Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ សម្តេចព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ គណៈចាងហ្វាងជាន់ខ្ពស់សាសនិកឥស្លាម ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ តំណាងអង្គទូតនៃបណ្ដាប្រទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្ដាគណបក្សនយោបាយក្នុងសម្ព័ន្ធភាព និងក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ សមាជិក សមាជិកា នៃអង្គមីទ្ទីង និងបងប្អូនជនរួមជាតិទាំងអស់ជាទីស្នេហា! ថ្ងៃ ៧ ខែមករា ឆ្នាំ ២០២៤ នេះ ជាថ្ងៃគម្រប់ខួប ៤៥ ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឱ្យប្រជាជាតិខ្មែរបានរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត។ ជ័យជម្នះ ៧មករា បានដណ្ដើមមកជូនប្រជាជនវិញ នូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុតរបស់កម្ពុជា និងបើកឡើងនូវសករាជថ្មីគឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ បន្ទាប់ពីជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូកប្រកបដោយជោគជ័យ…
សម្ដេចអនុប្រធានទាំងបួន!ឯកឧត្តម លោកជំទាវ ជាប្រធានគណបក្ស និងថ្នាក់ដឹកនាំនៃគណបក្សនយោបាយទាំងអស់ដែលបានអញ្ជើញចូលរួមនៅថ្ងៃនេះ ជាដំបូង ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ នៃបណ្ដាគណបក្សនយោបាយទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមក្នុងកិច្ចសហប្រតិបត្ដិការ និងចងសម្ព័ន្ធភាព និងចុះហត្ថលេខានៅថ្ងៃនេះ។ ក្នុងឋានៈជាម្ចាស់ផ្ទះ ខ្ញុំមានការរីករាយ ដែលឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្ដាគណបក្ស អញ្ជើញមកទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ។ យើងទាំងអស់គ្នាបានដឹងអំពីប្រវត្ដិនៃការចាប់ផ្ដើមរបស់យើងមាន ១៨ គណបក្សនយោបាយ ដែលមានសំណូមពរសុំជួបខ្ញុំនិងចងសម្ព័ន្ធភាព។ ផ្ដើមចេញពីគំនិតផ្ដួចផ្ដើមរបស់ ១៨គណបក្សនយោបាយនេះ ខ្ញុំក៏បានជំរាបជូនទៅគណបក្សដទៃទៀត (ធ្វើអោយ)ចំនួន បានឡើងដល់ ២៨គណបក្សនយោបាយ ដែលនឹងធ្វើកិច្ចសហប្រតិបត្ដិការចងសម្ព័ន្ធភាពជាមួយគ្នានៅថ្ងៃនេះ។ ដើម្បីងាយយល់និងបង្ហាញជូនជនរួមជាតិឲ្យបានជ្រាប ខ្ញុំគួរតែអាននូវខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្ដិការ និងសម្ព័ន្ធភាពនៃបណ្ដាបក្សនយោបាយនៅកម្ពុជា ហើយខ្ញុំគួរតែបកស្រាយលើចំណុចមួយចំនួន។ ខ្ញុំសូមអានទាំងស្រុងនៃកិច្ចព្រមព្រៀងនេះ។ (ក) ខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្ដិការនិងចងសម្ព័ន្ធភាព រវាងគណបក្សនយោបាយ កិច្ចព្រមព្រៀងសហប្រតិបត្ដិការនិងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជា ដើម្បីជំរុញការអនុវត្ដនយោបាយបង្រួបបង្រួមជាតិឲ្យបានកាន់តែរឹងមាំ ដើម្បីប្រមូលកំលាំងស្នេហាជាតិចូលរួមថែរក្សាសន្ដិភាព ស្ថិរភាពនយោបាយសំដៅធានាឲ្យភាពសុខសាន្ដ និងការអភិវឌ្ឍប្រទេសរយៈពេលយូរអង្វែង គណបក្សចំនួន ២៨ (ដែលខ្ញុំមិនអានឡើងវិញនូវឈ្មោះទាំង ២៨គណបក្ស ដែលគណៈចាត់តាំងកម្មវិធីបានឧទ្ទេសនាមនោះទេ) បានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នា និងបានព្រមព្រៀងគ្នាដូចតទៅនេះ៖ ១. ពង្រឹងកិច្ចសហប្រតិបត្ដិការល្អជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យភាព និងស្វ័យភាពរបស់គណបក្សនិមួយៗដើម្បីផលប្រយោជន៍ជាតិនិងប្រជាជន។ ២.…
