Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ប្រកាសបើកជាផ្លូវការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ អស់លោក លោកស្រី លោកជំទាវតំណាងអង្គការសុខភាពពិភពលោក, លោកជំទាវតំណាងអង្គការ UNICEF ប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមចាក់វ៉ាក់សាំង ជាមួយនឹងភរិយារបស់ខ្ញុំ ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត ហើយក៏យកឱកាសនេះ ដើម្បីប្រកាសបើកជាផ្លូវការនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩។ ហេតុអ្វីបានជាយើងត្រូវយកថ្ងៃនេះ ធ្វើជាថ្ងៃប្រកាសបើកជាផ្លូវការនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ នៅពេលដែលយើងបានចាក់លើចំនួនមនុស្សរហូតទៅ ១២៥,០០០ ជាងរួចទៅហើយ ដោយប្រើវ៉ាក់សាំង Sinopharm របស់សាធារណរដ្ឋប្រជាមានិតចិន? បញ្ហាសិ្ថតនៅត្រង់ថា ពេលដែលយើងចាប់ផ្ដើមចាក់វ៉ាក់សាំងនៅថ្ងៃទី ១០ ខែកុម្ភៈ ពេលនោះមិនមានគ្របដណ្ដប់ទៅលើមនុស្សទូទៅទេ។ វ៉ាក់សាំងនោះ (Sinopharm) បានគ្របដណ្ដប់ត្រឹមតែអ្នកមានអាយុពី ៥៩ ឆ្នាំចុះក្រោមតែប៉ុណ្ណោះ។ ប៉ុន្តែ ថ្ងៃនេះ ជាមួយនឹងវត្តមានរបស់វ៉ាក់សាំង AstraZeneca ដែលទទួលបានពីអង្គការសុខភាពពិភពលោក តាមរយៈ COVAX គឺយើងមានលទ្ធភាពគ្របដណ្ដប់អ្នកដែលមានអាយុក្រោម ៥៩ ឆ្នាំផង និងមានលទ្ធភាពគ្របដណ្ដប់ទៅលើអ្នកដែលមានអាយុលើសពី ៦០ ឆ្នាំផងដែរ។ មុនចូលឆ្នាំខ្មែរ Sinopharm ៤០ ម៉ឺនដូសទៀតនឹងមកដល់កម្ពុជា ខ្ញុំសូមជម្រាបជូនថា មកដល់ពេលនេះ យើងបានទទួលវ៉ាក់សាំងចំនួន ២…
ពិនិត្យមើលទាក់ទិនជាមួយករណីកើនឡើងនៃអ្នកមានវិជ្ជមាន(កូវីដ១៩) នៅខេត្តព្រះសីហនុ គប្បីយកវិធានការបន្ទាន់ ។ វិធានការទី ១ គឺបិទចរាចរណ៍មនុស្សចេញពីខេត្តព្រះសីហនុទៅកាន់ខេត្តផ្សេង គឺធ្វើម៉េចកាត់បន្ថយ ខិតខំដើម្បីចលនាមនុស្សកុំឲ្យចេញ។ តាមវិធី(ស្តីពី)ការគ្រប់គ្រងដែលយើងបានកំណត់នៅតាមទីតាំងនានា ហ្នឹងគឺយើងបិទរួចទៅហើយ ប៉ុន្តែអ្នកដទៃទៀតដែលមិនទាន់បានពិនិត្យ គួរតែត្រូវមានការរារាំងកុំឲ្យការធ្វើដំណើរ។ យើងមិនអាចបិទបានទាំងស្រុងទេ ដោយសារតែវាពាក់ព័ន្ធជាមួយការនាំចេញនាំចូលទំនិញ ប៉ុន្តែអាចតម្រូវឲ្យមានការខិតខំទប់ស្កាត់(ចរាចរណ៍មនុស្ស ដើម្បីទប់ស្កាត់)ការរីករាលដាលទៅកាន់ខេត្តផ្សេង ចម្លងទៅខេត្តផ្សេង។ អញ្ចឹង