Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សំណួរ៖ ចាប់តាំងពីឆ្នាំ ១៩៩១ សម្តេចបានបំពេញទស្សនកិច្ចនៅប្រទេសចិនជាច្រើនដង។ តើសម្តេចយល់យ៉ាងណាដែរចំពោះការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីកម្ពុជា និងចិន ក្នុងរយៈពេល២៥ ឆ្នាំចុង ក្រោយនេះ? តើសម្តេចមានទស្សនៈយ៉ាងដូចម្តេចដែរ ចំពោះទំនាក់ទំនងបច្ចុប្បន្នរវាងប្រទេសយើងទាំងពីរ? ចម្លើយ៖ ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ ទំនាក់ទំនងមិត្តភាពជាប្រពៃណីកម្ពុជា-ចិនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ត្រូវបានបន្តពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រហូតឈានដល់ «កិច្ចសហប្រតិបត្តិការ ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០។ កិច្ចសហប្រតិបត្តិការភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ត្រូវបានបន្តពង្រីកតាមរយៈយន្តការ គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៤ ហើយត្រូវ បានរៀបចំប្រជុំជារៀងរាល់ឆ្នាំ។ រហូតមកដល់ពេលនេះ កម្ពុជា និងចិន បានរៀបចំប្រជុំចំនួន ៣ ដងរួចមកហើយ ដោយទទួលបានជោគជ័យ និងលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់។ កិច្ចប្រជុំលើកទី ៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ត្រូវបានរៀបចំឡើងនៅថ្ងៃទី ៤ កុម្ភៈ ២០១៦ នៅទីក្រុងប៉េកាំង ។ ប្រទេសទាំងពីរកំពុងត្រៀមរៀបចំ «កិច្ចប្រជុំលើកទី ៤ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល»នៅកម្ពុជា ដែលអាចនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ ២០១៦ ឬ…
– ឯកឧត្តម ប្រាយុទ្ធ ចាន់ អូឆា (Prayuth Chan-Ocha), នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ – ព្រះចៅស៊ុលតង់, ឯកឧត្តម និងលោកជំទាវ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសចូលរួម – ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ជាបឋម, ខ្ញុំសូមអនុញ្ញាតចាប់ផ្តើម ដោយថ្លែងអំណរគុណចំពោះឯកឧត្តម ប្រាយុទ្ធ ចាន់ អូឆា (Prayuth Chan-Ocha) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដែលបានអញ្ជើញរូបខ្ញុំមកចូលរួមក្នុង កិច្ចប្រជុំកំពូលកិច្ចសន្ទនា នៃកិច្ចសហប្រតិបត្តិការឤស៊ី លើកទី ២ ដ៏មានសារៈសំខាន់នេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃយ៉ាងខ្ពស់ផងដែរ ចំពោះប្រជាជន និងរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូរបស់ខ្ញុំ។ កម្ពុជាយល់ឃើញថា កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ផ្លាស់ប្តូរទស្សនៈ និង បទពិសោធន៍នានា ស្តីពីគោលនយោបាយនៃកិច្ចសហប្រតិបត្តិការទូទាំងតំបន់ឤស៊ី ។ ការពង្រីកសមាជិកភាពរបស់កិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការឤស៊ី ពី ១៨ ប្រទេស ក្នុងឆ្នាំ ២០០២ ដល់ ៣៤ ប្រទេស ក្នុងឆ្នាំនេះសបញ្ជាក់ឱ្យឃើញ នូវភាពជឿជាក់ និងភាពចូលរួមពាក់ព័ន្ធរបស់បណ្តាប្រទេសនានាលើពិភពលោកទៅលើកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការឤស៊ី។…
វឌ្ឍនភាពក្នុងវិស័យអប់រំ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយ ដែលបានមកចូលរួមសារជាថ្មីម្តងទៀត ដើម្បីចែកសញ្ញាបត្រ សម្រាប់ជ័យ លាភី ចំនួន ៣.២៥៤ នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្រាប់អាទិត្យ នេះ ក្រោយពេលភ្ជុំបិណ្ឌ គឺកាលពីថ្ងៃច័ន្ទ ខ្ញុំព្រះករុណាខ្ញុំ មកកាន់ទីនេះម្តង សម្រាប់សាកលវិទ្យាល័យឯកទេសនៃកម្ពុជា និងថ្ងៃនេះ គឺថ្ងៃព្រហស្បត្តិ៍ គឺមកជាលើកទីពីរ។ ផ្នែកសាកលវិទ្យាល័យនានា ទាំងរដ្ឋ និងឯកជន សុទ្ធតែដណ្តើមពេលវេលាជាមួយគ្នា ដើម្បីឲ្យខ្ញុំព្រះករុណាខ្ញុំ មានវត្តមាននៅក្នុងឱកាស នៃការចែកសញ្ញាបត្រសម្រាប់ជ័យលាភី។ ព្រមពេលជាមួយគ្នានោះ ការងាររដ្ឋ និងការងារមូលដ្ឋាន ក៏ដូចជាការងារនៅក្រៅប្រទេសក៏មានកាន់តែច្រើន ប៉ុន្តែក្នុងពេលដែល ខ្ញុំព្រះករុណាខ្ញុំ ចែកសញ្ញាបត្រជូនចំពោះនិស្សិត វាបែរទៅជាមានមតិថា ចុះរដ្ឋមន្ត្រីអប់រំធ្វើ អីទៅវិញ? នេះជាចំណុចដែលនិស្សិតទាំងឡាយគួរតែត្រូវបានយល់ថា ដល់ធ្វើអីវាមិនកើត មិនដឹងថាធ្វើអី យើងទៅសម្ពោធសាលា គេថា អាហ្នឹងភារកិច្ចរបស់រដ្ឋមន្ត្រីអប់រំទេ ដល់មកចែកសញ្ញាបត្រ គេថា អាហ្នឹង (ភារ កិច្ចរបស់)រដ្ឋមន្ត្រីអប់រំទេ។ បើទៅសម្ពោធមន្ទីរពេទ្យ គេថា អាហ្នឹង(ភារកិច្ចរបស់)រដ្ឋមន្ត្រីសុខាភិបាលតើ។ ដល់…