ផ្ញើជូនឯកឧត្តម លោកជំទាវ ប្រធានគណបក្សនយោបាយ និងថ្នាក់ដឹកនាំនៃបណ្ដាគណបក្សនយោបាយ ថ្ងៃនេះ ខ្ញុំពេញចិត្តដែលបានទទួលនូវការស្នើសុំ ក៏ដូចជាសេចក្ដីថ្លែងការណ៍នៃបណ្ដាគណបក្សនយោបាយនានា ដែលមានបំណងចងសម្ព័ន្ធភាពជាមួយនិងគណបក្សប្រជាជនកម្ពុជា។ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅគំនិតផ្ដួចផ្ដើមនិងបំណងដ៏ល្អរបស់បណ្ដាគណបក្សនយោបាយ ដែលបានផ្ញើ(ការស្នើសុំ)និងការធ្វើសេចក្ដីថ្លែងការណ៍រួចមកហើយ។ ខ្ញុំសូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ពេញចិត្តនឹងការចងសម្ពន្ធភាពលើមូលដ្ឋាននៃការគោរពឯករាជ្យភាពនៃគណបក្សរៀងៗខ្លួន។ គណបក្សប្រជាជនកម្ពុជា មិនព្យាយាមត្រួតត្រាទៅលើគណបក្សនយោបាយដទៃទេ ប៉ុន្តែពេញចិត្តនឹងធ្វើការជាមួយគណបក្សផ្សេងទៀត ដោយគោរពនូវឯករាជ្យរបស់បណ្តាគណបក្សទាំងអស់ ដោយចាត់ទុកគណបក្សទាំងអស់ជាដៃគូស្មើភាពនឹងគណបក្សប្រជាជនកម្ពុជា។ យើងមិនបានគិតថាគណបក្សបក្សប្រជាជនកម្ពុជា ជាគណបក្សធំ ឯគណបក្សដទៃដែលមិនបានចូលរួមបោះឆ្នោត ឬបានចូលរួមបោះឆ្នោតតែគ្មានកៅអីក្នុងសភា ជាគណបក្សតូចតូចឬក៏ជាគណបក្សដែលមិនស័ក្កិសមជាធ្វើជាដៃគូនោះទេ។ យើងផ្ដល់ការគោរពចំពោះគណបក្សទាំងអស់ដែលចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ។ តាមខ្ញុំដឹង រាជរដ្ឋាភិបាលបានត្រៀមទទួលយកគណបក្សចំនួន ៣០ចូលរួមនៅក្នុងក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជាត្រៀមទទួលយកនូវដៃគូទាំងអស់ដែលចង់រួបរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមរូបភាពនៃការចងសម្ពន្ធភាពកិច្ចសហប្រតិបត្តិការដោយស្មើភាពនិងស្មើសិទ្ធ។ ខ្ញុំបានឱ្យក្រុមជំនួយការថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រៀងនូវកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ រវាងគណបក្សទាំងអស់ដែលនឹងចងសម្ពន្ធភាពជាមួយគ្នា។ ខ្ញុំនឹងជួបជាមួយឯកឧត្តមលោកជំទាវនាពេលខាងមុខ ដើម្បីពិភាក្សាលើខ្លឹមសារនៃពង្រៀងកិច្ចព្រមព្រៀងនោះ ហើយក៏នឹងឈានទៅចុះហត្ថលេខាលើពិធីសារឬកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជាផងដែរ។ យើងមានតម្រូវការរួបរួមបណ្តាគណបក្សនយោបាយនានានៅកម្ពុជា ដើម្បីសម្រេចគោលដៅនៃការរក្សាសន្តិភាព ធានាការអភិវឌ្ឍរយៈពេលវែង រួមជាមួយគ្នាការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារសិទ្ធមនុស្ស លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។ ដូចជាកិច្ចការផ្សេងទៀតដែរ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាតម្រូវឱ្យយើងរួបរួមគ្នាដើម្បីការពារ ឬនិយាយមួយម៉ាត់ឱ្យខ្លីការពាររដ្ឋធម្មនុញ្ញ។ យើងក៏មានកាតព្វកិច្ចដើម្បីកំចាត់ចោលនូវនយោបាយជ្រុលនិយមឱ្យចេញឱ្យផុតពីព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាដល់សាមគ្គីភាព ឯកភាពជាតិ ក៏ដូចជារក្សាសន្តិភាព…