Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាបងប្អូនជនរួមជាតិជាទីស្រឡាញ់។ ព្រឹត្តិការណ៍ដែលទាក់ទងជាមួយនឹងទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសហុងគ្រី ដែលខ្ញុំសុំប្រសិទ្ធនាមថា ជាព្រឹត្តិការណ៍ ៣ វិច្ឆិកា ដើម្បីបញ្ចៀសនូវការហៅចំឈ្មោះចំពោះប្រទេសហុងគ្រី ដែលវានាំទៅដល់មានផលប៉ះពាល់ក្នុងទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រីនៅពេលក្រោយ ទើបខ្ញុំហៅវាថាជាព្រឹត្តិការណ៍ ៣ វិច្ឆិកា ។ ៣ វិច្ឆិកា នេះបានបង្កស្ថានភាពរំជើបរំជួលនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល ហើយទៅដល់ខេត្តពោធិសាត់ បន្ទាប់ទៅគឺដល់ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពត និងកែប។ ដោយឡែក (យើងមានស្ថាន)ភាពធ្ងន់ធ្ងរនៅក្នុងទីក្រុងភ្នំពេញ ហើយអាចមានមួយផ្នែកនៅខេត្តកណ្តាល ដូចជាទីកន្លែងតំបន់អង្គរក្សរស់នៅជាដើម គឺនៅក្នុងដែនដីខេត្តកណ្តាល បានបង្កនូវការភ័យខ្លាចសម្រាប់ប្រជាជន …។ ថ្ងៃនេះបន្ទាប់ពីការធ្វើតេស្តលើកទី ២ យើងបានឃើញវិជ្ជមានចំនួន ៣ នាក់ នៅក្នុងនោះមន្រ្តីជាន់ខ្ពស់កម្ពុជាចំនួន ២ នាក់ បូកជាមួយនឹងអគ្គរដ្ឋទូតរបស់ហុងគ្រីម្នាក់ទៀត សរុបទាំងអង្គរក្ស ទាំងរដ្ឋមន្រ្តីការបរទេសរបស់ហុងគ្រី ចំនួននេះបានឡើងរហូតទៅដល់ ៤ នាក់ហើយ។ បញ្ហាសំខាន់, ជាការបារម្ភ, យើងបានគ្រប់គ្រងសភាពការណ៍នេះក្នុងកម្រិតមួយ គឺការបិទស្តាតអូឡាំពិក បិទសាលារៀន ទាំងរដ្ឋ និងឯកជន នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលជាបណ្តោះអាសន្នក្នុងរយៈពេលខ្លី ដើម្បីត្រួតត្រាក្នុងសភាពការណ៍។ រដ្ឋមន្រ្តីសុខាភិបាលក៏បានស្នើសុំមកខ្ញុំដើម្បីបិទនូវកន្លែងមួយចំនួនផ្សេងទៀត…
ថ្ងៃនេះ ៩ វិច្ឆិកា ២០២០ ក្រុមគ្រូពេទ្យបានយកសំណាកពីខ្ញុំ និងភរិយា ព្រមទាំងអ្នកនៅជាមួយ និងអ្នកនៅជាប់ខ្ញុំទាំងអស់ទៅធ្វើតេស្តជាលើកទី ២។ លទ្ធផលគឺអវិជ្ជមានទាំងអស់។ គឺជាលទ្ធផលល្អសម្រាប់ដំណាក់កាលទី ២ ក្នុងចំណោម ៤ ដំណាក់កាល។ ខ្ញុំត្រូវធ្វើចត្តាឡីស័កបន្តទៀត និងរង់ចាំការធ្វើតេស្តជាលើកទី ៣ នៅថ្ងៃទី ១៤ វិច្ឆិកា និងលើកទី ៤ នៅថ្ងៃទី ១៨ វិច្ឆិកា។ ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនជិត ៩០០ នាក់ផ្សេងទៀត ដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលពីព្រឹត្តិការណ៍ដែលខ្ញុំសូមដាក់ឈ្មោះថា “ព្រឹត្តិការណ៍ ៣ វិច្ឆិកា”។ “ព្រឹត្តិការណ៍ ៣ វិច្ឆិកា” នឹងត្រូវបិទបញ្ចប់ នៅក្រោយពេលដែលមនុស្សប្រមាណ ៩០០ នាក់ដឹងថាវិជ្ជមានឬអវិជ្ជមាន ដោយត្រូវការពេលប្រមាណ ៣ សប្តាហ៍ទៀត។ ដើម្បីកម្រិតកុំឱ្យ(មាន)មនុស្ស(ឆ្លង)កើនឡើង តម្រូវឱ្យអ្នកដែលបាន និងកំពុងធ្វើចត្តាឡីស័ក កុំចេញទៅជួបជាមួយមនុស្សផ្សេងទៀត។ ប្រសិនជួបជាមួយអ្នកណា ត្រូវយកអ្នកនោះមកធ្វើតេស្ត និងធ្វើចត្តាឡីស័កថែមទៀត ដែលនឹងធ្វើឱ្យកាន់តែលំបាកប្រើពេលកាន់តែយូរ និងមនុស្សកាន់តែច្រើន។ ដើម្បីបញ្ចៀសករណីដូចដែលខ្ញុំលើកឡើងខាងលើ ខ្ញុំសុំចេញបទបញ្ជាឱ្យក្រសួងសុខាភិបាល…
