Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សូមអរគុណឯកឧត្ដមប្រធាន! ជាដំបូង ខ្ញុំសូមអរគុណឯកឧត្ដមប្រធាន ដែលបានអញ្ជើញខ្ញុំមកទស្សនកិច្ចនៅសាធារណរដ្ឋតួកគីយេ ហើយទទួលបដិសណ្ឋារកិច្ចដ៏ល្អ ក៏ដូចជាការចរចាអម្បាញ់មិញនេះប្រកបដោយផ្លែផ្កា។ ខ្ញុំពេញចិត្តនឹងការថ្លែងរបស់ឯកឧត្ដមអម្បាញ់មិញ ទាក់ទងនឹងទំនាក់ទំនងរបស់យើង ក៏ដូចជាការចែករំលែកនូវសភាពការណ៍អន្តរជាតិ និងតំបន់ ដែលភាគីទាំងពីរយកចិត្តទុកដាក់។ ខ្ញុំពិតជាមានការរីករាយដែលបានមកទស្សនកិច្ចនៅតួកគីយេ សាជាថ្មីម្ដងទៀត បន្ទាប់ពីទស្សនកិច្ចនៅឆ្នាំ២០១៨ ដែលពេលនោះខ្ញុំនៅជានាយករដ្ឋមន្រ្តី។ ប៉ុន្តែ ទស្សនកិច្ចនៅពេលនោះក៏បានបង្កើតឲ្យមាននូវការរៀបចំស្ថានទូតនៅទីក្រុងអង់ការ៉ានេះ បន្ទាប់ពីតួកគីយេមានស្ថានទូតនៅទីក្រុងភ្នំពេញឆ្នាំ២០១៣។ ២០១៨ ខ្ញុំទស្សនកិច្ច ២០១៩ យើងបង្កើតបានស្ថានទូតនៅទីនេះ ដែលនេះគឺជាមូលដ្ឋានដ៏សំខាន់មួយ ហើយកិច្ចព្រមព្រៀងជាច្រើន យើងបានចុះហត្ថលេខាជាមួយគ្នា។ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនតួកគីយេ ដែលបានផ្ដល់ជំនួយឧបត្ថម្ភទាំងឡាយសម្រាប់កម្ពុជា ក្នុងនោះ និស្សិតអាហារូបករណ៍កំពុងសិក្សានៅទួរគីយេ ហើយមួយចំនួនក៏បានវិលត្រឡប់ទៅកាន់ប្រទេសវិញ។ ហើយសង្ឃឹមថា យើងនឹងទទួលបាននូវជំនួយឧបត្ថម្ភ ទាំងនៅទីនេះ ក៏ដូចជាការជួយពង្រឹងសមត្ថភាពធនធានមនុស្ស ក៏ដូចជាស្ថាប័ននៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ ខ្ញុំពិតជាមានការរីករាយ ដែលឯកឧត្ដមប្រធានបានផ្ដល់ឱកាសសម្រាប់ពួកយើង ក្នុងទស្សនកិច្ចនេះ។ វាបង្ហាញអំពីមិត្តភាពរបស់យើង ដែលគាប់ជួនទស្សនកិច្ចរបស់ខ្ញុំនេះ គឺធ្វើឡើងចំខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងដ៏យូរលង់របស់យើង។ រយៈពេល ៦៥ឆ្នាំ មិនមែនជារយៈពេលខ្លីទេ ជារយៈពេលមួយដែលវែង។ ប៉ុន្តែ ដោយសារតែស្ថានភាពរបស់កម្ពុជាមានការបត់បែន សោកនាដកម្មបានកើត យើងក៏ទើបនឹងមានឱកាសដើម្បីចាប់ផ្ដើមសាជាថ្មីនូវទំនាក់ទំនងនេះ។ ទោះបីថា កម្រិតអ្វីដែលជាគោលដៅដែលយើងចង់បានមិនទាន់សម្រេច តែខ្ញុំជឿជាក់ថា តាមរយៈនៃការខិតខំប្រឹងប្រែងរវាងរដ្ឋាភិបាលទាំងពីរ…
ខ្ញុំសូមផ្ញើជូនចំពោះ លោក អឹម នី ក៏ដូចជាអ្នកសារព័ត៌មាន ព្រមទាំងបងប្អូនទាំងអស់ដែលបានចូលមើលតេឡេក្រាមនេះ។ តាមការរៀបរាប់របស់លោក អឹម នី ដែលខ្ញុំហៅថាប្អូនឬបង ប៉ុន្តែប្រហែលជាអាយុមិនច្រើនជាងខ្ញុំទេ។ ខ្ញុំសូមបញ្ជាក់ថា៖ទីមួយ ខ្ញុំគ្មានប្រវត្តិច្រើនទេគឺមានប្រវត្តិតែមួយគត់ គឺប្រវត្តិដែលបានថតជាខ្សែភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី រួចមកហើយ។ នេះគឺជាប្រវត្តិពិតរបស់ខ្ញុំ ហើយខ្ញុំក៏បានធ្វើបឋកថាថ្ងៃមុនអស់រយៈពេលពីរម៉ោង។ ខ្ញុំបាននិយាយច្រើនហើយ។ រឿងរបៀបនេះកើតឡើងមិនតិចជាង៥០ដងទេ ចាប់តាំងពីឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ អ្នកនេះអះអាងថាជួយខ្ញុំបែបនេះ ជួយខ្ញុំបែបនោះ មិនមែនជារឿងត្រឹមត្រូវទេ គ្មានអ្នកណាជួយខ្ញុំទេ មានតែខ្ញុំជួយអ្នកដទៃ ខ្ញុំសូមបញ្ជាក់។ ខ្ញុំមិនដឹងថាតើខ្ញុំរកពាក្យពេចន៍ដោះស្រាយយ៉ាងម៉េច សារព័ត៌មានយកមកចុះផ្សាយបែបនេះ។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនដែលភ្លេចគុណអ្នកណាទេ ក៏ប៉ុន្តែសូមអោយអ្នកដទៃគោរពគោលការណ៍និយាយត្រង់ និយាយពិត ព្រោះមិនអាចយកភាពកាឡៃ… ហើយរឿងដែលមិនដែលស្គាល់គ្នាមករស់នៅឯខេត្តពោធិសាត់ ហើយខេត្តពោធិសាត់ពេលនោះនៅភូមិភាគពាយព្យ វាឆ្ងាយណាស់ជាមួយនឹងជ្រុងម្ខាងនៃភូមិភាគបូព៌ាទិសដែលនៅស្រុកមេមត់ឯណោះទៅវាមិនរួច។ តែប្អូនបាននិយាយដល់ តាម៉ុក ជាភូមិភាគនិរតី តើប្អូននៅភូមិភាគពាយព្យឬភូមិភាគនិរតី? ហើយបងមិនដែលបានជួបប្អូនទាល់តែសោះ។ អាច(ថា)ប្អូនជួយមនុស្ស ប៉ុន្តែប្អូនប្រហែលជាស្គាល់មនុស្សខុស បងអត់ដែលបានជួបជាមួយប្អូនទេ ហើយក៏មិនមានអ្វីដែលត្រូវជួបដែរ។ ប្អូនទៅជួយបងឱ្យបងរត់? អត់មានទេប្អូន។ ពេលនោះបងជាមេបញ្ជាការម្នាក់ បងអាចនឹងបញ្ជាកងទ័ព ឬក៏អាចធ្វើអីមិនចាំអ្នកណាមកប្រាប់បងទេនៅពេលនោះ។ នេះគ្រាន់តែជម្រាបជូនជាដំណឹង។ សូមអ្នកអ្នកព័ត៌មានដកការផ្សព្វផ្សាយនេះចេញទៅ ជាជាងទុកឱ្យមានការភាន់ច្រឡំ…
[ចាប់ផ្តើមសេចក្តីអធិប្បាយ១] ថ្ងៃនេះ ដែលខ្ញុំអង្គុយតុមួយម្នាក់ឯង ប្រហែលជាមិនហួសហេតុពេកទេ។ នេះក៏ជាការស្មើភាពដែរ ដោយថាអ្នកទាំងអស់គ្នាអង្គុយស្តាប់ ឯខ្ញុំអ្នកនិយាយ។ បើសិនខ្ញុំទៅនិយាយនៅទីនោះ គឺប្រហែលជាវាត្រឹមត្រូវហើយ ក៏ប៉ុន្តែវាអយុត្តិធម៌បន្តិចសម្រាប់ខ្ញុំ ដោយសារតែខ្ញុំត្រូវនិយាយច្រើន។ គេតម្រូវឱ្យខ្ញុំត្រូវធ្វើបាឋកថាទាក់ទងនឹងបទពិសោធន៍របស់កម្ពុជា។ ដូច្នេះ សូមមានការយោគយល់ដែលខ្ញុំត្រូវអង្គុយនិយាយ ត្រឹមតែ ១ម៉ោង ឬលើស ១ម៉ោងបន្តិច អំពីបញ្ហាដែលមានមកស្ទើរតែកន្លះសតវត្សរ៍ ឬអាចនិយាយថាជាងកន្លះសតវត្សរ៍ផង។ អាចនឹង(មានពេលមិន)មិនគ្រប់គ្រាន់។ ប៉ុន្តែ សូមអធ្យាស្រ័យដោយសារតែបាឋកថាទាក់ទងនឹងបទពិសោធរបស់កម្ពុជាវាវែងបន្តិច បើឱ្យខ្ញុំធ្វើសុន្ទរកថាវាខ្លី។ អញ្ចឹងសូមអធ្យាស្រ័យ។ [ចប់សេចក្តីអធិប្បាយ១] ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួមជាគណៈអធិបតី នាឱកាសដ៏វិសេសវិសាលនេះ និងចែករំលែកបទពិសោធដឹកនាំផ្ទាល់របស់ខ្ញុំ ក្នុងការកសាងកម្ពុជាឡើងវិញ ទាំងក្នុងដំណាក់កាលសង្គ្រាម និងក្រោយសង្គ្រាម ជាពិសេស ក្នុងការរំដោះជាតិ ការផ្សះផ្សាជាតិ ដំណើរការនៃការកសាងជាតិឡើងវិញ និងការកសាងសន្តិភាព ដែលរំដោះប្រទេសដ៏កម្សត់មួយនេះ ឱ្យចាកផុតទាំងស្រុងពីរបបប្រល័យពូជសាសន៍ដ៏ឃោឃៅ និងពីភ្នក់ភ្លើងសង្គ្រាមដ៏រ៉ាំរៃ ដោយសម្រេចបានសន្តិភាពពេញលេញ ដែលកម្ពុជាពុំធ្លាប់មានក្នុងរយៈពេល ៥០០ ឆ្នាំនៅ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ការថែរក្សាបាននូវចីរភាពនៃសន្តិភាព និងវឌ្ឍនភាពសង្គមយ៉ាងឆាប់រហ័ស ដែលប្រជាជនកម្ពុជាទាំងអស់កំពុងក្រេបជញ្ជក់ផ្លែផ្កាសព្វថ្ងៃនេះ។ កាលពីដើមខែកញ្ញាកន្លងទៅនេះ ខ្ញុំបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពី…