Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី! ការដ្ឋានជំនួយជប៉ុន ៣ សម្ពោធ ក្នុងពេលតែជាង ១ខែ ថ្ងៃនេះ យើងមករួមជួបជុំគ្នា ដើម្បីធ្វើពិធីសម្ពោធបើកការដ្ឋានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន។ ដូចដែលឯកឧត្តម MIKAMI Masahiro បានលើកឡើងអម្បាញ់មិញ នៅក្នុងរយៈពេលតែជាង ១ ខែប៉ុណ្ណោះ ការដ្ឋានបីបានសម្ពោធដាក់ឱ្យប្រើប្រាស់ និងចាប់ផ្តើមសាងសង់ ទី (១) គឺផ្លូវជាតិលេខ ៥ ដែលតភ្ជាប់ រវាងទីរួមខេត្តបាត់ដំបង និងទីរួមខេត្តបន្ទាយមានជ័យ។ ទី (២) ស្ពាន ៧ កន្លែង ដែលក្នុងនោះ នៅក្នុងទឹកដី(ខេត្ត)ព្រៃវែង ចំនួន ២ និងទឹកដីខេត្តក្រចេះ ចំនួន ៥ បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅអាទិត្យមុននេះ កាលពីថ្ងៃទី ១៦។ (រីឯ)ថ្ងៃនេះ យើងសម្ពោធការដ្ឋាន ដើម្បីសាងសង់នូវប្រព័ន្ធបង្ហូរទឹកកខ្វក់ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល…
ស្ពានបៃឡេនៅក្រចេះនិងព្រៃវែង ក្លាយជាស្ពានបេតុង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ឯកឧត្តម Mikami Masahiro អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសជប៉ុន ប្រចាំប្រទេសកម្ពុជា។ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ថ្ងៃនេះ យើងពិតជាមានការរីករាយដែលបានមកចូលរួមជួបជុំគ្នា ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន ០៧ កន្លែង ដែល ០២ ស្ថិតនៅក្នុងខេត្តព្រៃវែង តាមបណ្ដោយផ្លូវជាតិលេខ ១១ និង ០៥ ទៀតនៅខេត្តក្រចេះរបស់យើង តាមបណ្ដោយផ្លូវជាតិលេខ ៧៣។ កាលពីជាងមួយខែមុននេះ ខ្ញុំជាមួយឯកឧត្តម Mikami Masahiro ក៏ដូចជាតំណាង JICA បានធ្វើដំណើររួមគ្នាទៅសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥ នៅទិសពាយព្យរបស់កម្ពុជា ដែលតភ្ជាប់រវាងទីរួមខេត្ត បាត់ដំបង និងទីរួមខេត្ត បន្ទាយមានជ័យ។ មួយខែក្រោយ ខ្ញុំជាមួយឯកឧត្តម មិកាមិ ក៏ដូចជាតំណាង JICA និងមិត្តភក្តិជប៉ុន បានធ្វើមកកាន់ទីនេះសាជាថ្មីម្ដងទៀត ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពាននៅទីនេះ។ បើនិយាយពីខេត្តក្រចេះ អាទិត្យមុននេះកាលពីថ្ងៃ ០៧ ខ្ញុំមកសម្ពោធផ្លូវជាតិលេខ ៧…
ឯកឧត្តម លោកជំទាវប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល លោកជំទាវបណ្ឌិត ហាក់ ចាហាន មូន (Hak Ja Han Moon) សហស្ថាបនិកនៃសហព័ន្ធសន្តិភាព សកល ឯកឧត្តម លោកជំទាវ លោក លោកស្រី; សង្គ្រាមកូរ៉េមានអាយុកាលជាង ៧២ ឆ្នាំហើយ ដែលមកទល់ពេលនេះ មានតែបទឈប់បាញ់ដែល មានអាយុកាលជាង ៦៩ ឆ្នាំ គិតចាប់តាំងថ្ងៃចុះហត្ថលេខាតែប៉ុណ្ណោះ។ ជាច្រើនទសវត្សរ៍កន្លងមកនេះ កិច្ចខិតខំប្រឹងប្រែងសន្តិភាពត្រូវបានធ្វើឡើងនៅគ្រប់កម្រិត និងវេទិកាផ្សេងៗគ្នា ប៉ុន្តែជាអកុសល មិនទទួលបានលទ្ធផលអ្វីឡើយ។ សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េនៅតែមានភាពស្រពេចស្រពិល និងផុយស្រួយ ដោយសារវិធីសាស្ត្រមុនៗមិនទទួលបានជោគជ័យ។ នោះហើយជាមូលហេតុដែលយើងត្រូវមានភាពក្លាហាននាពេលនេះ ហើយរិះរកវិធីប្រកបដោយភាពច្នៃប្រឌិត ដែលអាចផ្តល់លទ្ធផលវិជ្ជមាន។ តាមទស្សនៈរបស់ខ្ញុំ សន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល មិនអាចកាត់ផ្តាច់ចេញពីសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ ហើយសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉ ក៏មិនអាចកាត់ផ្តាច់ចេញពីសន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូលដូចគ្នា ដោយសារហេតុផលថា ពិភពលោករបស់យើងមានទំនាក់ទំនងទៅវិញទៅមក និងមានភាពប្រទាក់ក្រឡាគ្នាទៅវិញទៅមក។ យើងត្រូវទទួលស្គាល់ថា វិបុលភាពរួមគ្នា និងការពឹងពាក់គ្នាទៅវិញទៅមកកាន់តែច្រើន…