Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
(១) បន្ទាប់ពីចូលឆ្នាំ មិនឃើញសញ្ញាណានៃការរីករាលដាលឡើងវិញនៃជំងឺកូវីដ-១៩ទេ ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានវិលត្រឡប់មកចែកសញ្ញាបត្រសាជាថ្មីម្ដងទៀត សម្រាប់បុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូរបស់យើង ដែលថ្ងៃនេះ មានចំនួនរហូតទៅដល់ ២ ៣៨៥ នាក់។ យើងអាក់ខានធ្វើពិធីនេះអស់រយៈពេល ៣ឆ្នាំ គឺឆ្នាំ២០២០-២០២១-២០២២ ដោយសារតែជំងឺកូវីដ-១៩។ អ្វីដែលយើងបានខិតខំរួមគ្នាប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩ ដែលផ្ដល់ឱកាសឱ្យយើងបើកប្រទេសឡើងវិញដោយពេញលេញ។ ទោះបីថា សារចុងក្រោយនេះ ដែលខ្ញុំបានបន្ធូរបន្ថយថែមទៀតនូវវិធានការសុខាភិបាលសម្រាប់ការគ្រប់គ្រងកូវីដ-១៩ តាមរយៈការមិនតម្រូវឱ្យពាក្យម៉ាស់នៅក្នុងការជួបជុំ និងការមិនធ្វើតេស្ដក្នុងពេលវេលានៃការជួបជុំ ប៉ុន្តែខ្ញុំនៅតែសង្កេតឃើញថា ប្រជាជនរបស់យើង រាប់ទាំងលោកគ្រូអ្នកគ្រូនៅទីនេះផងដែរ ក៏នៅតែប្រកាន់យកនូវវិធានការ(ពាក់ម៉ាស) ដែលខ្ញុំបាននិយាយថា “ប្រសិនបើមិនមានការជឿជាក់ខ្លួនឯងទេ គឺយើងអាចពាក់ម៉ាស់” ព្រោះយើងអាចនឹងទៅចម្លងអ្នកដទៃនៃជំងឺរបស់យើង ឬក៏យើងអាចបារម្ភអំពីការឆ្លងពីអ្នកដទៃមកយើង។ ខ្ញុំគិតថា យើងនៅតែបន្តការគ្រប់គ្រងបានល្អសម្រាប់កូវីដ-១៩ ហើយផ្ដល់ឱកាសឱ្យយើងមានការជួបជុំគ្នាបែបនេះ។ បន្ទាប់ពីចូលឆ្នាំរួចហើយ ក្នុងពេលដែលសប្បាយរីករាយ យើងមិនទាន់មានឃើញសញ្ញាណានៃការរីករាលដាលឡើងវិញ នៃជំងឺកូវីដ-១៩ នោះទេ។ សាររំលែកទុក្ខចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជននិងកីឡា ខ្ញុំពិតជាមានការរីករាយ ប៉ុន្តែ យ៉ាងណាក៏ដោយ ថ្ងៃនេះ អវត្តមានរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិតសភាចារ្យ…
ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃនាយករង សម្តេចព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមកាត់ខណ្ឌសីមាជាកិច្ចបង្ហើយបុណ្យសម្រាប់វត្តព្រះបារមីវង្កតបុរី ដែលយើងទើបនឹងសាងសង់នៅពេលនេះ។ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានធ្វើរបាយការណ៍ប្រគេនចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនចំពោះបងប្អូនដែលមកកាន់ទីនេះ ក៏ដូចជាការផ្សាយផ្ទាល់ចេញពីទីនេះផងដែរអំពីប្រវត្តិនៃវត្តនេះ។ យ៉ាងណាក៏ដោយ មុននឹងបន្តទៅទៀត អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំបានយកឱកាសនេះ ប្រគេនពរចំពោះសម្តេចព្រះសង្ឃ នាយករង សម្តេចព្រះតេជព្រះគុណគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ និងបងប្អូនជនរួមជាតិទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មីនេះ សូមជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ថ្ងៃនេះដោយសារកម្មវិធីផ្សារភ្ជាប់រវាងអាណាចក្រ និងពុទ្ធចក្រ។ បើនិយាយអំពីឋានានុក្រមជាក្រុមគ្រួសារ ខ្ញុំព្រះករុណាខ្ញុំស្ថិតនៅលំដាប់ទី ៣ ឯណោះវិញទេ ដោយសារបងប្រុសច្បងនៅទីនេះគឺជាអ្នកទី ១ បន្ទាប់ទៅបងថ្លៃដែលជាបងទី ២ និងមកដល់ខ្លួនខ្ញុំ…
(១) សម្ពោធសមិទ្ធផលជាការវិនិយោគរបស់រាជរដ្ឋាភិបាល១០០% ក្នុងដើមឆ្នាំថ្មី ជាដំបូងអនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ ជូនពរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីសុខាភិបាល គ្រូពេទ្យ វេជ្ជបណ្ឌិត និងបងប្អូនជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ សូមជូនពរចូលឆ្នាំថ្មី ដែលទើបនឹងមកដល់ក្នុងប៉ុន្មានថ្ងៃនេះ សូមអ្នកទាំងអស់គ្នាទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងពុទ្ធពរ និងពរ ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំមានការរីករាយដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលថ្មី នៅក្នុងឆ្នាំថ្មី គឺដើមឆ្នាំតែម្តង ជាមួយនឹងការវិនិយោគ ១០០% ពីសំណាក់រាជរដ្ឋាភិបាល នៅក្នុងដំណាក់កាលដ៏លំបាក គឺនៅឆ្នាំ ២០២១។ យើងបានដឹងហើយថា កូវីដ-១៩ បាននិងកំពុងផ្ទុះនៅឆ្នាំ ២០២១ គួរណាស់តែយើងមិនអាចសាងសង់មន្ទីរពេទ្យនៅទីនេះទេ។ ផ្ទុយទៅវិញ បើទោះបីជាកូវីដ-១៩ បានវាយប្រហារយើងជាដំណំ ការដ្ឋានទាំងអស់នៅទូទាំងប្រទេសកម្ពុជា មិនមែនតែការដ្ឋានសម្រាប់ប្រើប្រាស់ថវិកាជាតិប៉ុណ្ណោះទេ ការដ្ឋានដែល(ប្រើប្រាស់ថវិកា)ពីបរទេស ដែលរាជរដ្ឋាភិបាលចេញថវិកាបដិភាគ ក៏មិនត្រូវបានរាំងស្ទះដែរ។ ពេលនោះ យើងវិនិយោគទៅកាន់ខេត្តព្រះសីហនុអស់ប្រមាណជា៤០០ លានដុល្លារអាមេរិក ដើម្បីកសាងផ្លូវ។ យើងវិនិយោគអស់ប្រមាណជា២០០ លានដុល្លារ…