ខ្ញុំសូមជម្រាបថ្នាក់ដឹកនាំរបស់យើង ក៏ដូចជាមន្រ្តីពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា ខ្ញុំបានទទួលព័ត៌មានដ៏គួរឱ្យសោកស្ដាយ។ ឥឡូវនេះ បញ្ហាបានមកដល់ហើយ។ អង្គរក្សដែលការពារផ្ទាល់សម្រាប់រដ្ឋមន្រ្តីការបរទេសហុងគ្រី ត្រូវបានពិនិត្យឃើញថាមានវិជ្ជមាន កូវីដ១៩ ។ តាមរយៈនេះ ខ្ញុំសូមអំពាវនាវចំពោះបងប្អូនទាំងអស់ ដែលមានការទាក់ទងផ្ទាល់ ជាពិសេស បានចាប់ដៃ និងទាក់ទងផ្ទាល់ជាមួយនឹងរដ្ឋមន្រ្តីការបរទេសហុងគ្រី គឺយកចិត្តទុកដាក់មែនទែនទៅលើការធ្វើចត្តាឡីស័ក និងការប៉ះពាល់ទៅលើអ្នកដទៃ។ អ្នកដែលមានការពាក់ព័ន្ធផ្ទាល់ ឬដែលចូលទៅកៀកផ្ទាល់ ក៏ដូចជាបានមកដល់ជួបជុំក្រុមគ្រួសារ ទើបដឹងព័ត៌មាន ក៏ត្រូវតែគ្រប់គ្រងកូនចៅឱ្យបានហ្មត់ចត់ ចៀសវាងការចល័តពីកន្លែងមួយទៅកាន់កន្លែងមួយ ធ្វើឱ្យមានបញ្ហាឆ្លងចូលទៅក្នុងសហគមន៍។ ខ្ញុំចាត់ទុកថានេះជាបញ្ហាធ្ងន់ធ្ងរសម្រាប់រាជធានីភ្នំពេញរបស់យើង ដែលខ្ញុំសូមស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាវិស័យសុខាភិបាល ដែលក្ដាប់បានមុខសញ្ញា និងអំពាវនាវចំពោះក្រសួង/ស្ថាប័ន ដែលគ្រប់គ្រងមន្រ្តីបុគ្គលិក ក៏ដូចជាស្ថាប័នព័ត៌មានទាំងឡាយ ដែលគ្រប់គ្រងបុគ្គលិក ត្រូវយកចិត្តទុកដាក់បន្ថែមទៀត តាមដានចំពោះអ្នកដែលត្រូវធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់។ បើមិនដូច្នោះទេ ហានិភ័យនឹងមានខ្ពស់បំផុតចំពោះប្រទេសយើងនៅក្នុងកាលៈទេសៈនេះ។ នេះជាបញ្ហាដ៏ធំនៅក្នុងវិស័យសុខភាពសាធារណៈរបស់យើង ដែលមិនធ្លាប់មានក្នុងរយៈពេលជាង ១០ ខែកន្លងទៅនេះ […] ដូច្នេះ ខ្ញុំសូមស្នើឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្ន។ ខ្ញុំមិនប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងស្រុង ឬផ្នែកណាមួយនោះទេ ហើយខ្ញុំក៏មិនរារាំងទៅលើដំណើររបស់អ្នកដែលមិនមានការពាក់ព័ន្ធដែរ។ ប៉ុន្តែ ខ្ញុំស្នើឱ្យអ្នកណាក៏ដោយយកចិត្តទុកដាក់ទៅលើការការពារសុខភាពនៅក្នុងកាលៈទេសៈ ដែលយើងមិនទាន់មានភាពច្បាស់លាស់នេះ ធ្វើការពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពឱ្យបានហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមរួមគ្នាចាប់ផ្ដើមពាក់ម៉ាស រៀបចំអនាម័យនៅក្នុងរយៈពេល ២…