Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណព្រះសង្ឃគ្រប់អង្គ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានការចាំបាច់ដើម្បីទូលប្រគេន និងជម្រាបជូនបងប្អូនជនរួមជាតិនូវបញ្ហាមួយចំនួន។ មុននឹងចូលដល់បញ្ហា ដែលខ្ញុំព្រះករុណាខ្ញុំត្រូវលើកមកបញ្ជាក់ អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំបានយកឱកាសនេះចូលរួមមរណទុក្ខជាមួយគ្រួសារសព ដែលបានទទួលមរណភាពក្នុងរយៈពេលកន្លងទៅដែលគិតមកដល់ត្រឹមពីម្សិលមិញនេះ គឺមានចំនួន ២៤ នាក់ ដែលនេះគឺជាមរណភាពលើកដំបូងនៅក្នុងដំណាក់កាលកូវីដ-១៩ជាងមួយឆ្នាំកន្លងផុតទៅ។ ជាមួយគ្នានេះអនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំបានផ្តាំផ្ញើសួរសុខទុក្ខចំពោះអ្នកដែលមានជំងឺកូវីដ-១៩ ក៏ដូចជាចំពោះអ្នកដែលកំពុងជាប់ចត្តាឡីស័ក។ ការត្រៀមបច្ឆាសម្រាប់បូជាសព និងដីសម្រាប់បញ្ចុះសពកូវីដ-១៩ ត្រូវបានចោទថាមើលងាយជីវិតមនុស្ស ដូចដែលព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិបានជ្រាបរួចមកហើយថា មុនពេលហេតុការណ៍មកដល់ ខ្ញុំព្រះករុណាខ្ញុំបានបញ្ជាទៅក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរដែនដីឱ្យត្រៀមបម្រុងទុកនូវបច្ឆាសម្រាប់ការបូជាសព ក៏ដូចជាដីធ្លីដើម្បីបញ្ចុះសពទៅតាមប្រពៃណីនៃជនជាតិនីមួយៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពេលនោះមានមនុស្សមួយចំនួនក៏បានលើកឡើងថា ខ្ញុំព្រះករុណាខ្ញុំគឺជាអ្នកមើលងាយជីវិតរបស់ប្រជាជនទើបធ្វើបច្ឆាសម្រាប់ដុត។ ប៉ុន្តែសូមបងប្អូនជនរួមជាតិ ព្រះតេជព្រះគុណគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ គិតមើល ប្រសិនបើខ្ញុំព្រះករុណាខ្ញុំមិនដើរមួយជំហានមុនទេ នៅពេលដែលមានសាកសពកើតឡើងដូចរយៈពេលកន្លងទៅ តើវិធានការសុខាភិបាល និងវិធានការដទៃទៀតទាក់ទងទៅនឹងការបញ្ចុះសព ឬការបូជាសពនេះ តើគួរធ្វើយ៉ាងណា? ដោយសារតែយើងបានដើរមុនមួយជំហាន យើងអាចដោះស្រាយបានបញ្ហានេះ/នេះ។ កូវីដ-១៩ក្លែងភេទ និងអភិបាលកិច្ចមិនបានត្រឹមត្រូវ ជាបច្ច័យធ្វើឱ្យចំនួនឆ្លងកើនឡើង ទាក់ទងជាមួយនឹងជំងឺកូវីដ-១៩ ដែលយើងហៅថា ព្រឹត្តិការណ៍ ២០ កុម្ភៈ មកដល់ពេលនេះគ្មានការថមថយទេ ប៉ុន្តែបែរជាធ្ងន់ កាន់តែធ្ងន់លើសមុន។ បើទោះបីជាយើងមានវិធានការឆ្លើយតបយ៉ាងតឹងរ៉ឹង ក៏ប៉ុន្តែដោយសារជំងឺនេះមកដល់លឿនពេក ដែលហៅថាកូវីដ-១៩ក្លែងភេទ ហើយនិងការអភិបាលកិច្ចនៅទីកន្លែងមួយចំនួនមិនបានត្រឹមត្រូវនោះ គឺបាននាំមកនូវបច្ច័យដ៏អាក្រក់…
ជូនឯកឧត្តម លោកជំទាវ នៅក្នុងក្រុមដែលខ្ញុំទើបរៀបចំឡើងនេះ ដើម្បីពិចារណា និងរៀបចំឱ្យបានមួយជំហានមុន។ កាលពីពេលប្រជុំអន្តរក្រសួង ឯកឧត្តម ម៉ម ប៊ុនហេង បានស្នើអំពីការរៀបចំការព្យាបាលតាមផ្ទះ។ ឥឡូវនេះ យើងត្រូវព្យាករសភាពការណ៍ជាមុនអំពីសមត្ថភាពទ្រទ្រង់បាននៃមន្ទីរពេទ្យ។ ប្រសិនបើជំងឺមិនថមថយទេនោះ គឺមន្ទីរពេទ្យរបស់យើងនឹងពេញហៀរជោរជន់ទៅដោយអ្នកជំងឺទាំងស្រាលទាំងធ្ងន់។ ដូច្នេះ យើងត្រូវតែមានការរៀបចំមួយ ដែលយកវិធីសាស្ត្រតាមបណ្តាប្រទេស ដែលមានអ្នកជំងឺច្រើន ដូចជានៅអាមេរិក នៅបារាំង អឺរ៉ុប និងប្រទេសមួយចំនួនទៀតដែលមានអ្នកជំងឺលើសពីចំនួនពេទ្យដែលអាចទទួលបាន។ ដូចជា ករណីមន្ត្រីការទូតរបស់យើងពីរនាក់ឆ្លងកូវីដ-១៩ នៅប្រទេសបារាំង មន្ទីរពេទ្យគេមិនទទួលឱ្យការព្យាបាលទេ។ គេឱ្យត្រឡប់មកព្យាបាលនៅតាមផ្ទះ។ បងប្អូនខ្មែរយើងនៅក្រៅប្រទេស ទាំងនៅអាមេរិក នៅបារាំងបានផ្តល់យោបល់ឱ្យខ្ញុំថាគួរតែចាត់វិធានការដើម្បីរៀបចំឱ្យមានការព្យាបាលតាមផ្ទះ ហើយទទួលយកទៅព្យាបាលនៅតាមមន្ទីរពេទ្យតែអ្នកជំងឺធ្ងន់។ ខ្ញុំសូមស្នើឱ្យក្រុមការងាររបស់យើង រៀបចំនូវក្រមប្រតិបត្តិសម្រាប់ការព្យាបាលនៅតាមផ្ទះឱ្យហើយស្រេច ហើយដល់ពេលណាមួយយើងត្រូវពិនិត្យអំពីលទ្ធភាពក្នុងការទទួលយកមកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងទុកសម្រាប់ការព្យាបាលនៅតាមផ្ទះ។ យើងមិនអាចទទួលអស់ទេ ក្នុងករណីមានការកើនឡើងថែមទៀត។ អ្នកជាតិច អ្នកចូលច្រើន។ ទោះបីជាយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀតក៏វាមិនគ្រប់ដែរ។ អញ្ចឹង វិធីដោះស្រាយគឺមានតែទុកអ្នកមានវិជ្ជមានកូវីដ-១៩ ស្រាលព្យាបាលនៅតាមផ្ទះ។ ប៉ុន្តែ ត្រូវតែមានការវិនិច្ឆ័យឱ្យបានច្បាស់។ ការវិនិច្ឆ័យនោះ តាមយោបល់ខ្ញុំ ស្ថិតនៅលើចំណុច ២។ ចំណុចទី១ ដែលថាទុកនៅតាមផ្ទះ អ្នកនោះត្រូវតែអ្នកដែលមានជំងឺស្រាល ហើយមានផ្ទះសមរម្យដែលអាចព្យាបាលបាន ទើបយើងទុកនៅតាមផ្ទះ។…
ខ្ញុំសូមផ្ញើជូនសម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃបណ្តាស្ថាប័ន, ឯកឧត្តម លោកជំទាវ អភិ បាលខេត្ត រាជធានីខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ! ទោះបីថ្ងៃនេះខ្ញុំមានសម្លេងស្អកបន្តិច បន្ទាប់ពីការហាត់ប្រាណពេលល្ងាចក៏ដោយ តែខ្ញុំមានការចាំបាច់ ដើម្បីនិយាយទៅកាន់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការស៊ីវិល គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក ទាំងអស់ឲ្យបានជ្រាបថា ដំណើរការចាក់វ៉ាក់សាំងកំពុងតែបាននិងកំពុងធ្វើទៅលើកងកម្លាំងប្រដាប់អាវុធ និងធ្វើទៅលើមន្ត្រីរាជការស៊ីវិល នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ កងកម្លាំងប្រដាប់អាវុធ ជាពិសេស កងយុទ្ធពលខេមរភូមិន្ទ (ត្រូវ)បានដឹកនាំ និងបញ្ជាផ្ទាល់ក្នុងដំណើរការចាក់វ៉ាក់សាំង នៅទូទាំងកងទ័ព ដោយសម្តេចពិជ័យសេនា ទៀ បាញ់។ ឯលទ្ធផលមកដល់ពេលនេះ កងទ័ពស្ទើរតែ ១០០% ទៅហើយ ដែលបានចាក់វ៉ាក់សាំងដូសទី ១ ហើយប្រហែលជាជិត ៧០% ទៅ ៨០% ទៅហើយ ដែលបានទទួលនូវដូសទី ២។ កម្លាំងនគរបាលរបស់យើងមួយចំនួន ក៏ត្រូវបានចាក់ទៅដោយកងទ័ព និងមួយចំនួនទៀត ទៅបានចាក់ដោយស៊ីវិល។ កន្លងមកថ្មីៗនេះ យើងដំណើរការចាក់វ៉ាក់សាំងសម្រាប់មន្ត្រីរាជការនៅថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្រោមជាតិ។ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ យើងបានឃើញមនុស្ស ២…