Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ដំបូង អនុញ្ញាតអោយខ្ញុំសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះបងប្អូនទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងពេលនេះ ដែលរួមមានកម្មករធាក់ស៊ីក្លូ ក៏ដូចជាថ្នាក់ដឹកនាំនៃបណ្ដាស្ថាប័ន ព្រមទាំងលោកឧកញ៉ា អ្នកឧកញ៉ា ដែលជាអ្នកទ្រទ្រង់នូវសកម្មភាពនៃមូលនិធិរបស់យើង។ ខ្ញុំក៏សំដែងនូវការស្វាគមន៍ចំពោះក្មួយៗសិល្បករ សិល្បការិនី ដែលមកចូលរួមសំដែងកំដរសម្រាប់បងប្អូននៅថ្ងៃនេះ។ ថ្ងៃចាប់ផ្តើម នៃមូលនិធិត្រីចក្រយាន ថ្ងៃនេះ គឺជាថ្ងៃចាប់ផ្ដើមរបស់យើង មិនមែនគ្រាន់តែជាថ្ងៃប្រកាស ដើម្បីដាក់អោយដំណើរការ ឬការបង្កើតនូវមូលនិធិនោះទេ ក៏ប៉ុន្តែ គឺជាថ្ងៃចាប់ផ្ដើមនៃសកម្មភាពមូលនិធិតែម្ដង។ ប៉ុន្មានជា ៣ អាទិត្យមុននេះ ខ្ញុំបានប្រកាសពីគំនិតផ្ដួចផ្ដើមទាក់ទងជាមួយនឹងបញ្ហាការបង្កើតមូលនិធិស៊ីក្លូ ប៉ុន្តែឥឡូវនេះ យើងមិនអាចហៅត្រង់ថា មូលនិធិស៊ីក្លូនោះទេ ដោយសារតែនៅក្រសួងមហាផ្ទៃ ក៏មានលក្ខន្ដិកៈនៃសមាគមស៊ីក្លូរួចស្រេចទៅហើយ។ ដូច្នេះ យើងមានលក្ខន្ដិកៈរបស់យើង ហៅថា សមាគមមូលនិធិត្រីចក្រយាន ហៅកាត់ថា មូលនិធិស៊ីក្លូ។ មូលហេតុ ៤ ដែលរើសយក ខែមករា ចាប់ផ្តើមមូលនិធិ ហេតុអ្វីទៅបានជាខ្ញុំត្រូវជ្រើសរើសយក ខែមករា ហើយយកថ្ងៃនេះ ជាថ្ងៃចាប់ផ្ដើមនៃមូលនិធិ? វាមានហេតុ រឿងរ៉ាវច្រើនណាស់ដែលកើតនៅក្នុង ខែមករា។ ដំបូង យើងត្រូវនិយាយថា ៧ មករា គឺជាថ្ងៃរំដោះប្រទេសរបស់យើងចេញពីរបប ប៉ុល ពត នេះជាចំណុចសំខាន់ទី…
សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស, សម្តេចព្រះអភិសេរីគន្ធាមហាសង្ឃរាជាធិបតី បូរ គ្រី, សម្តេចព្រះមហាសង្ឃរាជា នៃគណៈធម្មយុត្តិនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ លោកឧកញ៉ា សុខ គឹមរី គណៈចាងហ្វាងជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ឯកឧត្តម លោកជំទាវ តំណាងនៃគណបក្សនយោបាយនានា សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកានៃអង្គមីទ្ទិញ និងជនរួមជាតិទាំងអស់ជាទីគោរពស្នេហា! ថ្ងៃនេះ ជាទិវាគម្រប់ខួបលើកទី ៣៩ នៃមហាជ័យជម្នះជាប្រវត្តិសាស្រ្ត ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែលបានសង្រ្គោះអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ ឲ្យរួចផុតពីការកាប់សម្លាប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នងបំផុត និងបានបើកឡើងនូវសករាជថ្មីនៃកម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។ យើងប្រារព្ធខួបអនុស្សាវរីយ៍នេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី…
អគារ អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃនាយក ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរព សក្ការៈ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមជាមួយនឹងសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវ អគារមួយ កម្ពស់ ៦ ជាន់ ដែលប្រសិទ្ធនាមថា អគារអគ្គមហាសេនាបតី តេជោ ហ៊ុន សែន។ សូមអរគុណចំពោះ ការដាក់ឈ្មោះនេះ ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែបញ្ជាក់ថា នេះមិនមែនជាគោលបំណងពិតប្រាកដរបស់ខ្ញុំទេ។ ការ ដាក់(ឈ្មោះនេះ) គឺជាការដាក់ ក៏ប៉ុន្តែនៅពេលថ្ងៃក្រោយទៅ គេមិនត្រូវការ គេក៏វាយចោលទៅ។ អាហ្នឹងរឿងរបស់គេ។ ប្រទេសកម្ពុជាយើងឆ្លងកាត់ច្រើនណាស់ទៅហើយអំពីការដាក់ឈ្មោះ។ ជំនាន់ លន់ នល់…