Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំសម្តេចព្រះមហាសង្ឃរាជ ព្រះថេរានុថេរៈ សម្តេចគ្រប់ព្រះអង្គជាទីសក្ការៈ,សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកសាស្រ្តាចារ្យក្មួយៗនិស្សិតទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ (១) សូមអ្នកនិពន្ធបទចំរៀង និពន្ធអោយបានត្រូវតាមទីកន្លែង ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរូមសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា (ជាការផ្តួចផ្តើមគំនិតរបស់)សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី … សូមអ្នកនិពន្ធចម្រៀងធ្វើការកែតម្រូវនូវបទនិពន្ធ។ ចម្រៀងនេះជាចម្រៀងដែលទាក់ទិននឹងវត្តនៅសាកលវិទ្យាល័យព្រះសីហមុនី បែរជាអ្នកចម្រៀងទៅច្រៀងអបអរសាទរអំពី(ឈប់រកមើលបន្តិច)។ បើជ្រុលបាននិពន្ធហើយ និពន្ធឲ្យត្រូវទៅ។ កុំលឿនពេក។ មួយថ្ងៃគឺមិនដឹងថាចេញប៉ុន្មានបទទេ។ បើវាច្រើនពេកអញ្ចឹង និយាយតាមត្រង់ សូម្បីតែខ្ញុំព្រះករុណាខ្ញុំ ក៏អត់មានពេលស្តាប់ដែរ។ អ្នកនិពន្ធគាត់និពន្ធលឿនពេក។ និពន្ធគេស្តាប់បានតែមួយថ្ងៃ រួចផុតពីហ្នឹងទៅ។ ការពិតជួនកាលបទខ្លះប្រហែលជាគេអត់បានស្តាប់ទេ។ សុំរកមើលបន្តិច។ សម្ពោធនៅព្រះសីហមុនីនេះទេ ប៉ុន្តែទៅជាចម្រៀងទៅច្រៀងនៅព្រះសីហនុឯនោះវិញ។ វាអញ្ចេះទៅទៀត។ admin channel telegram របស់ខ្ញុំព្រះករុណាខ្ញុំ ក៏យកទៅផ្សាយក្នុងហ្នឹងទៀត មិនបានពិនិត្យឲ្យដិតដល់ទេ។ គិតតែពីឃើញគឺចុចចូលទៅបណ្តោយ។ (២) អ្នកចម្រៀងមិនទាន់ស្លាប់ តែចម្រៀងស្លាប់បាត់ លោក ប៉ែន វិបុល ឥឡូវដូចជាអនុរដ្ឋលេខាធិការក្រសួងធម្មការ នៅក្នុងនេះដាក់បទអបអរសាទរពិធីសម្ពោធអគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។ ចម្រៀងនោះក៏ចាក់ផ្សាយទៅ។…
FN ៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ សម្ពោធអគារសិក្សាថ្មី នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្ត ស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវ បាន សាងសង់ឡើង ដោយចំណាយថវិកាសរុបជិត ២លានដុល្លារសហរដ្ឋអាមេរិក (ខ្វះ១ដុល្លារ គ្រប់២លានដុល្លារ)។ ថវិកា សាងសង់អគារសិក្សាថ្មីនេះ ទទួលបានការ ឧបត្ថម្ភ ពី សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហកម្ពុជា និងក្រុមគ្រួសារ ព្រម ទាំង…
សុខសប្បាយទេទាំងអស់គ្នា? អប្បាញ់មិញឯកឧត្តម អ៊ិត សំហេង ថាមានភ្លៀង។ ខ្ញុំបានគិតថាបើសិនជាហ៊ានតែភ្លៀង រាំវង់តែម្ដងអត់មានទៅណាទេ។ ផ្អាកនិយាយ ចេញរាំកណ្ដាលភ្លៀងតែម្ដង លើកលែងតែអ្នកមានផ្ទៃពោះទេមិនឱ្យចេញរាំ។ ចាប់ផ្ដើមត្រៀមបទ ផ្លូវទៅផ្ទះម៉ែក្មេក, សុំទឹកមួយផ្ដិល, ដួលកង់, មីឆុង មីកំប៉ុង មីឆា។ មានគេជេរ ព្រាប សុវត្ថិ ថាច្រៀង មីឆុង មីកំប៉ុង មីឆានៅស៊ីហ្គេម។ គ្នាសំដែងមុនពេលកំដរឆាក អាហ្នឹងយកភ្លេងខ្លងខែកទៅលេងអត់បានទេ វាទាល់តែធុនហ្នឹងបានទៅរួច មួយស្តាដភាគច្រើនសុទ្ធតែយុវជន។ (១) ជំនួបជុំទី២ ពិនិត្យការអនុវត្តអនុសាសន៍ទាំង ១០ និងលទ្ធផលនៃជំនួបទី១ ខ្ញុំរីករាយដែលបានមកជួបជាថ្ងៃទី២ បន្ទាប់ពីម្សិលមិញជួបជាមួយហ្នឹងរោងចក្រផ្សេង។ ឯថ្ងៃនេះយើងជួបជាមួយរោងចក្រផ្សេងទៀត ជាមួយកម្មករ/ការិនីជិត២ម៉ឺននាក់ គឺ ១៩ ០០០នាក់ កៀកហ្នឹង២ម៉ឺននាក់។ ខ្ញុំសូមអរគុណសាជាថ្មីម្ដងទៀតចំពោះតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ ក៏ដូចជាបណ្ដារោងចក្រទាំងអស់ដែលបានផ្ដល់ទីតាំង ក៏ដូចជាផ្ដល់ឱកាសសម្រាប់កម្មករ/ការិនី មកជួបជុំសំណេះសំណាលជាមួយគ្នា។ ម្សិលមិញខ្ញុំក៏បានជម្រាបជូន អំពីគោលបំណងនៃការមកជួបជុំទី២ ដែលដំបូងឡើយគ្រោងធ្វើនៅ២០២០ ប៉ុន្តែឆ្នាំ ២០២០ គឺយើងជួបកូវីដ-១៩។ ២០២១,២០២២ ក៏នៅជួបកូវីដ-១៩។ ២០២៣…