Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
កំណត់យក ១៤ មករា រាល់ឆ្នាំ ជួបអ្នកសារព័ត៌មាន ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានការរីករាយ ដែលបានជួបជុំជាលើកដំបូងជាមួយនឹងអ្នកសារព័ត៌មាន។ ខ្ញុំក៏សូមបញ្ជាក់ថា នេះមិនមែនជាសន្និសីទសារព័ត៌មាននោះទេ ហើយនេះក៏មិនមែនជាពិធីជួបជុំដើម្បីអបអរសារទរគម្រប់ខួបលើកទី ៣២ នៃការកាន់ដំណែងជានាយករដ្ឋមន្រ្តី ១៤ មករា ១៩៨៥ – ១៤ មករា ២០១៧ នោះទេ។ ប៉ុន្តែ ការជួបជុំនេះគឺជាការជួបជុំ ដែលគប្បីត្រូវធ្វើប្រចាំឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំនេះ ហើយឆ្នាំក្រោយ យើងគួរត្រូវធ្វើធំជាងនេះ ហើយយើងគួរត្រូវកំណត់យកថ្ងៃទី ១៤ ខែ មករា ជារៀងរាល់ឆ្នាំ ដើម្បីជួបជុំបែបនេះ។ ឆ្នាំក្រោយ នឹងបង្កើនចំនួនអ្នកសារព័ត៌មាន ខ្ញុំសូមយកឱកាសនេះជំនួសមុខឲ្យឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ សូមអភ័យទោសពីសំណាក់បងប្អូនអ្នកសារព័ត៌មានមួយចំនួន ដែលបានបង្ហាញនូវការមិនសប្បាយចិត្ត ពីការមិនបានចូលរួមនាក្នុងឱកាសនេះ។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់នោះនឹងមានការយោគយល់ មិនថាពេលនេះមិនបានចូលរួម យើងរៀបចំនៅដំណាក់កាលដំបូងប្រមាណជាង ១.០០០ នាក់។ ប៉ុន្តែ ឆ្នាំក្រោយ យើងអាចធ្វើ ៤.០០០ នាក់ នៃពិធីជួបជុំបែបនេះ។…
ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក គណៈប្រតិភូកម្ពុជា និងគណៈប្រតិភូឡាវ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលបានអញ្ជើញចូលក្នុងពិធីនេះជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានមកចូលរួមជាមួយឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងពិធីដែលបានរៀបចំរួមគ្នាដោយប្រទេសយើងទាំងពីរ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារ អន្តរជាតិ ត្រពាំងក្រៀល ខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា និងអគារ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ណងណុកខៀន ខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុង ឱកាសដ៏មហោឡារិកអធិកអធមនេះ។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូនចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី និងឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះសូមមានសុខភាពល្អ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។ ឯកឧត្តមនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ក្នុងគណៈប្រតិភូកម្ពុជា គណៈប្រតិភូឡាវ និងបងប្អូនប្រជាពលរដ្ឋកម្ពុជា ប្រជាពលរដ្ឋឡាវ ជាទីមេត្រី! រាជរដ្ឋាភិបាល…
សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី, សម្តេចព្រះសង្ឃរាជ, សម្តេចព្រះរាជា គណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ, សម្តេច, ឯកឧត្តម, លោកជំទាវ, លោកស្រី, អស់លោក, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ, សមាជិក សមាជិកា នៃអង្គមីទ្ទិញ និងជនរួមជាតិទាំងអស់ជាទីគោរពស្នេហា ! ថ្ងៃ ៧ ខែ មករា ឆ្នាំ ១៩៧៩ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងនូវទំព័រសករាជថ្មីគឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ថ្ងៃនេះគឺជាទិវាដ៏មហានក្ខត្តឬក្ស ដែលប្រជាជនកម្ពុជានៅទូទំាងប្រទេស ចូលរួមដោយក្តីសោមនស្សរីករាយក្រៃលែង ប្រារព្ធខួបអនុស្សាវរីយ៍ លើកទី ៣៨ នៃទិវាជ័យជម្នះដ៏រុងរឿងនេះ ជាមួយនឹងមោទនភាពដ៏ថ្លៃថ្លាចំពោះសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនដែលប្រជាជនយើងសម្រេចបានក្នុងរយៈពេល ៣៨ កន្លងមក រួមទាំងសមិទ្ធផលលើគ្រប់ វិស័យនៅក្នុងឆ្នំា ២០១៦ ដែលទើបតែឆ្លងផុតថ្មីៗនេះ។ យើងប្រារព្ធពិធីដ៏ឧឡារិកនេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តម របស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី…