Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
សេចក្តីថ្លែងព័ត៌មាន អ្នកសារព័ត៌មាន លោកលោកស្រី!ជាដំបូងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក/លោកស្រី អ្នកសារព័ត៌មានដែលមានវត្តមានក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះ។ អ្នកកាសែតយើងទាំងអស់បានទទួលព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងកិច្ចប្រជុំនានាក្នុងសន្និសីទសារព័ត៌មានរួចហើយ ដោយឡែកព័ត៌មានលម្អិតនៃកិច្ចប្រជុំនីមួយៗ ក៏មាននៅក្នុងសេចក្ដីថ្លែងការណ៍របស់ប្រធាននៃកិច្ចប្រជុំកំពូលទាំង ១១ ដែរ។ ដូចនេះ ខ្ញុំនឹងផ្ដោតទៅលើបញ្ហាលេចធ្លោតែប៉ុណ្ណោះ។ បន្ទាប់ពីនោះ ខ្ញុំនឹងបើកវេទិកាសម្រាប់សំណួរចម្លើយ។ អ្វីដែលកម្ពុជាបានធ្វើការប៉ុន្មានថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីតួនាទីនាំមុខរបស់ប្រទេសយើង ក្នុងនាមជាប្រធានអាស៊ាន នៅក្នុងកិច្ចការតំបន់និងសាកលលោក ក៏ដូចជាលទ្ធភាពនិងសមត្ថភាពក្នុងការរៀបចំព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក ដូចជាកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។ កម្ពុជា ក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន អាចអញ្ជើញនិងទទួលថ្នាក់ដឹកនាំកំពូលៗ មកពីបណ្ដាប្រទេសនិងស្ថាប័នអន្តរជាតិនានាចំនួន ២៩ ក៏ដូចជាបានអនុម័តនិងកត់សម្គាល់ឯកសារលទ្ធផលចំនួន ១០០ ស្ដីពីអាទិភាពចម្បងនានា នៅក្នុងសសរស្ដម្ភសហគមន៍ទាំងបី ក្នុងនោះមានឯកសារបីដែលខ្ញុំចង់រំលេចគឺ៖ (១) សេចក្ដីថ្លែងការណ៍ស្ដីពីទស្សនវិស័យរបស់ប្រមុខដឹកនាំអាស៊ាន លើមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។ (២) សេចក្ដីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្ដីពីខួបទី ៥៥ នៃអាស៊ាន និង (៣) សេចក្ដីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្ដីពី “របៀបវារៈតភ្ជាប់អាស៊ានក្រោយឆ្នាំ 2025”។ ក្នុងរយៈពេល ៤ ថ្ងៃចុងក្រោយនេះ អាស៊ាននិងដៃគូខាងក្រៅ បានពិភាក្សាយ៉ាងទូលំទូលាយនិងប្រកបដោយន័យស្ថាបនាលើបញ្ហាដ៏សំខាន់បំផុតជាច្រើន ដែលតំបន់របស់យើងនិងសាកលលោក…
ព្រះចៅស៊ុលតង់ ឯកឧត្ដម ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ឯកឧត្តមអគ្គលេខាធិការអាស៊ាន ឯកឧត្តម លោកជំទាវ លោក លោកស្រី រយៈពេល ១ ឆ្នាំ បានកន្លងផុតទៅ បន្ទាប់ពីខ្ញុំបានទទួលតំណែងជាប្រធានអាស៊ានពី ព្រះចៅ ស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah) នៃប៊្រុយណេ ដារូសាឡាម នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។ នេះគឺជារយៈពេល ១ ឆ្នាំ ពោរពេញទៅដោយអនុស្សាវរីយ៍ និងជាប្រវត្តិសាស្ត្រសម្រាប់រូបខ្ញុំផ្ទាល់ និងកម្ពុជា ដែលមានកិត្តិយសដ៏ឧត្តុង្គឧត្តម បានទទួលតំណែងជា ប្រធានប្តូរវេនរបស់អាស៊ាន។ ខណៈដែលយើង បាននិងកំពុងខិតខំស្ដារឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ានោះ ស្ថានភាពមិនរំពឹងទុកក៏បានកើតមានឡើង ដែលមានប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សេដ្ឋកិច្ច និងសង្គម។ ទោះជាយ៉ាងនេះក្ដី អាស៊ានបានគ្រប់គ្រង និងសម្របសម្រួលលើបញ្ហាប្រឈមទាំងនោះ រហូតទទួលបានលទ្ធផលជាច្រើនគួរជាទីគាប់ចិត្ត។ យើងពិតជាបានអនុវត្តតាមមូលបទនភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំនេះ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គា្ន (ASEAN A.C.T: Addressing Challenge Together)»។…
ព្រះចៅស៊ុលតង់ ឯកឧត្ដម ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសដៃគូ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំអង្គការអន្តរជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី! ជាបឋម ខ្ញុំសូមសម្ដែងនូវការស្វាគមយ៉ាងកក់ក្តៅ ជូនចំពោះថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ាន ដៃគូសន្ទនា អគ្គលេខាធិការអាស៊ាន ភ្ញៀវកិត្តិយស និងប្រតិភូតំណាងទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាថ្ងៃនេះ។ ឆ្នាំនេះ ជាឆ្នាំវិសេសវិសាលរបស់អាស៊ាន ដោយយើងប្រារព្ធពិធីខួបអនុវស្សាវរីយ៍ ៥៥ ឆ្នាំ នៃវឌ្ឍនភាព និងការអភិវឌ្ឍ ចាប់តាំងពីការបង្កើតសមាគម។ យើងបានឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ ក្នុងនាមជាអង្គការថ្នាក់តំបន់ ក៏ដូចជាគ្រួសារ និងបងប្អូន។ យើងរួមគ្នាសម្រេចបាននូវគោលបំណងចម្បងក្នុងការកសាងសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាព ទំនើបកម្ម ភាពធន់ និងបរិយាបន្ន។ ដើម្បីប្រារព្ធអបអរសាទរលើការសម្រេចបាននូវសមិទ្ធផលគោលដៅជាប្រវត្តិសាស្ត្រនេះ យើងនឹងដាក់ចេញនូវសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីខួបលើកទី៥៥ នៃការបង្កើតអាស៊ាន ដែលនឹងត្រូវបានបំពេញបន្ថែមដោយសេចក្តីថ្លែងការណ៍ ២ ផ្សេងទៀត គឺសេចក្តីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពី «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» និងសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីរបៀបវារៈនៃការតភ្ជាប់អាស៊ាន ក្រោយឆ្នាំ…