Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
(១) មក រុនតាឯក លើកទី៣ ជួបជុំដំណាក់កាលចុងក្រោយនៃការចាប់ផ្តើម, ប្រជាពលរដ្ឋដូរទីលំនៅចេញពីតំបន់អង្គរដើម្បីគោរពលក្ខខណ្ឌតម្រូវដោយ UNESCO ថ្ងៃនេះគឺមានការរីករាយដែលបានមកជួបបងប្អូននៅរុនតាឯកសាជាថ្មីម្តងទៀត ប៉ុន្តែជួបអ្នកថ្មីដែលមិនទាន់បានជួប។ មុននឹងខ្ញុំនិយាយតទៅទៀតខ្ញុំគួរតែជម្រាបថានៅនឹងមុខបងប្អូនដែលបានមានរួចទៅហើយនោះមាននំបុ័ង មានទឹកសុទ្ធ មានទឹកក្រូច។ អញ្ចឹងទេ ពេលដែលខ្ញុំនិយាយបងប្អូនអាចទទួលទាននំបុ័ង អាចទទួលទានទឹកក្រូច ទឹកអីតាមចិត្តចង់។ ឯអ្នកដែលអត់គឺខ្ញុំ ប៉ុន្តែខ្ញុំក៏មានទឹកដែរ។ ថ្ងៃនេះជាពេលវេលាទី៣ ហើយក៏ខ្ញុំចាត់ទុកថាសម្រាប់ រុនតាឯក ជាការជួបជុំដំណាក់កាលចុងក្រោយនៃការចាប់ផ្តើម ប៉ុន្តែមិនមែនជាដំណាក់កាលចុងក្រោយនៃពេលអភិវឌ្ឍទេ។ យើងនឹងមានឱកាសជួបគ្នានៅ រុនតាឯក ជាបន្តបន្ទាប់ទៀត នៅពេលដែលបងប្អូនយើងមករស់នៅទីនេះ។ ខ្ញុំសូមអរគុណចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានដឹកនាំសម្របសម្រួលជាមួយនឹងបណ្តាស្ថាប័ននានា ក្នុងឋានៈជាក្រុមការងារតម្រង់ទិសនៅទីនេះ។ អម្បាញ់មិញឯកឧត្តម ជា សុផារ៉ា បានរាយការណ៍ជូនបងប្អូន ជូនយើងទាំងអស់គ្នានៅទីនេះ អំពីវឌ្ឍនភាពដែលសម្រេចបានដែលធ្វើឡើងដោយស្ថាប័ននានាទាំងផ្នែកទឹក ទាំងផ្នែកអគ្គិសនី ទាំងផ្លូវថ្នល់ ទាំងការកសាងសាលារៀន ទាំងការកសាងវត្តអារាម ការកសាងផ្នែកដទៃទៀតសម្រាប់ដំណើរការនៅក្នុងតំបន់ រុនតាឯក របស់យើងនេះ។ នៅទីនេះ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលបានធ្វើរួចមកហើយដូចជាសាលារៀន និងកំពុងតែសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដែលក្រោយនេះ អាចនិយាយបានដូចច្នោះថានឹងក្លាយជាកូនក្រុងរណបមួយបាន នៅពេលក្រោយទៅទៀត។ ខ្ញុំសូមអរគុណជាមួយស្ថាប័នទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យមានវឌ្ឍនភាពនៃកិច្ចការងារនេះ។ ខ្ញុំដឹងច្បាស់ណាស់ថា…
ខ្ញុំចង់ជម្រាបជូនអស់លោកជាអ្នកសារព័ត៌មាន ក៏ដូចជាជូនចំពោះប្រជាពលរដ្ឋរបស់យើង ថ្ងៃនេះខ្ញុំបានមកចុះឈ្មោះបោះឆ្នោតឬក៏អាចថាជាការកែអាយុកំណើតពិតប្រាកដរបស់ខ្ញុំ។ ខ្ញុំសូមយកឱកាសនេះ អរគុណចំពោះលោកមេធាវីរបស់ខ្ញុំ ដែលថ្ងៃនេះក៏បានអញ្ជើញមកអមដំណើរចុះឈ្មោះកែតម្រូវលើអាយុកំណើតពិតប្រាកដរបស់ខ្ញុំ។ សូមអរគុណចំពោះតុលាដែលបានចេញសាដីការសម្រាប់ការកែសម្រួលនេះ។ ខ្ញុំបានកែអស់ហើយនូវ(ព័ត៌មានក្នុង)អត្រានុកូលដ្ឋានឬក៏ផ្នែកពាក់ព័ន្ធដទៃទៀត លើកលែងតែករណីនៃការចុះឈ្មោះបោះឆ្នោតតែប៉ុណ្ណោះ។ ខ្ញុំត្រូវតែបំពេញកាតព្វកិច្ចឱ្យចប់ចុងចប់ដើម។ បើទោះបីជាយើងនៅឋានៈណាក៏ដោយ ក៏ប៉ុន្តែច្បាប់គឺជាច្បាប់ ដែលត្រូវតែមានការគោរពឱ្យបានម៉ត់ចត់។ ខ្ញុំបានមកធ្វើការកែតម្រូវនៅទីនេះ ហើយក៏មិនមែន(គ្រាន់តែ)ជាឈុតឆាកបង្ហាញជូនប្រជាពលរដ្ឋកម្ពុជា ឬជនបរទេសអំពីរបៀបដំណើរការប្រជាធិបតេយ្យរបស់កម្ពុជានោះដែរ។ ថ្ងៃនេះឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោតក៏បានអញ្ជើញមក។ នេះមិនមែនជាទីកន្លែងមួយដែលសម្រាប់តែនាយករដ្ឋមន្ត្រីចុះឈ្មោះទេ ក៏ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋទូទៅដែលចុះឈ្មោះ ហើយស្ថានភាពបែបនេះ គឺពិតជាមានតម្លៃ។ នោះគឺជាឱកាសសម្រាប់ឱ្យប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោត ពិសេសសម្រាប់យុវជនយុវនារីដែលដល់អាយុបោះឆ្នោត។ (ខ្ញុំ)អំពាវនាវឱ្យធ្វើការចុះឈ្មោះបោះឆ្នោត ដើម្បីប្រើប្រាស់សិទ្ធក្នុងការអនុវត្តលិទ្ធិប្រជាធិបតេយ្យជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន។ ចំណុចដែលខ្ញុំគួរតែនិយាយបញ្ជាក់បន្ថែមនៅទីនេះគឺយើងធ្វើហ្មត់ចត់បំផុត ហើយមិនមែនគ្រាន់តែធ្វើការសម្រាប់អ្នកដែលដល់អាយុបោះឆ្នោតនោះទេ ក៏ប៉ុន្តែអ្នកដទៃដែលមិនទាន់បានចុះឈ្មោះក៏ត្រូវតែចុះ ឬក៏ចង់ផ្លាស់ប្តូរទីលំនៅ ឬក៏កែតម្រូវក៏គេអាចប្រើប្រាស់នូវពេលវេលានេះ។ គណៈកម្មការជាតិរៀបចំការបោះឆ្នោតរៀបចំរយៈពេល ៥០ថ្ងៃ នេះល្មមគ្រប់គ្រាន់ឱ្យប្រជាពលរដ្ឋកម្ពុជាអាចចុះឈ្មោះនិងអាចផ្ទេរពីកន្លែងមួយទៅកន្លែងមួយ។ ឧទាហរណ៍ថា៖ ធ្លាប់បោះនៅទីក្រុងភ្នំពេញ ឬក៏ខ្ញុំបោះនៅតាខ្មៅនេះ ប៉ុន្តែឥឡូវនេះខ្ញុំត្រូវមានតម្រូវការទៅបោះឆ្នោតនៅទីក្រុងភ្នំពេញ ខ្ញុំក៏អាចប្រើឱកាសនេះដើម្បីផ្ទេរឈ្មោះរបស់ខ្ញុំ។ ខ្ញុំសុំអំពាវនាវចំពោះប្រជាពលរដ្ឋ ចូលរួមក្នុងការចុះឈ្មោះបោះឆ្នោតផង និងការដែលត្រូវផ្ទេរឈ្មោះសម្រាប់ទីកាន់ទីតាំងដែលខ្លួនត្រូវធ្វើការបោះឆ្នោត។ (១) កម្ពុជាអនុវត្តដ៏ហ្មត់ចត់ និងទៀងទាត់បំផុត នូវដំណើរប្រជាធិបតេយ្យ មួយផ្នែកទៀត ខ្ញុំក៏ចង់និយាយដែរដំណើរការបោះឆ្នោត។ ទោះបីគេថាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជាអនុវត្តដ៏ម៉ត់ចត់បំផុត ដោយទៀងទាត់បំផុត នូវដំណើរការប្រជាធិបតេយ្យ។ ខ្ញុំគួរតែត្រូវរំលឹកបន្តិចអំពីដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា។…
(១) ស្មឹងស្មាធិគោរពវិញ្ញាណក្ខន្ធកុមារា/រីបាត់បង់ជីវិតដោយឧបទ្ទវហេតុលិចទូកនៅស្រុកលើកដែក ខេត្តកណ្ដាល, ក្នុងក្របខណ្ឌអាស៊ាន មានឧបទ្ទវហេតុកើតផ្ទួនគ្នា ៣ ប្រទេស, … ដូចដែលព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនជនរួមជាតិបានដឹងហើយថា យើងមានសោកនាដកម្មមួយ ដែលបានកើត(ឡើង)នៅស្រុកលើកដែក ខេត្តកណ្តាល ដែល(ជា)ឧបទ្ទេវហេតុ នៃការលិចទូក ដែលធ្វើឱ្យកុមារា/រី (ចំនួន) ១១ នាក់ រងគ្រោះ។ ដូច្នេះ ខ្ញុំព្រះករុណាខ្ញុំ សុំសម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនដែលបានចូលរួមនៅទីនេះ អញ្ជើញក្រោកឈរឡើងរួមជាមួយខ្ញុំ ដើម្បីស្មិងស្មាធិគោរពនូវវិញ្ញាណក្ខន្ធ ចំពោះកុមារា/រី ដែលបានបាត់បង់ជីវិត … នេះជាឧបទ្ទវហេតុដែលគួរឱ្យសោកស្តាយនៅក្នុងឆ្នាំនេះ សម្រាប់យើង បន្ទាប់ពីយុទ្ធជន ២ នាក់ របស់យើង ដែលសុខចិត្តពលីកម្មខ្លួនឯង ដើម្បីសង្គ្រោះដល់ជីវិតរបស់កុមារ ២ រូប។ រឿងនេះតម្រូវឱ្យយើងយកចិត្តទុកដាក់បន្ថែមទៀតទៅលើសុវត្ថិភាពរបស់ពលរដ្ឋ។ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះ ថ្លែងអំណរព្រះគុណ ចំពោះព្រះមហាក្សត្រ/សម្តេចម៉ែជាទីសក្ការៈ ដែលព្រះអង្គបានយកព្រះទ័យទុកដាក់ខ្ពស់ និងជួយឧបត្ថម្ភ ចំពោះគ្រួសារសព។…