Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ! ឯកឧត្តម តំណាងអោយស្ថានទូត នៃព្រះរាជាណាចក្រថៃ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ! ថ្ងៃនេះ យើងពិតជាមានមោទនភាព ដោយសារតែព្រះរាជាណាចក្រកម្ពុជារបស់យើង បានទទួលនូវសមិទ្ធផលថ្មីមួយទៀត គឺដាក់អោយសម្ពោធ ដើម្បីអោយដំណើរជាផ្លូវការ សម្រាប់រោងចក្រស៊ីម៉ង់ត៍ដ៏ធំនៅក្នុងទឹកដីខេត្តកំពតរបស់យើងនេះ។ កែតម្រូវឈ្មោះក្រុមហ៊ុន ជីប ម៉ុង អនុញាតអោយ ខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ ដើម្បីធ្វើការកែតម្រូវបន្តិច សម្រាប់ការហៅឈ្មោះរបស់ក្រុមហ៊ុននេះ។ បើយោងទៅលើភាសាអង់គ្លេស ដែលហៅថា Chip Mong Insee Cement Corporation យើងប្រើពាក្យត្រឹមថា “សាជីវកម្ម ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន” បានហើយ ព្រោះអម្បាញ់មិញ យើងប្រើពាក្យស្ទួនគ្នា ព្រោះពាក្យ “ខផូរេសិន” ហ្នឹង គឺជាពាក្យ “សាជីវកម្ម” ហ្នឹងឯង។ អញ្ចឹងទេ យើងមិនចំាបាច់ប្រើពាក្យក្រុមហ៊ុនមកបន្ថែមទៀតទេ…
ដំបូង អនុញ្ញាតឲ្យខ្ញុំសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្មួយៗកម្មករ/ការិនី ហើយក៏សូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅផងដែរ ចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងម្ចាស់រោងចក្រទាំង ៧ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ខ្ញុំពិតជាមានការរីករាយ ដោយសារថ្ងៃនេះ យើងបានមកជួបជុំសាជាថ្មីម្ដងទៀត បន្ទាប់ពីត្រូវអាក់ខានកាលពីថ្ងៃពុធ សប្ដាហ៍មុន ដោយសារតែចំថ្ងៃមាឃបូជា។ ថ្ងៃនេះ ព្រះមហាក្សត្រជាទីសក្ការៈរបស់យើង រួមជាមួយនិងសម្ដេចម៉ែ ព្រះអង្គបានយាងទៅសម្ពោធមន្ទីរពេទ្យនៅខណ្ឌឫស្សីកែវ. ដោយសារតែកម្មវិធីប្រថុចញ៉ុច ទើបនឹងបានដឹង ៣ ថ្ងៃមុននេះ (ឯ)កម្មវិធីនេះបានគ្រោងទុក រយៈពេលជិត ២ ខែរួចមកហើយ ដូច្នេះ ជំរើសតែមួយគត់ គឺសូមអភ័យទោសពីព្រះមហាក្សត្រ ពីហ្លួងម៉ែ ដើម្បីមកជួបជុំជាមួយនឹងកម្មករឯណេះ។ ឧបនាយករដ្ឋមន្ត្រីមួយចំនួន ក៏ត្រូវរៀបចំដើម្បីទៅដង្ហែព្រះមហាក្សត្រទៅសម្ពោធដាក់អោយប្រើប្រាស់នៅមន្ទីរពេទ្យ …។ ជីវិតជានាយករដ្ឋមន្ត្រីទោះឈឺក៏គ្មានសិទ្ធិសំរាកដែរ … សូមបញ្ជាក់ថាថ្ងៃនេះ ថ្ងៃស្អែក ថ្ងៃខានស្អែក ពិតជាថ្ងៃដែលពោរពេញទៅដោយការរវល់។ ថ្ងៃនេះនៅត្រឹមភ្នំពេញទេ ថ្ងៃស្អែកទៅដល់កំពត ថ្ងៃខានស្អែកទៅកំពង់ចាមឯណោះ។ នេះហើយជាជីវិតនាយករដ្ឋមន្ត្រីនោះ ទោះបីជាឈឺក៏គ្មានសិទ្ធិឈប់សំរាកនោះដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ អាឈឺនេះទៀតសោត វាចេះឈឺណាស់ តែពេលណាយើងឡើងលើគ្រែវាឈឺ។ ការពិត ថ្ងៃប្រជុំគណៈរដ្ឋមន្ត្រីនោះ ខ្ញុំឈឺទេ។ ពេលប្រជុំគណៈរដ្ឋមន្ត្រី…
ដំបូងខ្ញុំគួរតែបញ្ជាក់ជូនបន្ដិចថា តាមពិតទៅ បើសិនជាមានអ្នកជំនួស គឺខ្ញុំមិនបានមកចូលរួមទេ ដោយ សារតែយប់មិញនេះ ខ្ញុំសម្រាកបានប្រហែលជាមួយម៉ោងគត់ ហើយមិនដឹងថា វាជាជំងឺអី? ក្អកក៏មិនក្អក ឈឺក្បាលក៏មិនឈឺក្បាល ប៉ុន្តែ បែរឈឺខ្លួនទៅវិញ ហើយឈឺពោះ។ តែដើម្បីបង្គ្រប់នូវកិច្ចនៃកម្មវិធីនេះ ខ្ញុំត្រូវមកចូលរួម ដោយមិនផ្ទេរភារកិច្ចអោយឧបនាយករដ្ឋមន្រ្តីណាមួយមកជំនួសនោះទេ។ ថ្ងៃនេះ ខ្ញុំមិនថ្លែងសុន្ទរកថាវែងនោះទេ។ វឌ្ឍនភាព និងការខិតខំធ្វើអោយវិទ្យាស្ថានបច្ចេកវិទ្យារស់ឡើងវិញ ខ្ញុំពិតជាមានការរីករាយ ដោយថ្ងៃនេះ បានមកចូលរួមក្នុងកម្មវិធីពីរជាមួយគ្នា។ ទី ១ គឺការប្រគល់នូវសញ្ញាបត្រ សម្រាប់និស្សិតជ័យលាភី ចំនួន ២.៣២៨ នាក់។ ហើយទី ២ ការសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារទេពកោសល្យវិស្វកម្ម ១ ខ្នង កម្ពស់ ៦ ជាន់ មាន ៦០ បន្ទប់។ ដែលនេះ ចាត់ទុកថា ជាសមិទ្ធផលថ្មីមួយ ទាំងធនធានមនុស្ស ទាំងធនធានសម្ភារៈសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងដំណាក់កាលថ្មីរបស់យើង។ ខ្ញុំសុំយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ ចំពោះវឌ្ឍនភាព នៃវិទ្យាស្ថានបច្ចេកវិទ្យា ដែលខ្ញុំគួរតែរំលឹកបន្ដិចថា វិទ្យាស្ថាននេះ ខ្ញុំត្រូវធ្វើការងារច្រើនពីដំណាក់កាលរៀបចំអោយវារស់ឡើងវិញ…