Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ក្រោកឈរគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗ ចៅៗ ទាំងនៅកន្លែងនេះ និងផ្នែកខាងក្រោម មេត្តា ក្រោកឈរឡើង ដើម្បីស្មឹងស្មាធិគោរពព្រះវិញ្ញាណក្ខន្ធរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត។ ការសោយទិវង្គតរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត នៃយើង ដែលថ្ងៃស្អែកនេះ ប្រជាជនកម្ពុជានៅទូទាំងប្រ ទេសត្រូវចូលរួមជារៀងរាល់ឆ្នាំ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ។ យើងបានដឹងហើយថា ព្រះរាជបូជនីយកិច្ចរបស់ព្រះករុណា សម្តេចឪ សម្តេចតា សម្តេចតាទូត នៃយើង ព្រះអង្គបានបូជាពេញមួយជីវិត របស់ព្រះអង្គ ដើម្បីឯករាជ្យ សេរីភាព ការបង្រួបបង្រួមជាតិរបស់កម្ពុជា។ ប្រសិនបើគ្មានព្រះរាជបូជនីយកិច្ច នេះទេ យើងដាក់ជាសញ្ញាសួរថា តើអនាគតកម្ពុជាមកដល់ពេលនេះវាយ៉ាងម៉េច? ជាពិសេស អវត្តមានរបស់ព្រះអង្គក្នុងការតស៊ូទាមទារឯករាជ្យ ថ្ងៃទី ៩ វិច្ឆិកា ១៩៥៣ ដែលពេលនោះ ជាកាលបរិច្ឆេទចុងក្រោយ ការដកចេញនៃកម្លាំងរបស់បារាំង ចេញពីប្រទេសកម្ពុជា។ ការតស៊ូរបស់ព្រះអង្គមានតាំងពីពេលមុន តាមរយៈចលនាជាច្រើន ទាំងផ្ទៃក្នុងប្រទេស និងនៅលើឆាក អន្តរជាតិ។ ប្រសិនបើគ្មានវត្តមានរបស់ព្រះអង្គទេ ចំណោទចោទសួរថា តើមកដល់ពេលនេះ…
មិនបានជួបជុំនៅថ្ងៃអាទិត្យ ដោយសារបង្កក់ចៅ និងសប្តាហ៍ក្រោយ ១៥ តុលា ខួបសម្ដេចតា ដំបូង ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេស ក្មួយៗ កម្មករ/ការិនី ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបាន មកធ្វើពិធីនៅទីនេះសាជាថ្មីម្ដងទៀត ជាមួយនឹងកម្មករ/ការិនី ដែលអញ្ជើញមកពីតំបន់ជិតខាង នៃតំបន់នេះ ហើយដែលមានរហូតទៅដល់ ១៤.៤០០ នាក់។ ក្នុងចំណោមនោះ ក៏មានក្មួយៗមួយចំនួនក៏បានជួបជាមួយ ពូនៅឯកោះពេជ្ររួចហើយ។ នៅក្នុងកម្មវិធីក្នុងការជួបគ្នានៅឯកោះពេជ្រ ខ្ញុំសូមអធ្យាស្រ័យពីសំណាក់ក្មួយៗ ដែលមិនទាន់បានទៅជួប ដោយសារតែកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក៏មានការពាក់ព័ន្ធជាមួយធុរៈនៅក្នុងគ្រួសារ។ នោះគឺធុរៈទាក់ទង ជាមួយនឹងការបង្កក់ចៅ។ វាជាការមិនសមរម្យទេ នៅពេលដែលជីតាត្រូវមានភារកិច្ចនៅក្នុងការពរចៅចេញ ទៅមើលពន្លឺព្រះអាទិត្យជាលើកដំបូង ក្នុងរយៈពេលមួយខែ។ នៅថ្ងៃទី ១៥ ខែតុលា ខាងមុខនេះ កម្មវិធីរបស់ យើងក៏ត្រូវផ្អាកសាជាថ្មីម្ដងទៀត។ ដូចដែលក្មួយៗទាំងអស់បានដឹងហើយថា ថ្ងៃទី ១៥ ខែតុលា ជារៀងរាល់ឆ្នាំជាថ្ងៃឈប់សម្រាក ដើម្បីប្រជាពលរដ្ឋកម្ពុជារបស់យើង បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធចំពោះសម្ដេចឪ សម្ដេចតា សម្ដេចតាទួត…
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស និង អង្គពិធីទាំងមូលជាទីមេត្រី! និង អង្គពិធីទាំងមូលជាទីមេត្រី ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោ បាយជាតិ ស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ ២០១៧-២០២៥ នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជ- ការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្តួចផ្តើមរៀបចំគោលនយោបាយ ដ៏មានសារ សំខាន់នេះ។ ទន្ទឹមនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍនានា ជាពិសេសធនាគារអភិវឌ្ឍន៍ឤស៊ី ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រដល់ដំណើរការកសាងគោលនយោបាយនេះ រហូតបានចប់ជាស្ថាពរ។ ជារួម ការប្រកាសដាក់ឱ្យអនុវត្តនូវ គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ឆ្នាំ ២០១៧-២០២៥ នេះ ពិតជាមានភាពចាំបាច់ ក្នុងការបង្កើនឱកាសការងារសមរម្យ និងប្រកបដោយផលិតភាព ជូនប្រជាជនកម្ពុជាគ្រប់រូបដោយសមធម៌, ការលើកកម្ពស់ជីវភាព, ភាពថ្លៃថ្នូររបស់ប្រ ជាជន, ភាពសុខដុមរមនា និងការរួមចំណែកសម្រេចបានកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន។ ទន្ទឹមនេះ ការដាក់ចេញនូវគោលនយោបាយនេះ ក៏មានភាពប្រទាក់ក្រឡា…