Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សូមផ្ញើជូនចំពោះឯកឧត្តម លោកជំទាវ ឯកឧត្តម ម៉ម ប៊ុនហេង, ឯកឧត្តម កើត រឹទ្ធិ ព្រមទាំង អភិបាលខេត្តរាជធានី, ក្នុងសារដែលខ្ញុំផ្តល់កាលពីម្សិលម្ង៉ៃ ពាក់ព័ន្ធនឹងការត្រូវបូជាសព មានសំណើលើកឡើងពីសហគមន៍ឥស្លាមទាក់ទិននឹងការបញ្ចុះសព ដែលនោះចាត់ទុកថាជាកាតព្វកិច្ចដែលមិនអាចចៀសវាងបានសម្រាប់សហគមន៍មូស្លីម។ ដូច្នេះ ខ្ញុំបានអនុញ្ញាតដោយមានការលើកលែងជាករណីពិសេសសម្រាប់បងប្អូនមូស្លីមកម្ពុជា ដែលនឹងត្រូវទទួលបាននូវការអនុញ្ញាតឲ្យមានការបញ្ចុះសពទៅតាមរបៀបចាត់ចែងមួយដែលមានធ្វើវិធានសុខាភិបាលទៅតាមនោះផងដែរ។ អញ្ចឹង នៅក្នុងពេលដែលធ្វើអនុក្រឹត្យក៏ត្រូវមានចែងបញ្ញត្តិដោយឡែក ដែលមានករណីលើកលែងចំពោះបងប្អូនមូស្លីមនៅកម្ពុជាក្នុងករណីដែលមានការមរណភាពដោយសារកូវីដ-១៩ នេះ។ នេះគឺជារឿងចាំបាច់ តែខ្ញុំគិតថាបងប្អូនមូស្លីមប្រហែលជាមិនមានករណីមរណៈភាពដោយសារកូវីដ-១៩ នោះទេ ប៉ុន្តែនេះជាការបង្ការរបស់យើងក្នុងករណីដែលកើតមាន គឺអនុញ្ញាតឲ្យពួកគាត់បានធ្វើពិធីបញ្ចុះទៅតាមប្រពៃណីតាមទំនៀមទំលាប់នៃការគោរពរបស់បងប្អូនមូស្លីមនៅកម្ពុជា។ សុំឯកឧត្តម លោកជំទាវ មេត្តាយោគយល់អំពីបញ្ហានេះ។ សង្ឃឹមថាបងប្អូនជនរួមជាតិរបស់យើងក៏យោគយល់អំពីបញ្ហានេះ ព្រោះភាគច្រើននៅប្រទេសរបស់យើង គឺជាប្រទេសដែលធ្វើការបូជាទេ ប៉ុន្តែ ករណីមូស្លីមក៏ជាករណីមួយផ្សេងដែលយើងត្រូវគោរពទៅតាមប្រពៃណី ទំនៀមទម្លាប់របស់ពួកគាត់។ ច្បាស់ជាមានសំណើពីជនជាតិចិនហើយ។ ប៉ុន្តែ ខ្ញុំគិតថា ករណីចិនគឺដូចជាមិនទាន់មានការត្រូវបែងចែកនោះទេ ព្រោះបញ្ហានេះជាករណីកូវីដ-១៩។ ច្បាស់ជាមានបញ្ហាលើកឡើងហើយ។ យើងត្រូវខិតខំពន្យល់អំពីបញ្ហានេះ ដើម្បីចៀសវាងការចោទឡើងទាក់ទងជាមួយសាសនានេះសាសនានោះ … ប្រជាជន(មូស្លីម)នៅក្នុងប្រទេសកម្ពុជាយើងមានតែ ៥ ភាគរយ តែប៉ុណ្ណឹងទេ។ ដូច្នេះ ចំនួននេះហើយដែលខ្ញុំជឿថា ប្រហែលជាមិនមានស្លាប់ពីកូវីដ-១៩ សម្រាប់ជនជាតិមូស្លីមនោះទេ នៅក្នុងពេលដែលពួកគាត់អនុវត្តវិធានការសុខាភិបាលនោះ។ សូមអរគុណ។ សុំយកទៅអនុវត្ត។…
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ថ្ងៃនេះ សភាពការណ៍ក្នុងប្រទេសយើងពិតជាមិនធម្មតា។ រហូតមកដល់ម៉ោងនេះ ការរកឃើញអ្នកឆ្លងថ្មី កូវីដ-១៩ រហូតដល់ ៤៩ នាក់ គិតតែនៅទីក្រុងភ្នំពេញ ខេត្ដព្រះសីហនុ និងមកពីខេត្តព្រៃវែង និងអាចមានផ្នែកខ្លះនៅក្នុងខេត្តកណ្ដាលតែប៉ុណ្ណោះ។ សភាពការណ៍នេះ បានដាក់ចេញជាចំណោទធំៗសម្រាប់យើងក្នុងការបន្ដជំហានប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ។ ក្នុងស្ថានភាពបែបនេះ ខ្ញុំសូមអំពាវនាវផង និងចេញបញ្ជាផង។ ការចេញបទបញ្ជា