Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ជោគជ័យឆ្នាំថ្មី និងការខិតខំយកបានមេដាយមាស និងប្រាក់ នៃកីឡាប៊ូល ឬប៉េតង់ពិភពលោក ដើម្បីជាការអបអរសាទរនូវជោគជ័យឆ្នាំថ្មី ដែលទើបនឹងមកដល់ថ្មីៗនេះ ថ្ងៃនេះ ព្រះរាជាណាចក្រកម្ពុជារបស់ យើងក៏បានទទួលនូវជោគជ័យថ្មី ដែលវីរៈកីឡាការិនី អ៊ុក ស្រីមុំ បាននាំមកនូវកិត្តិយសសម្រាប់ជាតិ និងប្រជា ជន(កម្ពុជា)។ សូមឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា រួមជាមួយខ្ញុំ ដើម្បីស្វាគមន៍ វីរៈកីឡាការិនី អ៊ុក ស្រីមុំ, សូមអញ្ជើញ។ ក៏សូមអញ្ជើញផងដែរ លោកគ្រូ សុខ ម៉ុង។ ទន្ទឹមនឹងចំណាត់ថ្នាក់ មេដាយមាសពិភពលោក យើងក៏នៅមានចំណាត់ថ្នាក់មេដាយប្រាក់ពិភពលោក(មក)ជាមួយគ្នាផងដែរនៃ(ប៉េ តង់) ការវាយ(ជា)គូ ក៏សូមអញ្ជើញកីឡាករ ញ៉ែម បូរ៉ា និងកីឡាការិនី ស្រ៊ាង សុរាឃីម។ ក៏សូមអញ្ជើញ លោកគ្រូ អឹង ផាត។ ឥឡូវនេះ សូមអញ្ជើញទៅវិញចុះ សូមបង្ហាញខ្លួនប៉ុណ្ណឹងសិន។ ទេវតាឆ្នាំថ្មី ពិតជាមិនធ្វើអោយយើងខកចិត្តទេ ប៉ុន្តែបើពឹងតែលើទេវតាសុទ្ធសាធ ប្រហែលជាយើងគ្មានមេ ដាយមាស…
សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នក នាងកញ្ញា ! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមចែកសញ្ញាបត្រជាលើកដំបូងនៅក្នុងឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ដែលទើបនឹងចូលមកប៉ុន្មានថ្ងៃនេះ។ សូមយកឱកាសនេះ ប្រគេនពរចំពោះ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា សូមប្រកបតែនឹងពុទ្ធពរទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ មិនមែនជា ការចៃដន្យមួយទេ ដែលយើងបានរៀបចំនូវពិធីជួបជុំ ដើម្បីទទួលសញ្ញាបត្រនៅថ្ងៃនេះ ចាប់ផ្តើមជាអង្គការក្រៅរដ្ឋាភិបាលមួយដែលធ្វើសកម្មភាពបណ្តុះបណ្តាលវិជ្ជាជីវៈ ក្លាយទៅជាសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងឈានទៅដល់ថ្នាក់បណ្ឌិតទៀតផង។ នេះជាវឌ្ឍនភាពដ៏ធំ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តល់លទ្ធភាពឲ្យវិស័យឯកជនចូលរួមក្នុងការវិនិយោគ លើការបណ្តុះបណ្តាលធនធានមនុស្ស។ ខ្ញុំព្រះករុណាខ្ញុំ សូមសំដែងនូវការកោតសរសើរចំពោះការខិតខំទាំងអស់របស់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក្នុងរយៈពេលកន្លងទៅនេះ។ អម្បាញ់មិញ យោងតាមរបាយការណ៍របស់លោកសាកលវិទ្យាធិការ…
ព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះមេគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានចូលរួមនៅក្នុងឱកាសនេះ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា ពិតជាមានរីករាយ ដែលបានមកចូលរួមសារជាថ្មីម្ដងទៀត ដើម្បីបើកអង្គរសង្រ្កាន្តឆ្នាំ ២០១៧។ ប្រមាណជាជាង ៥ ម៉ោងមុននេះ ទេវតាចាស់បានចាកចេញ ទេវតាថ្មីក៏បានមកជំនួស។ អរគុណចំពោះលោកជំទាវ ម៉ែន សំអន ដែលបានតំណាងអោយថ្នាក់ដឹកនាំ ដើម្បីចូលរួមនៅក្នុងពិធីទទួលនូវទេវតាថ្មី។ តែយ៉ាងណាក៏ដោយ ពីឆ្នាំទៅរហូតមកដល់ឆ្នាំនេះ ការរីករាយរបស់កម្ពុជានៅតែបន្ត។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ ជាអគ្គរដ្ឋទូត អគ្គរាជទូត និងប្រិយមិត្តបរទេសទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីរបស់យើងខ្ញុំនេះ។ អង្គរសង្រ្កាន្ត ៥ ឆ្នាំជាប់គ្នា សង្ក្រាន្តរបស់ប្រជាជន និងសង្ក្រាន្តច្រើនកន្លែង ក្នុងនាមរាជរដ្ឋាភិបាល ក៏សុំថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្ត ក៏ដូចជាកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងស្ថាប័នទាំងអស់ ដែលបានចូលរួមគាំទ្រចំពោះសកម្មភាពរបស់យុវជន ដែលរៀបចំអង្គរសង្រ្កាន្តរយៈពេល ៥ ឆ្នាំកន្លងផុតទៅ និងជាពិសេសនៅក្នុងឆ្នាំនេះ ដូចឯកឧត្តមអភិបាលខេត្តបានលើកឡើង។ ខ្ញុំព្រះករុណាខ្ញុំ…