Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
-ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឤនតុន ការ៉ាហ្គា (Anton Caragea) ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប -ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ- អន្តរជាតិ និងអង្គពិធីទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយដោយបានចូលរួមក្នុង ពិធីអបអរសាទរទទួលជ័យលាភី «កម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ ២០១៦» និងប្រកាស «កម្ពុជាជាគោលដៅវប្បធម៌ពេញនិយមក្នុងឆ្នាំ ២០១៦» អមជាមួយពិធីប្រកាស ចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» លើកទី ១ ដែលត្រូវបានរៀបចំឡើងនាពេលនេះ។ ជាបឋម ខ្ញុំសូមស្វាគមន៍ចំពោះប្រតិភូក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ដែលបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ នាពេលនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិត ឤនតុន កាហ្គា ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្ម អឺរ៉ុប និងសហការី ដែលបានរៀបចំឡើងនូវជ័យលាភីប្រកបដោយអត្ថន័យ និងខ្លឹមសារដ៏ជ្រាលជ្រៅដល់វិស័យទេសចរណ៍កម្ពុជា ដែលតាមរយៈនេះ នឹងចូលរួមជំរុញដល់ការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ឱ្យកាន់តែមានសន្ទុះខ្លាំងឡើងថែមទៀត។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ដែលបានបោះឆ្នោតជ្រើសតាំងខ្ញុំជាសមាជិក កិត្តិយសនៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុបនាពេលនេះផងដែរ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំពិតជាមានមោទនភាព ដែលព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសជា «គោលដៅទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ…
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី, បងប្អូនអតីតយុទ្ធជនទាំងអស់ ជាទីមេត្រី ! ជាបឋម ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខ្ញុំមានសេចក្តី រីករាយដោយបានមកចូលរួមក្នុងពិធី អបអរសាទរខួបលើកទី ៩ ទិវាអតីតយុទ្ធជនកម្ពុជា ដែលត្រូវបាន ប្រារព្ធឡើង យ៉ាងអធិកអធមនាពេលនេះ។ ទិវានេះ មានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់សម្តែង នូវការដឹងគុណចំពោះ បងប្អូនអតីតយុទ្ធជន, ប្រជាជន និងបងប្អូនអ្នកស្នេហាជាតិ យើងដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុង បុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជាយើងនៅគ្រប់ដំណាក់កាល។ ក្នុងឱកាសជាប្រវត្តិសាស្ត្រនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ខ្ញុំសូមលំឱនកាយគោរពចំពោះវិញ្ញាណក្ខ័ន្ធបងប្អូនអតីតយុទ្ធជន ដែលបានធ្វើពលីកម្មដើម្បី បុព្វហេតុការពារជាតិ មាតុភូមិជាទីស្នេហារបស់យើង និងសូមផ្តាំផ្ញើសួរសុខទុក្ខដល់កងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ, គ្រប់លំដាប់ថ្នាក់ដែលបាន និងកំពុងបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុជាតិមាតុភូមិនៅទូទាំងប្រទេស និងបំពេញបេសកកម្មថែរក្សាសន្តិភាព ក្នុងគោលដៅមនុស្សធម៌ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់សម្តេច ឯកឧត្តម លោក ជំទាវ អ្នកឧញ៉ា លោកឧញ៉ា លោក លោកស្រីជាសមាជិកគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា, ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជារាជធានី ខេត្ត និងបងប្អូនអតីតយុទ្ធជនទាំងអស់ ដែល អញ្ជើញមកពីបណ្តារាជធានីខេត្ត ដែលមានចំនួនសរុបប្រមាណ ២ ៨៦០ នាក់ បានចូលរួមក្នុងពិធីនេះ។ ទន្ទឹមនឹងនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសង្គមកិច្ច…
ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមក្នុងការចែកសញ្ញាបត្រ ចំពោះនិស្សិត ថាសិស្សអញ្ចឹងទៅចុះ ដែលបានបញ្ចប់ការសិក្សា និងបើកវគ្គសិក្សាថ្មី សម្រាប់សាលាភូមិន្ទរដ្ឋបាលរបស់យើង។ ពិតជាមានការរីករាយណាស់ ដោយសារយើងបានធ្វើកិច្ចការជាបន្តបន្ទាប់ នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសទាក់ទងជាមួយមន្ត្រីតែម្តង។ អបអរសាទរជ័យលាភី និងប្រកាសបើកវគ្គថ្មី ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើចំពោះវឌ្ឍនភាពនៃសាលានេះ ដែលបានខិតខំប្រឹងប្រែង ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់បំពេញអោយតម្រូវការនៃមន្ត្រីគ្រប់ទីកន្លែង ហើយជាពិសេសការធ្វើកម្មសិក្សាទំាងឡាយ សម្រាប់មន្ត្រីរបស់យើង។ ឯកឧត្តមរដ្ឋមន្ត្រី ពេជ្រ ប៊ុនធិន បានធ្វើរបាយការណ៍រួចហើយ ពាក់ព័ន្ធជាមួយនឹងវឌ្ឍនភាពនេះ។ កាសែត ខេមបូឌាដេលី ចុះផ្សាយរឿងសមុទ្រចិនខាងត្បូង។ គ្រោងនៅក្នុង iPhone នេះ ព្រោះវាអត់មានពេលអង្គុយសរសេរ អញ្ចឹងវាមានតែដេកវ៉ៃ ខ្ញុំព្រះករុណាខ្ញុំ គិតថាថ្ងៃនេះ ចង់ថ្លែងសារច្រើននៅក្នុងក្របខណ្ឌជាផ្ទៃក្នុង ក៏ប៉ុន្តែថ្ងៃនេះ បាឋកថាមួយគឺប្រហែលជាមានតម្លៃ ដែលជាសាស្ត្រាចារ្យចុងក្រោយសម្រាប់អ្នកចូលរួមរៀនសូត្រនៅទីនេះ ហើយក៏ចែករំលែកទៅដល់អាស៊ាន និងបណ្តាប្រទេសជាដៃគូដទៃទៀត ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង។ ខ្ញុំព្រះករុណាខ្ញុំ មិនអាចនឹងមិនថ្លែងនៅក្នុងថ្ងៃនេះបានទេ។ ថ្ងៃនេះ កាសែត ខេមបូឌាដេលី បានលើកឡើងថា «កម្ពុជាធ្វើអោយខូចកិច្ចប្រជុំអាស៊ានមួយទៀត ទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង» ដូច្នេះ បាឋកថាថ្ងៃនេះ គឺជាគោលជំហររបស់ជាតិកម្ពុជា ដើម្បីផ្ញើជូនទៅចំពោះអ្នកសរសេរទំាងឡាយ…