Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ស្ពានទី ៨ ប្រសិទ្ធនាមហៅថា ស្ពានមិត្តភាពកម្ពុជាចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរព នឹករលឹក។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានវិលត្រឡប់មកស្រុកកំណើតសាជាថ្មីម្ដងទៀត ដើម្បីសម្ពោធបើកការដ្ឋានសាងសង់នូវស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលខ្ញុំសូមប្រសិទ្ធនាមហៅថា ស្ពានមិត្តភាពកម្ពុជាចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាស្ពានទី ៨ ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបានផ្ដល់ហិរញ្ញប្បទាន បូកជាមួយនឹងហិរញ្ញប្បទានរបស់ព្រះរាជាណាចក្រកម្ពុជា។ បើរាប់តាមស្ពាននៅតាមដងទន្លេមេគង្គនេះ មានចំនួនស្ពាន ៣៖ ស្ពានទី ១ គឺស្ពានទន្លេមេគង្គដែរ ដែលហៅថា សេកុង នៅឯស្ទឹងត្រែង។ ស្ពានទី ២ គឺ ស្ពានទន្លេមេគង្គស្ទឹងត្រែង។ សូមបញ្ជាក់ជូនបន្តិចថា ស្ពានទន្លេសេកុងស្ទឹងត្រែង គឺជាស្ពានមួយភ្ជាប់ទីមួយខេត្តស្ទឹងត្រែង ទៅជាមួយព្រំដែនឡាវឯណោះ។ ឯស្ពានទន្លេមេគង្គនៅស្ទឹងត្រែង គឺជាស្ពានមួយដើម្បីតភ្ជាប់រវាងខេត្តស្ទឹងត្រែង ក្រចេះ ជាមួយនឹងខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ បន្តចុះពីស្ទឹងត្រែងរហូតមកដល់ទីនេះ គឺយើងមានស្ពានមួយទៀត ដែលបើកការដ្ឋាននៅថ្ងៃនេះ។ បន្តទៅ…
ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ! ឯកឧត្តម តំណាងអោយស្ថានទូត នៃព្រះរាជាណាចក្រថៃ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ! ថ្ងៃនេះ យើងពិតជាមានមោទនភាព ដោយសារតែព្រះរាជាណាចក្រកម្ពុជារបស់យើង បានទទួលនូវសមិទ្ធផលថ្មីមួយទៀត គឺដាក់អោយសម្ពោធ ដើម្បីអោយដំណើរជាផ្លូវការ សម្រាប់រោងចក្រស៊ីម៉ង់ត៍ដ៏ធំនៅក្នុងទឹកដីខេត្តកំពតរបស់យើងនេះ។ កែតម្រូវឈ្មោះក្រុមហ៊ុន ជីប ម៉ុង អនុញាតអោយ ខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ ដើម្បីធ្វើការកែតម្រូវបន្តិច សម្រាប់ការហៅឈ្មោះរបស់ក្រុមហ៊ុននេះ។ បើយោងទៅលើភាសាអង់គ្លេស ដែលហៅថា Chip Mong Insee Cement Corporation យើងប្រើពាក្យត្រឹមថា “សាជីវកម្ម ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន” បានហើយ ព្រោះអម្បាញ់មិញ យើងប្រើពាក្យស្ទួនគ្នា ព្រោះពាក្យ “ខផូរេសិន” ហ្នឹង គឺជាពាក្យ “សាជីវកម្ម” ហ្នឹងឯង។ អញ្ចឹងទេ យើងមិនចំាបាច់ប្រើពាក្យក្រុមហ៊ុនមកបន្ថែមទៀតទេ…
ដំបូង អនុញ្ញាតឲ្យខ្ញុំសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្មួយៗកម្មករ/ការិនី ហើយក៏សូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅផងដែរ ចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងម្ចាស់រោងចក្រទាំង ៧ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ខ្ញុំពិតជាមានការរីករាយ ដោយសារថ្ងៃនេះ យើងបានមកជួបជុំសាជាថ្មីម្ដងទៀត បន្ទាប់ពីត្រូវអាក់ខានកាលពីថ្ងៃពុធ សប្ដាហ៍មុន ដោយសារតែចំថ្ងៃមាឃបូជា។ ថ្ងៃនេះ ព្រះមហាក្សត្រជាទីសក្ការៈរបស់យើង រួមជាមួយនិងសម្ដេចម៉ែ ព្រះអង្គបានយាងទៅសម្ពោធមន្ទីរពេទ្យនៅខណ្ឌឫស្សីកែវ. ដោយសារតែកម្មវិធីប្រថុចញ៉ុច ទើបនឹងបានដឹង ៣ ថ្ងៃមុននេះ (ឯ)កម្មវិធីនេះបានគ្រោងទុក រយៈពេលជិត ២ ខែរួចមកហើយ ដូច្នេះ ជំរើសតែមួយគត់ គឺសូមអភ័យទោសពីព្រះមហាក្សត្រ ពីហ្លួងម៉ែ ដើម្បីមកជួបជុំជាមួយនឹងកម្មករឯណេះ។ ឧបនាយករដ្ឋមន្ត្រីមួយចំនួន ក៏ត្រូវរៀបចំដើម្បីទៅដង្ហែព្រះមហាក្សត្រទៅសម្ពោធដាក់អោយប្រើប្រាស់នៅមន្ទីរពេទ្យ …។ ជីវិតជានាយករដ្ឋមន្ត្រីទោះឈឺក៏គ្មានសិទ្ធិសំរាកដែរ … សូមបញ្ជាក់ថាថ្ងៃនេះ ថ្ងៃស្អែក ថ្ងៃខានស្អែក ពិតជាថ្ងៃដែលពោរពេញទៅដោយការរវល់។ ថ្ងៃនេះនៅត្រឹមភ្នំពេញទេ ថ្ងៃស្អែកទៅដល់កំពត ថ្ងៃខានស្អែកទៅកំពង់ចាមឯណោះ។ នេះហើយជាជីវិតនាយករដ្ឋមន្ត្រីនោះ ទោះបីជាឈឺក៏គ្មានសិទ្ធិឈប់សំរាកនោះដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ អាឈឺនេះទៀតសោត វាចេះឈឺណាស់ តែពេលណាយើងឡើងលើគ្រែវាឈឺ។ ការពិត ថ្ងៃប្រជុំគណៈរដ្ឋមន្ត្រីនោះ ខ្ញុំឈឺទេ។ ពេលប្រជុំគណៈរដ្ឋមន្ត្រី…