Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
(១) បើកការដ្ឋានស្ពានឆ្លងទន្លេមេគង្គនៅក្រចេះ … សមិទ្ធផលកើតពីសាមគ្គីភាពកម្ពុជា/ចិន សុខសប្បាយទេបងប្អូន? រងារដែរទេឥឡូវ? គេថាខែរងារត្រូវធ្វើយ៉ាងម៉េចនោះ។ ជិតដល់ខួបកាលដែលខ្ញុំការប្រពន្ធរងារអញ្ចឹងដែរ ប៉ុន្តែកាលពីការនោះមិនដូចការឥឡូវទេ។ ការឥឡូវគេការសម័យទំនើប ការជំនាន់ខ្ញុំ ១៣គូ រកកន្លែងផ្សំដំណេកមិនឃើញ។ ថ្ងៃនេះយើងជួបជុំគ្នាដើម្បីសម្ពោធបើកការដ្ឋានសម្រាប់ ការកសាងស្ពានឆ្លងកាត់ទន្លេមេគង្គ ជាមួយនឹងការកសាងមហាវិថី ៣១ គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទាននៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការប្រារព្ធពិធីនេះ ធ្វើឡើងបន្ទាប់ពីការចូលឆ្នាំថ្មី ឆ្នាំសកលឆ្លងពី ២០២២ មក២០២៣ ទើបនឹងបានរយៈជាង ៣០ ម៉ោងតែប៉ុណ្ណោះ។ សមិទ្ធផលនេះ បានកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្នុងហ្នឹងបានកើតចេញពីការសាមគ្គីរវាងកម្ពុជានិងចិន។ ដូចដែលឯកឧត្តម វ៉ាង វិនធាន បានលើកឡើងអម្បាញ់មិញ ទាក់ទងជាមួយចំណងមិត្តភាពរវាងកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន។ ប្រហែលជាបងប្អូនមួយចំនួននៅចាំថា កាលពីខែកុម្ភៈឆ្នាំទៅ ខ្ញុំជាមួយឯកឧត្តម វ៉ាង វិនធាន ក៏បានមកកាន់ខេត្តក្រចេះនេះ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវការស្ដារឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ដែលតម្រង់ឆ្ពោះត្រង់ទៅខេត្តស្ទឹងត្រែង ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។ រយៈពេលត្រឹមតែ ១០ខែក្រោយគឺចាប់ពីខែកុម្ភៈ រហូតមកដល់ពេលនេះ ខ្ញុំមកកាន់ខេត្តក្រចេះសាជាថ្មីម្ដងទៀត ដើម្បីបើកការដ្ឋានកសាងនូវសមិទ្ធផលដ៏ធំ សម្រាប់អ្នកខេត្តក្រចេះរបស់យើង ស្ពាននេះគឺជាស្ពានដែលវែងជាងគេក្នុងចំណោមស្ពានដែលមិត្តចិនបានជួយ ក្នុងរយៈពេលកន្លងទៅ។ (២) ចិនជួយសង់ស្ពានឆ្លងទន្លេមេគង្គ…
អបអរសាទរជាមួយនឹងការចូលឆ្នាំថ្មី ដែលទើបនឹងចូលមកដល់ប៉ុន្មានម៉ោង សង្ឃឹមថា ចៅៗទាំងអស់នឹងទទួលបានជោគជ័យនៅក្នុងជីវិតរបស់ខ្លួន! ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ក្មួយៗ ចៅៗ ទាំងអស់ជាទីស្រឡាញ់! ថ្ងៃនេះ យើងជួបគ្នានៅដើមឆ្នាំតែម្តង បន្ទាប់ពីឆ្នាំ ២០២២ បានកន្លងផុតទៅក្នុងរយៈពេលប៉ុន្មានម៉ោង។ យើងក៏ជួបជុំគ្នានៅទីនេះ គួបផ្សំជាមួយការសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារដែលបានសាងសង់ សម្រាប់ការស្នាក់នៅ និងរៀនសូត្ររបស់ចៅៗ។ ខ្ញុំមានការរីករាយ ដែលបានមកជួបជាមួយចៅៗ ជាមួយទឹកចិត្តដ៏ក្តុកក្តួល ដែលយើងបានឆ្លងកាត់នូវដំណាក់កាលដ៏លំបាក។ យ៉ាងណាក៏ដោយ ចៅៗបានជម្នះនូវការខិតខំជាមួយនឹងអ្នកដឹកនាំ ដែលឡើងធ្វើរបាយការណ៍អម្បាញ់មិញជាមួយនឹងទឹកភ្នែក។ រយៈពេលកន្លងទៅនេះ យាយក៏តែងទទួលរបាយការណ៍ជាប្រចាំពីកូន ម៉ម