Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ -សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូល ជាទីមេត្រី! ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីរីករាយដោយបានចូលរួមនៅក្នុងពិធី «បិទសន្និបាតសុខាភិបាលលើកទី ៣៩» ដែលបានដំណើរការអស់រយៈពេល ២ ថ្ងៃ កន្លងមកនេះ។ ជាបឋម ខ្ញុំសូមលើកទឹកចិត្ត និងគាំទ្រចំពោះរបាយការណ៍ បូកសរុបការងារអង្គសន្និបាត ដែលបានលើកឡើងដោយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសូមកោតសរសើរចំពោះលទ្ធផល នៃការផ្តល់សេវាថែទាំសុខភាពជូនប្រជាជន ដែលទទួលបាននូវភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយកំពុងបន្តស្ថិតនៅលើគន្លងផ្លូវត្រូវ និងមានវឌ្ឍនភាពល្អប្រសើរ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ បុគ្គលិកសុខាភិបាលទូទាំងប្រទេសដែលបានខិតខំពុះពារជម្នះ និងព្យាយាមអនុវត្តគោលនយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល ហើយសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ជាពិសេសលទ្ធផលនៃការផ្តល់សេវាអប់រំសុខភាព ការពិនិត្យ ព្យាបាល និងថែទាំសុខភាពជូនប្រជាជន កម្មករ និយោជិក ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ទន្ទឹមនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះការឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីសំណាក់ដៃគូអភិវឌ្ឍសុខាភិបាល ដោយរាប់បញ្ចូលទាំងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ឤជ្ញាធររាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ/សង្កាត់ សមាគមវិជ្ជាជីវៈ សុខាភិបាល…
ឯកឧត្តម Harry Horinouchi អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា បងប្អូន មីងមា ជនរួមជាតិ ដែល បានអញ្ជើញចូលរួមក្នុងឱកាសនេះជាទីគោរពនឹករំលឹក! គម្រោងធ្វើរួមគ្នាជាមួយជប៉ុន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានរួមជាមួយនឹងឯកឧត្តមអគ្គរដ្ឋទូតជប៉ុន រួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ និងរួមជាមួយនឹងប្រជាពលរដ្ឋដែលបានចូលរួមក្នុងឱកាសនេះ ដើម្បីធ្វើពិធីសម្ពោធដាក់ ឲ្យបើកការដ្ឋានសាងសង់ផ្លូវប្រវែងជាង ៨៤ គីឡូម៉ែត្រ តភ្ជាប់ពីទីក្រុងបាត់ដំបង ទៅកាន់ទីក្រុងសិរីសោភ័ណ។ នៅក្នុងរយៈពេលតែប៉ុន្មានអាទិត្យតែប៉ុណ្ណោះ ខ្ញុំជាមួយនឹងអគ្គរដ្ឋទូតជប៉ុន បានធ្វើពិធី ២ រួមគ្នា ទី ១ គឺសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវជាតិលេខ ១ ដែលនៅច្បារអំពៅជិតទីក្រុងភ្នំពេញ ហើយទី ២ គឺពិធីថ្ងៃនេះ ដើម្បីចាប់ផ្តើមនូវការកែលំអ ឬក៏អាចនិយាយឲ្យជ្រៅជាងនេះថា វាដូចជាការធ្វើឡើងវិញនូវផ្លូវមួយដ៏សំខាន់នេះ ហើយក៏នៅសល់គម្រោងមួយទៀតដែលនឹងត្រូវធ្វើរួមគ្នានៅខេត្តកំពង់ឆ្នាំង និងពោធិសាត់ឯនោះ។ នេះពិតជាសមិទ្ធផលថ្មីមួយទៀត ដែលយើងបានខិតខំរួមគ្នាកសាងឡើងក្រោមការជួយឧបត្ថម្ភរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន។ ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរចំពោះក្រសួងសាធារណការ ក្រសួងសេដ្ឋកិច្ច…
ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅចាំនៅព្រះរាជាណាចក្រកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបានចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពីខ្ញុំ។ ផ្លូវជាតិលេខ ៨ និងផ្លូវជាតិលេខ ១១ ហិរញ្ញប្បទានចិន ថ្ងៃនេះ យើងពិតជាមានការរីករាយដែលបានមកផ្តល់ចំណងដៃសម្រាប់ប្រជាជននៅខេត្តព្រៃវែង និងប្រជាជននៅក្នុងខេត្តត្បូងឃ្មុំ តាមរយៈការសាងសង់ឡើងវិញ ផ្លូវជាតិលេខ ១១ ប្រវែងជាង ៩៦ គីឡូម៉ែត្រ។ ខ្ញុំព្រះករុណាខ្ញុំ គួរតែសុំការអធ្យាស្រ័យ ដោយសារតែផ្លូវនេះ ហាក់ដូចជា បានប្រើពេលយូរបន្តិចមុននឹងចាប់ផ្ដើមធ្វើការសាងសង់។ យើងបានឃើញថាផ្លូវនេះ វាមានសភាពទ្រុឌទ្រោមតាំងពីទឹកជំនន់ឆ្នាំ ២០០០ ឯណោះ ក៏ប៉ុន្តែ គឺយើងបានប្រឹងប្រែង ដើម្បីនឹងរកថវិកាជួសជុលប្រើប្រាស់ជាបណ្តោះអាសន្ន។ ការពិតនៅក្នុងខេត្តព្រៃវែងរបស់យើងនេះ គឺបានទទួលផ្លូវ ២ ខ្សែ នៅថ្ងៃនេះ គឺផ្លូវជាតិលេខ ៨ … គេត្រូវថាធ្វើផ្លូវជាតិលេខ ១១ មុន ហើយធ្វើផ្លូវជាតិលេខ…