គឺសុំឲ្យស្ថាប័ននីមួយរបស់រាជរដ្ឋាភិបាល និងសុំអំពាវនាវស្ថាប័ននីតិបញ្ញតិ្ដ សុំផ្អាកបណ្ដោះអាសន្ននៅស្ថាប័ន តែយ៉ាងហោចណាស់យើងត្រូវមានមនុស្សធ្វើការតិចតួច ដោយ(ឲ្យ)មនុស្សភាគច្រើនធ្វើការតាមផ្ទះ ក្នុងរយៈពេលយ៉ាងតិច ៧ ថ្ងៃ។ ក្រោយ ៧ ថ្ងៃ ខ្ញុំព្រះករុណាខ្ញុំនឹងជូនដំណឹងទៅស្ថាប័នទាំងនោះ។ ធ្វើយ៉ាងដូច្នេះ យើងនឹងបញ្ចៀសបាននូវហានិភ័យ ដែលយើងមិនទាន់ស្គាល់នូវអ្នកដែលមានការពាក់ព័ន្ធ ព្រោះមានការច្របូកច្របល់ខ្លាំងណាស់នៅពេលនេះ។ មានការឆ្លងនៅក្នុងក្របខណ្ឌនគរបាល មន្ដ្រីរាជការ រហូតដល់សិល្បករ សិល្បការិនីផងដែរ។ ដូចនេះ ការបិទស្ថាប័នជាបណ្ដោះអាសន្ននេះ មិនមែនជាការបិទទាំងស្រុងទេ ក៏ប៉ុន្ដែសុំឲ្យកាត់បន្ថយចំនួនមនុស្សយ៉ាងតិច ៩០% ហើយមានមនុស្សមួយចំនួនតួចតែប៉ុណ្ណោះ ដែលនៅប្រចាំការធ្វើការតាមស្ថាប័ន។ សម្រាប់វិស័យឯកជន ខ្ញុំសូមស្នើឲ្យមានការយកចិត្តទុកដាក់ បើអាចធ្វើបានសុំកាត់បន្ថយបុគ្គលិក(មកធ្វើការ ដោយ)ផ្លាស់ប្ដូរវេនគ្នា ដើម្បីបញ្ចៀសភាពកកកុញរបស់មនុស្សនៅតាមកន្លែងធ្វើការផង និងតាមផ្លូវផង។ ខ្ញុំសូមអំពាវនាវក្រុមគ្រួសារ សុំកុំអោយកូនៗ ចេញក្រៅផ្ទះ…
ប្រកាសបើកជាផ្លូវការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ អស់លោក លោកស្រី លោកជំទាវតំណាងអង្គការសុខភាពពិភពលោក, លោកជំទាវតំណាងអង្គការ UNICEF ប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមចាក់វ៉ាក់សាំង ជាមួយនឹងភរិយារបស់ខ្ញុំ ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត ហើយក៏យកឱកាសនេះ ដើម្បីប្រកាសបើកជាផ្លូវការនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩។ ហេតុអ្វីបានជាយើងត្រូវយកថ្ងៃនេះ ធ្វើជាថ្ងៃប្រកាសបើកជាផ្លូវការនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ នៅពេលដែលយើងបានចាក់លើចំនួនមនុស្សរហូតទៅ ១២៥,០០០ ជាងរួចទៅហើយ ដោយប្រើវ៉ាក់សាំង Sinopharm របស់សាធារណរដ្ឋប្រជាមានិតចិន? បញ្ហាសិ្ថតនៅត្រង់ថា ពេលដែលយើងចាប់ផ្ដើមចាក់វ៉ាក់សាំងនៅថ្ងៃទី ១០ ខែកុម្ភៈ ពេលនោះមិនមានគ្របដណ្ដប់ទៅលើមនុស្សទូទៅទេ។ វ៉ាក់សាំងនោះ (Sinopharm) បានគ្របដណ្ដប់ត្រឹមតែអ្នកមានអាយុពី ៥៩ ឆ្នាំចុះក្រោមតែប៉ុណ្ណោះ។ ប៉ុន្តែ ថ្ងៃនេះ ជាមួយនឹងវត្តមានរបស់វ៉ាក់សាំង AstraZeneca ដែលទទួលបានពីអង្គការសុខភាពពិភពលោក តាមរយៈ COVAX គឺយើងមានលទ្ធភាពគ្របដណ្ដប់អ្នកដែលមានអាយុក្រោម ៥៩ ឆ្នាំផង និងមានលទ្ធភាពគ្របដណ្ដប់ទៅលើអ្នកដែលមានអាយុលើសពី ៦០ ឆ្នាំផងដែរ។ មុនចូលឆ្នាំខ្មែរ Sinopharm ៤០ ម៉ឺនដូសទៀតនឹងមកដល់កម្ពុជា ខ្ញុំសូមជម្រាបជូនថា មកដល់ពេលនេះ យើងបានទទួលវ៉ាក់សាំងចំនួន ២…