ក៏សុំឲ្យគេស្នាក់នៅខេត្តព្រះសីហនុ កុំឲ្យចេញមកក្រៅដូចជាកែប កំពត ឬក៏មកតាមផ្លូវជាតិលេខ ៤ អាហ្នឹងវិធានការទី ១។ វិធានការទី ២ គឺជម្រុញការចាក់វ៉ាក់សាំង ហើយនឹងបន្តវ៉ាក់សាំងសម្រាប់អ្នកមានអាយុពី ៥៩ ឆ្នាំចុះ និងថែមទៅ(ដោយវ៉ាក់សាំង) AstraZeneca សម្រាប់ប្រជាពលរដ្ឋផង និងសម្រាប់មន្រ្តីរាជការផង ដែលមានអាយុលើសពី ៦០ ឆ្នាំ រាប់ទាំងជនចូលនិវត្តន៍។ ជម្រុញការបង្កើនការចាក់វ៉ាក់សាំងហើយត្រូវគ្រប់គ្រងឲ្យបាននូវសភាពការណ៍ទាំងឡាយដែលបាន និងកំពុងវិវឌ្ឍអាក្រក់នៅទីនោះ។ ឥឡូវនេះបញ្ហាសំខាន់ (រាំងស្កាត់)កុំឲ្យរីកចេញពីខេត្តព្រះសីហនុទៅខេត្តផ្សេង។ អញ្ចឹង រកវិធីដោះស្រាយបញ្ហាហ្នឹងតាមរយៈការរៀបចំរបៀបណាកុំឲ្យរថយន្ត(ទាំងឡាយ) ក្រៅពីរថយន្តដឹកទំនិញ វាមានរថយន្តអ្នកធ្វើដំណើរ(ចេញពីខេត្ត)។ ឥឡូវរកវិធីទៅ។ សំខាន់រកវិធីខ្ទប់មាត់ច្រក ហាមឃាត់រថយន្ត។ សំខាន់ពលរដ្ឋចិនមួយចំនួនដែលធ្វើការនៅទីនោះ។ យើងត្រូវគ្រប់គ្រងអ្នកធ្វើចត្តាឡីស័ក។ យើងគ្រប់គ្រងបានហើយ (តែ)ក្រែងលោមានអ្នកដែលយើងមិនទាន់បានពិនិត្យ។…
បងប្អូនជនរួមជាតិជាទីគោពស្រឡាញ់! ដូចដែលក្រសួងសុខាភិបាលបានប្រកាសជូនដំណឹងរួចមកហើយថា កម្ពុជានឹងទទួលបានវ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា(AstraZeneca)ដែលផលិតនៅឥណ្ឌាចំនួន ៣២៤ ០០០ ដូស ក្នុងចំណោម១ ១០៤ ០០០ ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី ១ ឆ្នាំ ២០២១ ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ ប្រសិនបើពុំមានការប្រែប្រួលទេ វ៉ាក់សាំងនេះនឹងមកដល់កម្ពុជានៅម៉ោង ១៩:៥០ ល្ងាច ថ្ងៃទី ២ មីនា២០២១។ ឯកឧត្តម ម៉ម ប៊ុនហេង នឹងតំណាងអោយរាជរដ្ឋាភិបាលកម្ពុជាទទួលយកវ៉ាក់សាំងនេះពីតំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា នៅយប់ថ្ងៃទី ២ មីនា២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នេះជាផ្លែផ្កានៃកិច្ចសហការអន្តរជាតិ ដែលកម្ពុជាបានធ្វើជាមួយដៃគូពហុភាគីជាមួយអង្គការសហប្រជាជាតិ ជាពិសេសជាមួយអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។ តាមគម្រោងកូវ៉ាក់នឹងផ្តល់អោយយើងចំនួន ២០ ភាគរយ នៃចំនួនប្រជាជន ១៦ លាននាក់ ដែលស្មើនឹង ៣ លាន ២សែន នាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន ៦ លាន ៤ សែន ដូស។…