Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ថ្ងៃទី ១០ ខែមីនា ខួបមរណភាពរបស់ម្ដាយ និងថ្ងៃទី ១២ ខែកក្កដា ខួបមរណភាពរបស់ឪពុក ដំបូង អនុញ្ញាតអោយខ្ញុំបានថ្លែងនូវការស្វាគមន៍ចំពោះវត្តមានកម្មករ/ការិនី ក៏ដូចជាថ្នាក់ដឹកនាំ ម្ចាស់រោងចក្រ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ខ្ញុំពិតជាមានការរីករាយ ដែលថ្ងៃនេះ បានជួបសាជាថ្មីម្ដងទៀត ជាមួយនឹងកម្មករ/ការិនីរបស់យើងនៅទីនេះ។ ខ្ញុំសូមអរគុណចំពោះឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាអភិបាលរាជធានីភ្នំពេញ ដែលបានរៀបចំនូវទីកន្លែងនេះ ហើយក៏បានផ្ដល់ឱកាសឲ្យខ្ញុំបានចូលដុតធូប ដើម្បីគោរពទៅដល់មាតាបិតារបស់ខ្ញុំ ដែលកំពុងស្ថិតនៅក្នុងវត្តនៅទីនេះ។ ពិតមែនតែពួកគាត់ជាខ្មែរសុទ្ធ ក៏ប៉ុន្តែគាត់បានផ្ដាំផ្ញើថា កុំដុតគាត់។ ដូច្នេះ នៅថ្ងៃទី ១០ ខែមីនា ខាងមុខនេះ នឹងដល់ខួបទី ២០ នៃមរណភាពរបស់ម្ដាយខ្ញុំ។ បន្ទាប់ទៅ ដល់ថ្ងៃទី ១២ ខែកក្កដា នឹងដល់ខួបឪពុករបស់ខ្ញុំ ដែល(បញ្ចុះ)នៅទីនេះ។ ថ្លែងនូវការអរគុណចំពោះម្ចាស់រោងចក្រទាំងអស់ និងស្ថាប័នពាក់ព័ន្ធ បន្ទាប់ពីការដុតធូបហើយ យើងក៏បានមកជួបជុំគ្នានៅទីនេះ ហើយយកទីកន្លែងសក្តិសមមួយ ហើយដែលបណ្ដារោងចក្រទាំង ១៥ ដែលក្នុងនោះ មកពីខណ្ឌសែនសុខផង ខណ្ឌមានជ័យផង និងខណ្ឌពោធិសែនជ័យផង សម្រាប់ការធ្វើដំណើរមកទីនេះ។ ពិតណាស់ថា…
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! វឌ្ឍនភាពសាកលវិទ្យាល័យ វេស្ទើន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចែកសញ្ញាបត្រសាជាថ្មីម្ដងទៀត សម្រាប់និស្សិត ចំនួន ៤.១៥៨ នាក់ នៅសាកលវិទ្យាល័យ វេស្ទើន។ អម្បាញ់មិញ លោកសាកលវិទ្យាធិការ តែ ណូរិន បានធ្វើរបាយការណ៍ អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យនេះ ក៏ដូចជា ការខិតខំរបស់សាកលវិទ្យាល័យ ព្រមទាំងការសិក្សារបស់និស្សិតនៅទីនេះ។ សិស្សរៀនកាន់តែពូកែ បង់ប្រាក់កាន់តែតិច ជាចំណុចដែលរាជរដ្ឋាភិបាលចង់បាន ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំព្រះករុណាខ្ញុំផ្ទាល់ សុំសម្តែងនូវការកោតសរសើរ ចំពោះការខិតខំទាំងអស់របស់សាកលវិទ្យាល័យ ដែលបានធ្វើក្នុងរយៈពេលកន្លងទៅ។ អម្បាញ់មិញ លោក តែ ណូរិន បានលើកឡើងនូវចំណុចមួយថា សិស្សរៀនកាន់តែពូកែ បង់ប្រាក់កាន់តែតិច នេះជាចំណុចដែលយើងចង់បាន ទាក់ទងទៅនឹងគុណភាព នៃការបណ្ដុះបណ្ដាលរបស់យើង។ ថ្ងៃនេះ យើងមាននិស្សិតដែលជាធនធានមនុស្សសម្រាប់ជាតិរបស់យើងចំនួនជាង…
ស្ពានទី ៨ ប្រសិទ្ធនាមហៅថា ស្ពានមិត្តភាពកម្ពុជាចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរព នឹករលឹក។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានវិលត្រឡប់មកស្រុកកំណើតសាជាថ្មីម្ដងទៀត ដើម្បីសម្ពោធបើកការដ្ឋានសាងសង់នូវស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលខ្ញុំសូមប្រសិទ្ធនាមហៅថា ស្ពានមិត្តភាពកម្ពុជាចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាស្ពានទី ៨ ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបានផ្ដល់ហិរញ្ញប្បទាន បូកជាមួយនឹងហិរញ្ញប្បទានរបស់ព្រះរាជាណាចក្រកម្ពុជា។ បើរាប់តាមស្ពាននៅតាមដងទន្លេមេគង្គនេះ មានចំនួនស្ពាន ៣៖ ស្ពានទី ១ គឺស្ពានទន្លេមេគង្គដែរ ដែលហៅថា សេកុង នៅឯស្ទឹងត្រែង។ ស្ពានទី ២ គឺ ស្ពានទន្លេមេគង្គស្ទឹងត្រែង។ សូមបញ្ជាក់ជូនបន្តិចថា ស្ពានទន្លេសេកុងស្ទឹងត្រែង គឺជាស្ពានមួយភ្ជាប់ទីមួយខេត្តស្ទឹងត្រែង ទៅជាមួយព្រំដែនឡាវឯណោះ។ ឯស្ពានទន្លេមេគង្គនៅស្ទឹងត្រែង គឺជាស្ពានមួយដើម្បីតភ្ជាប់រវាងខេត្តស្ទឹងត្រែង ក្រចេះ ជាមួយនឹងខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ បន្តចុះពីស្ទឹងត្រែងរហូតមកដល់ទីនេះ គឺយើងមានស្ពានមួយទៀត ដែលបើកការដ្ឋាននៅថ្ងៃនេះ។ បន្តទៅ…