សុម៉ាលី ដែលទទួលខុសត្រូវនៅទីនេះ ធ្វើឱ្យតាក៏ក្តាប់បាននូវរឿងរ៉ាវជាបន្តបន្ទាប់។ តា/យាយមានមោទនភាព ដោយសារតែកិច្ចការទាំងឡាយដែលយើងបានរួមគ្នាធ្វើនេះ សំរេចបានជោគជ័យជាបន្តបន្ទាប់ ជាមួយនឹងការកសាងឡើងនូវមូលដ្ឋានសម្រាប់ការជ្រកកោន ស្នាក់អាស្រ័យរបស់ចៅៗ ហើយក៏បានឆ្លងកាត់នឹងការលំបាកជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលពេលនោះ យើងក៏បានតាមដានដោយដិតដល់អំពីការវិវត្តន៍ទាំងឡាយ ដែលប៉ះពាល់មកដល់ទីកន្លែងនេះ។ យើងសប្បាយរីករាយដែលចៅៗ បានទទួលការរៀនសូត្រ ក្នុងហ្នឹងមានទាំងការធ្វើសមាធិ ដែលផ្តល់នូវការត្រិះរិះ ភាពអត់ធ្មត់ និងការតាំងចិត្តដើម្បីជំហានបន្ត។ និយាយដល់កន្លែងនេះ មិនមែនបានសេចក្តីថា ធ្វើកន្លែងនេះ ដើម្បីត្រៀមទទួលមនុស្សបន្ថែមនោះទេ។ (១) សង្ឃឹមថា រឿងនេះនឹងបានលឺទៅដល់គ្រប់មនុស្ស ជាពិសេសបុរស…
(១) ការបោះឆ្នោតគាំទ្រជាបន្តបន្ទាប់ផ្ដល់ឱកាសឱ្យគណបក្សប្រជាជននិងខ្លួនខ្ញុំ មានឱកាសតបស្នងសងគុណចំពោះប្រជាពលរដ្ឋរបស់យើងនៅទូទាំងប្រទេស មុននឹងចូលដល់បញ្ហាផ្លូវ អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះ ថ្លែងនូវការនឹករលឹកនិងអរគុណចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តកំពត ដែលកាលពីខែមិថុនាកន្លងទៅនេះ បានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ធ្វើឱ្យគណបក្សប្រ ជាជនឈ្នះភ្លូកទឹកភ្លូកដី។ សង្ឃឹមថា បងប្អូននឹងបន្តបោះឆ្នោតអោយគណបក្សប្រជាជនជាបន្តទៀតនៅក្នុងខែ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ដោយសារតែការបោះឆ្នោតគាំទ្រជាបន្តបន្ទាប់នោះហើយ ដែលផ្ដល់ឱកាសឱ្យគណបក្សប្រជាជន ឱ្យខ្លួនខ្ញុំ មានឱកាសតបស្នងសងគុណចំពោះប្រជាពលរដ្ឋរបស់យើងនៅទូទាំងប្រទេស និយាយជារួមនិងនិយាយដោយឡែកគឺចំពោះខេត្តកំពត។ (២) ផ្លូវលេខ ៣១និងផ្លូវលេខ ៣៣ ដែលមានប្រវែងសរុបជាង ១០៦ គីឡូម៉ែត្រ របៀងសំខាន់មួយនៃទំនាក់ទំនងសេដ្ឋកិច្ច និងតភ្ជាប់ពីវៀតណាមទៅកាន់ព្រះរាជាណាចក្រថៃ ថ្ងៃនេះ យើងបើកការដ្ឋានដើម្បីលើកកម្រិតគុណភាពនូវផ្លូវលេខ ៣១និងផ្លូវលេខ ៣៣ ដែលមានប្រវែងសរុបជាង ១០៦ គីឡូម៉ែត្រ ដែលឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអម្បាញ់មិញ ទាក់ទិនជាមួយការតភ្ជាប់របស់យើង។ ផ្លូវនេះមានសារសំខាន់តភ្ជាប់ទៅទិសនារតី ប៉ែកមាត់សមុទ្រ។ គេអាចមើលឃើញថាផ្លូវនេះបានតភ្ជាប់ចាប់តាំងពីខេត្តតាកែវ មកកាន់ខេត្តកំពត, កែបនិងរហូតតភ្ជាប់ជាមួយវៀតណាម ដែលជារបៀងសំខាន់មួយនៃទំនាក់ទំនងសេដ្ឋកិច្ច និងជាច្រករបៀងតាមមាត់សមុទ្រដែលតភ្ជាប់ពីវៀតណាមទៅកាន់ព្រះរាជាណាចក្រថៃ តាមទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំពិតជាមានការរីករាយដែលមិនដល់មួយសប្ដាហ៍ទេ ដែលខ្ញុំជាមួយឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រមានិតចិន បើកនូវការដ្ឋានស្ថាបនាលើកកំពស់ផ្លូវគឺផ្លូវលេខ…