញ្ហាការធ្វើនៅទីនេះ ក៏ដូចជាធ្វើនៅទីកន្លែងដទៃទៀត។ ខ្ញុំមិនអាចបំភ្លេចបាននូវការខិតខំរបស់យើងក្នុងភាពជាដៃគូ ដែលយើងបានធ្វើរួមគ្នា ដែលចាប់ផ្តើមពីភូមិកុមារ SOS នៅទីក្រុងភ្នំពេញ ឆ្នាំ ២០០២ ដាក់ឱ្យប្រើប្រាស់ដោយខ្ញុំនិងលោកប្រធាន Helmut Kutin ដែលបានចូលនិវត្តទៅហើយនោះ។ ហើយតាមសួរ គាត់កំពុងទស្សនកិច្ចនៅប្រទេសវៀតណាម។ ឆ្នាំ ២០០៣…