Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ចត្តាឡីស័កជាផ្នែកដ៏សំខាន់នៃជោគជ័យក្នុងការប្រយុទ្ធនឹង COVID-19 ជាង ១០ ខែកន្លងមក ជម្រាបជូនឯកឧត្តម ម៉ម ប៊ុនហេង និងសហការីក្នុងគណៈរដ្ឋមន្រ្តី ជាពិសេសចំពោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ឬមន្រ្តីដែលពាក់ព័ន្ធជាមួយនឹង COVID-19 កំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធទៅនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសហុងគ្រីមកកាន់កម្ពុជា។ កាលពីម្សិលមិញនេះ ឯកឧត្តម ប្រាក់ សុខុន បានជួបតាមទូរស័ព្ទផ្ទាល់ជាមួយនឹងឯកឧត្តមរដ្ឋមន្រ្តីការបរទេសហុងគ្រី ដែលគាត់កំពុងតែព្យាបាលនៅក្នុងមន្ទីរពេទ្យឯទីក្រុង Budapest (ប្រទេសហុងគ្រី)។ គាត់បានសុំអធ្យាស្រ័យអំពីផលប៉ះពាល់មកដល់យើង (ហើយគឺដោយសារតែ)មកពីខ្លួនគាត់ធ្វើតេស្ដមិនមាន COVID-19 នោះទេ ទើបគាត់ចេញមកទស្សនកិច្ច។ ឯការឆ្លងនេះទៀត ប្រពន្ធគាត់ កូនទាំង ២ រួមទាំងអ្នកធ្វើដំណើរ អត់មានបញ្ហាអ្វីទាំងអស់ (គ្មានរោគសញ្ញា COVID-19) តែចម្លែកតែគាត់ម្នាក់។ តាមរយៈឯកឧត្តម ប្រាក់ សុខុន (ខ្ញុំ)ក៏បានផ្ដាំផ្ញើមកសួរសុខទុក្ខចំពោះគាត់។ ច្បាស់ណាស់ថា COVID-19 បានកើតមានចំពោះរដ្ឋមន្រ្តីការបរទេសហុងគ្រី។ ដូច្នេះ យើងនៅកម្ពុជា មកដល់ពេលនេះ ក្រសួងសុខាភិបាលបានខិតខំធ្វើតេស្ដរហូតដល់ជាង ៨០០ នាក់ … រាប់ទាំងកូនប្រពន្ធ និងអ្នកដែលមានការពាក់ព័ន្ធ ហើយក៏ដាក់ឱ្យធ្វើចត្តាឡីស័ក។ ការធ្វើចត្តាឡីស័ក…
សមិទ្ធផលថ្មីលើដីសន្តិភាព៖ បើកការដ្ឋានស្ពានពីរ និងបើកឱ្យប្រើប្រាស់ផ្លូវក្រោមដីបណ្តោះអាសន្ន ឯកឧត្តម លោកជំទាវ លោក លោកស្រី បង ប្អូន កូនក្មួយជាមន្ត្រីរាជការ កម្មករ/ការiនីជាទីស្រលាញ់។ ថ្ងៃនេះ ខ្ញុំមានការរីករាយដែលបានមកចូលរួមសម្ពោធបើកការដ្ឋាន ក៏ដូចជាការប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវក្រោមដី។ យើងត្រូវធ្វើកម្មវិធីពីរនៅថ្ងៃនេះរួមគ្នាតែម្ដង។ ទីមួយគឺ កម្មវិធីការកសាងស្ពានពីរកន្លែង ដូចដែលក្នុងរបាយការណ៍របស់អភិបាលរាជធានីភ្នំពេញ និងលោកឧកញ៉ា ពុង ឃាវសែ គឺទីមួយ ស្ពានបេតុងប្រវែង ៦០ ម៉ែត្រ ទទឹង ២១ ម៉ែត្រ ដែលតភ្ជាប់តំបន់កោះនរា ទៅកាន់ផ្លូវជាតិលេខ ១ ឯស្ពានទីពីរ គឺស្ពានបេតុងខ្សែកាបប្រវែង ៨២៤ ម៉ែត្រ ទទឹង ២៤,៥ ម៉ែត្រ ពីតំបន់អភិវឌ្ឍកោះនរាទៅកាន់ទីក្រុងកោះពេជ្រ។ នេះជាកម្មវិធីទីមួយ។ ឯកម្មវិធីទីពីរតាមសំណូមពររបស់អភិបាលរាជធានីភ្នំពេញ គឺថ្ងៃនេះយើងនឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននូវផ្លូវក្រោមដីមេប្រវែង ៤៨៨ ម៉ែត្រ ក្នុងគម្រោងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។ ខ្ញុំរីករាយ ថ្ងៃនេះដោយសារតែយើងបានមកជួបជុំ ដើម្បីបើកការដ្ឋានសាងសង់នូវសមិទ្ធផលថ្មីមួយទៀតដែលជាសមិទ្ធផលសម្រាប់ការអភិវឌ្ឍផង និងផ្នែកដែលជួយដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍។ លឺសូរបងប្អូនមួយចំនួនបាននិយាយថា សមិទ្ធផលថ្មីលើដីសន្តិភាព។ នេះជាភាសាល្អដែរ ព្រោះការពិតវាអញ្ចឹង។…
“ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក” ថ្ងៃនេះ យើងបានជួបជុំគ្នា។ បើទោះបីថា បងប្អូនបានជួបប្រទះនូវគ្រោះទឹកជំនន់ ហើយបង្កើតឱ្យមានស្ថានភាពមិនសប្បាយចិត្ត ក៏ប៉ុន្តែការជួបជុំរបស់យើងថ្ងៃនេះ ក៏អាចនឹងបង្កើតនូវបរិយាកាសមួយសម្រាប់ការឈានទៅមុខបន្តទៀត។ ខ្ញុំសូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានទន្ទឹងរង់ចាំខ្ញុំនៅទីនេះ ជាមួយនឹងវត្តមានរបស់ខ្ញុំៗ ក៏សូមអភ័យទោសអំពីការយឺតយ៉ាវ ដោយសារតែអម្បាញ់មិញខ្ញុំត្រូវជាប់កម្មវិធីនៅស្រុកអូរជ្រៅ។ ប៉ុន្តែ ដោយសារតែស្រុកអូរជ្រៅ បានធ្វើពិធីតាំងពីម៉ោង ៦:៤០ អញ្ចឹងយើងមកទីនេះបានលឿនជាងការគ្រោងទុក។ យ៉ាងណាក៏ដោយ ខ្ញុំសូមអភ័យទោសនូវការយឺតដំណើរ ដោយសារយើងជាប់ឯណោះផង ហើយត្រូវមកឯណេះផង ការមកចែកអំណាយសង្គ្រោះនិងសួរសុខទុក្ខបងប្អូននៅខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល ៣ ថ្ងៃ … អាចចាត់ទុកថា យឺតជាងគេនៅក្នុងខេត្តបន្ទាយមានជ័យ តែការមកយឺត ប្រសើរជាងមិនបានមក។ ខ្ញុំសូមយកឱកាសនេះ ចូលរួមដំបូងសុំពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខ ពីអង្គព្រះមហាក្សត្រ និងសម្ដេចព្រះមាតាជាតិ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជារាស្រ្ត។ ក្នុងពេលនេះដែរ ខ្ញុំក៏សូមសម្ដែងនូវមរណទុក្ខចំពោះអ្នកដែលបានបាត់បង់សមាជិកគ្រួសារ ដែលថ្ងៃនេះ ដូចជាមានមួយគ្រួសារមកទីនេះដែរ មានកូនអាយុ ២ ឆ្នាំ (បានបាត់បង់ជីវិត)។ ពិតជាកម្សត់សម្រាប់បញ្ហាដែលយើងបានជួបប្រទះ។ បើទោះបីស្លាប់ដោយវិធីណាក៏ដោយ យើងមានការសោកស្ដាយខ្លាំងណាស់។ ជំងឺ Covid-19 មិនទាន់មាននរណាម្នាក់ស្លាប់ទេ ក៏ប៉ុន្តែសម្រាប់ទឹកជំនន់នៅក្នុងប្រទេសរបស់យើងនេះ មានមនុស្សរហូតទៅដល់ ៣៩ នាក់…